ប្រទេសជប៉ុនមានគំរោងទិញមីស៊ីលរយៈចំងាយមធ្យម ដាក់បំពាក់លើយន្តហោះចំបាំងជាច្រើនគ្រឿង ដើម្បីពង្រីកសមត្ថភាពវាយប្រហារឲ្យដល់ប្រទេសកូរ៉េខាងជើង។
ការប្រកាសពីគំរោងទិញមីស៊ីលរយៈចំងាយធម្យមនេះត្រូវបានធ្វើឡើងដោយរដ្ឋមន្ត្រីការពារជាតិ Itsunori Onodera ក្រោយពេលមានការគំរាមកំហែងជាញឹកញាប់របស់កូរ៉េខាងជើង តាមរយៈការធ្វើតេស្តបាញ់សាកល្បងមីស៊ីល និងនុយក្លេអ៊ែរ។
មីស៊ីលដែលនឹងដាក់បំពាក់លើយន្តហោះចំបាំងរបស់ប្រទេសជប៉ុន អាចមានសមត្ថភាពបាញ់ដល់រយៈចំងាយ ១.០០០គីឡូម៉ែត្រ។
គំរោងការណ៏នេះទំនងជាមានភាពចំរោងចំរាស់ ខណៈដែលច្បាប់ប្រទេសជប៉ុនមានការដាក់កំហឹតលើវិស័យយោធា ប៉ុន្តែការជំរុញក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះរបស់នាយករដ្ឋមន្ត្រីជប៉ុន អាចនឹងបន្ថយដល់ការដឹកកំហឹតលើវិស័យយោធារបស់ជប៉ុន។
បច្ចុប្បន្ន មីស៊ីលរយៈចំងាយឆ្ងាយបំផុតរបស់ជប៉ុនអាចមានសមត្ថភាពបាញ់បានតែ ៣០០គីឡូម៉ែត្រប៉ុណ្ណោះ។
រដ្ឋមន្ត្រីការពារជាតិជប៉ុន Itsunori Onodera ថ្លែងថា មីស៊ីលថ្មីគឺប្រើសំរាប់ការពារខ្លួនប៉ុណ្ណោះ ខណៈដែលប្រទេសជប៉ុននឹងតែពឹងផ្អែកលើសហរដ្ឋអាមេរិចក្នុងការវាយប្រហារសត្រូវរបស់ខ្លួន។
លោកថ្លែងក្នុងសន្និសិតថា “ពួកយើងមានគំរោងបង្ហាញមីស៊ីលវាយប្រហារ (Joint Strike Missile) ដែលនឹងត្រូវបំពាក់លើយន្តហោះបំបាំងកាយប្រភេទ F-35A ដែលអាចវាយប្រហារដល់គោលដៅសត្រូវ”។
មីស៊ីល (Joint Strike Missile) មានរយៈចំងាយ ៥០០គីឡូម៉ែត្រ។ ជប៉ុនក៏មានគំរោងបំពាក់យន្តហោះចំបាំងប្រភេទ F-15 ជាមួយនឹងមីស៊ីលដែលអាចវាយប្រហារពីអាកាសមកទីតាំងសត្រូវនៅលើដី ដោយមានរយៈចំងាយ ១.០០០ គីឡូម៉ែត្រ៕ សុភ័ក្ត្រ