វីដេអូមួយដែលត្រូវបានផុសកាលពីប្រហែល ៥ ខែ មុន បានបង្ហាញឲ្យឃើញកាមេរ៉ាឃ្លាំមើល ចាប់បានពីខណៈពេលបុរសម្នាក់ និងស្ត្រីម្នាក់ កំពុងនិយាយទល់មុខគ្នានៅក្នុងហាងលក់គ្រឿងអេឡិចត្រូនិកមួយ ដែលត្រូវបានគេសន្មត់ថា ធ្វើឡើងក្នុងវិធីសាស្ត្រលួចបន្លំប៉ុណ្ណោះ ។
តាមរយៈវីដេអូ ខណៈស្ត្រីម្នាក់នោះ កំពុងព្យាយាមឈរបាំងអ្នកលក់ បុរសជាដៃគូក៏ត្រូវបានឃើញព្យាយាមលើកប្រអប់ធំមួយ និងបន្ទាប់មក យកវាទៅដាក់នៅកន្លែងផ្សែង ។ អ្នកទាំងពីរបន្ទាប់មក ក៏បានរំសាយចេញពីគ្នា ដោយខាងប្រុសបានដើរចូល ធ្វើជានិយាយទូរស័ព្ទបណ្តើរ និងរកមើលរបស់ផ្សេងៗបណ្តើរ ។
ខណៈដែលបុរសត្រូវបានគេជឿថាជាប្តី បន្តឈរធ្វើជាជាប់រវល់និយាយទូរស័ព្ទ ដើម្បីបន្តការបាំងការមើលឃើញកលល្បិចរបស់ពួកគេ នៅពេលនោះប្រពន្ធរបស់គាត់បានដើរមកជិតប្រអប់គ្រឿងអេឡិចត្រូនិកដែលគាត់បានដាក់ចុះ ហើយប្រញាប់ប្រញាល់សើយសំពត់ឡើង និងទាញវាចូលថ្ពាក់នៅក្នុងប្រឡោះជើងរបស់នាង រួចហើយព្យាយាមចាកចេញពីក្នុងហាង ហាក់ធ្វើពុំដឹងតែម្តង ។
នេះជាវិធីចោរបន្លំលួចថ្មីមួយ ដែលអ្នករកស៊ីលក់ដូរទាំងឡាយ មិនថានៅតាមហាង ឬ តាមផ្ទះបើកលក់ធំៗ គួរប្រុងប្រយ័ត្ន ៕ ដោយ៖ ចន្ទី (ប្រភព៖ worldofbuzz)