ខេត្តព្រះសីហនុ៖ រដ្ឋបាលស្រុកព្រៃនប់ បានឱ្យដឹងថា គ្រឿងចក្រ និងរថយន្តបែនដឹកដីមួយចំនួន ត្រូវបានកំលាំងគណៈបញ្ជាការឯកភាពស្រុកព្រៃនប់ ចាប់ឃាត់ទាំងយប់ ពេលគ្រឿងចក្រ និងរថយន្តទាំងនោះ កំពុងធ្វើសកម្មភាពឈួសឆាយ និងដឹកដីចាក់លុបអូរកំបុត មានទីតាំងនៅចំណុចស្ពានអូរកំបុត ស្ថិតក្នុងភូមិអូតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
មន្ត្រីរដ្ឋបាលស្រុកព្រៃនប់ បានឱ្យដឹងបន្តថា ចំណាត់ការនេះ គឺជាប្រតិបត្តិការដ៏ក្តៅគគុកមួយ មិនធ្លាប់មានពីមុនមកទេ។
មន្ត្រីរដ្ឋបាលស្រុកព្រៃនប់ ឱ្យដឹងដូច្នេះ រួចបញ្ជាក់ថា ចំពោះសកម្មភាពចុះបង្ក្រាប់ការឈួសឆាយទន្ទ្រានដីចំណីសាធារណៈរបស់រដ្ឋ ដែលរដ្ឋបាលស្រុកព្រៃនប់ បានចុះអនុវត្តពេលនេះ ស្របពេលមូលដ្ឋាននេះ មានបុគ្គលមួយចំនួន បានលួចឆ្មក់ ចូលទន្ទ្រាន់យកដីចំណីអូរធម្មជាតិ យកមកជាកម្មសិទ្ធិឯកជនជាបន្តបន្ទាប់មកកន្លងមកនេះ។
យ៉ាងនេះក្តី គេកត់សម្គាល់ថា ក្នុងមួយរយៈពេលចុងក្រោយនេះ សមត្ថកិច្ច នៃរដ្ឋបាលខេត្តព្រះសីហនុ បានឃាត់ខ្លួន មនុស្សមួយចំនួន ដែលជាប់ពាក់ព័ន្ធ សកម្មភាពចូលទន្ទ្រានដីសាធារណៈរបស់រដ្ឋអនាធិបតេយ្យ គឺត្រូវអាជ្ញាធរ ស្ថាប័នពាក់ព័ន្ធ ចុះបង្ក្រាប់ និងបញ្ជូនទៅកាត់សាលាដំបូងផ្តន្ទាទោសជាជាបន្តបន្ទាប់៕ ដោយ៖ ដែន សីមា