កណ្ដាល ៖ ឧកញ៉ា វណ្ណ រ៉ាម៉ុន ថៅកែកំពង់ចម្លងភ្នំពេញ-អរិយក្សត្រ បាញ់សម្លាប់ខ្លួនឯងដោយមិនដឹងមូលហេតុ នៅម៉ោង ជាង៥ល្ងាច ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨នេះ នៅទីស្នាក់ការកំពង់ចម្លង ស្ថិតក្នុងឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្ដាល។
កម្លាំងជំនាញសន្និដ្ឋានថា ជាករណីធ្វើអត្ដឃាតដោយខ្លួនឯង ព្រោះថាឃើញកាំភ្លើង ម៉ាក K59 នៅជាប់នឹងដៃរបស់ជនរងគ្រោះតែម្ដង ហើយ មិនទាន់ដឹង អំពីដើមហេតុ នៃករណីនេះនៅឡើយទេ ព្រោះថាពេលនេះកម្លាំងនគរបាលជំនាញ កំពុងបើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ក្រោមបញ្ជារបស់លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្ត ៕ ដោយ៖បញ្ញាស័ក្តិ