រឿងប៉ូលីសចរាចរណ៍ ដាក់ទីតាំងដើម្បីចាប់ឃាត់ផាកពិន័យ ទៅលើអ្នកជិះម៉ូតូពុំពាក់មូកសុវត្ថិភាព ឬ អត់មានបំពាក់កញ្ចក់ ជាដើម សូម្បីតែនៅក្បែរច្រកៗផ្សារ បានធ្វើឲ្យមនុស្សជាច្រើន ដែលជាអ្នករស់នៅក្បែរៗនោះធុញទ្រាន់ជាខ្លាំង ព្រោះតែខ្ជិលជិះម៉ូតូពាក់មូកដោះចុះដោះឡើង ព្រោះតែគិតថា ចម្ងាយប្រវែងហ្នឹងប៉ុណ្ណោះ ។
ជាក់ស្តែង ស្រីស្អាតម្នាក់ព្រោះតែជិះម៉ូតូមកផ្សារអត់ពាក់មូកសុវត្ថិភាព ត្រូវប៉ូលីសចាប់ផាកពិន័យនូវទឹកប្រាក់សរុបចំនួន ១៥០០០ រៀល ។ ប៉ុន្តែ ដោយសារតែនាងហូបអីអស់ និងសល់លុយតែ ៥០០០ រៀល ប៉ុណ្ណោះ ពុំអាចរកឯណាបង់បាន និងចុងក្រោយ ស្រាប់តែលោកពូប៉ូលីសចិត្តធម៌ម្នាក់ សម្រេចចិត្តបេះពីមាត់ពីករបស់គាត់ ១ ម៉ឺនរៀល បន្ថែមពីលើដើម្បីបង្គ្រប់តែម្តង ។
យោងតាមគណនីហ្វេសប៊ុកឈ្មោះ Kot បានសរសេររៀបរាប់ឲ្យដឹងថា៖
ណាគេថាពូប៉ូលីសចិត្តអាក្រក់?? ថ្ងៃនេះជិះទៅទិញអីញាំអត់ពាក់មួក ពូប៉ូលីសចាប់ដឹកពីសុវណ្ណាដល់ខ័ណ្ឌចំការមន សំខាន់ផាកអស់15000៛តែក្នុងខ្លួនសល់តែ5000៛ទេ ក៏ប្រាប់គាត់ថាពូអើយញុំអត់បានយកលុយមកទេទិញអីញាំមិញអស់ហើយសល់តាបុិនហ្នឹង?? គាត់ក៏ថាក្មួយឯងរកមើលៗក្រែងសល់ខ្លះទៀត, មើលអស់ហើយពូញុំលូកឡើងចង់រហែកហោប៉ៅខោហើយ អត់មានផង? គាត់គិតមួយសន្ទុះ ក៏ដកលុយមក10000៛រួចថានេះក្មួយយកទៅបង់អោយគេសិនទៅហើយយកបង្កាន់ដៃយកម៉ូតូជិះទៅផ្ទះវិញស្រួលបួលលើកក្រោយពាក់មួកផង!! ហើយឡើងចឹង? ពូប៉ូលីសហ៎ផាកអូនហើយជួយបង់លុយអោយអូនទៀត ហើយឡើងចិត្តល្អ loveម៉ងហា៎☺️ វាមិនច្រើនទេតែវាជាទឹកចិត្ត អរគុណពូប៉ូលីសធំៗ ??????