Saturday, May 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់​បាន​ជនបរទេស ដែល​រវើរវាយ ចូល​សម្រាក​មន្ទីរពេទ្យ​រុស្ស៊ី មាន​ផ្ទុក​សារធាតុ​ញៀន​

​ភ្នំពេញ ​៖ ការិយាល័យ​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី នៃ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បានឲ្យដឹងថា នៅ​ថ្ងៃ​អង្គារ ទី​៤ ខែ​ធ្នូ ឆ្នាំ​២០១៨ វេលា​ម៉ោង​១៣ ការិយាល័យ​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ទទួល​ជនបរទេស ចំនួន​២​នាក់​។​

​ជន​បរទេស​ទាំង​២​នាក់ មាន​២​សញ្ជាតិ​៖ ១-​ឈ្មោះ ESUA TOMASZSANKARA ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិ​នី​ហ្សេ​រី​យ៉ា ពី​កម្លាំង​នគរបាល​ប៉ុស្តិ៍​ទំនប់ទឹក ខណ្ឌចំការមន រាជធានី​ភ្នំពេញ ពីបទ រវើរវាយ ចូល​សម្រាក​មន្ទីរពេទ្យ​រុស្ស៊ី និង​គ្មាន​លិខិតឆ្លងដែន​ជាប់​និង​ខ្លួន​។ បន្ទាប់​មក​កម្លាំង​ការិយាល័យ​បាន​ធ្វើ​ការសាកសួរ ឃើញ​ថា​ជន​នេះ​ចូល​មក ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ទី​១១.០៩.២០១៤ តាម​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​។ តាម​ការសាកសួរ បានឲ្យដឹងថា លិខិតឆ្លងដែន​របស់​គេ​បាន​ផុត​ទិដ្ឋា​រ​ស្នាក់នៅ (​នៅ​ថ្ងៃ​ទី​៨.១.២០១៦) រយៈកាល​ស្នាក់នៅ​ប្រទេស​កម្ពុជា គ្មាន​ការងារ​ធ្វើ និង​ទីកន្លែង​ស្នាក់នៅ​មិន​ពិតប្រាកដ​។​

​សមត្ថកិច្ច​បានឲ្យដឹងថា មាន​សេចក្ដីរាយការណ៍​តាមរ យៈ​សន្តិសុខ​ក្នុង​មន្ទីរពេទ្យ​រុស្ស៊ី​ថា មាន​បុរស​ជនបរទេស​៣​នាក់ បាន​ស្រែក​ឡូឡា​ក្នុង​ពេទ្យ​ដោយ ហាម​មិន​ស្ដាប់​ហើយ សង្ស័យ​ប្រើប្រាស់​ថ្នាំញៀន​ផង ក្រោយ​មក​ទទួល​បាន ក៏​នាំ​កម្លាំង​ប្រញ្ញាប់​ចុះទៅ ត្រួត ពិនិត្យ​ហើយ​ពេល​ទៅ ដល់​មន្ទីរពេទ្យ​បាន​ឃើញ​បុរស ជនបរទេស​ស្បែក​ខ្មៅ​ចំនួន​៣​នាក់ ហើយក៏​បាន​នាំ​ខ្លួន​យក ទៅ​ស្នាក់ការ​នគរបាល​ប៉ុស្តិ៍ ដើម្បី​សាកសួរ​នាំ​ពី​មូលហេតុ និង​សុំ​ត្រួតពិនិត្យ​លិខិតឆ្លងដែន និង​ឯកសារ​ផ្សេងៗ ដែល​ពាក់ព័ន្ធ​រស់នៅ និង​ប្រកបការងារ​នៅ​ប្រទេស​កម្ពុជា ។​

​សមត្ថកិច្ច​បន្តថា​ក្រោយពី​សាកសួរ​នាំ​បុរស​ជនបរទេស ជា​ជនជាតិ​នី​ហ្សេ​រី​យ៉ា ហើយ​២​នាក់​មាន​ឯកសារ​ត្រឹមត្រូវ ហើយ​ម្នាក់​ទៀត​គ្មាន​ទេ ​រួចសមត្ថកិច្ច​ឃាត់​បុរស​ឈ្មោះ ថូ​ម៉ាស់ សាន់​កា​រ៉ា អេសួរ (TOMASZ Sankara Esua) ជនជាតិ​នី​ហ្សេ​រី​យ៉ា ភេទ​ប្រុស អាយុ ២៥​ឆ្នាំ មុខរបរ​គ្រូ​កីឡា បច្ចុប្បន្ន​ស្នាក់នៅ​មិន​ពិតប្រាកដ ហើយ​តាម​សំបុត្រ​ពេទ្យ​បុរស​នេះ ចូល​សំរាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​រស្ស៊ី​និង បាន​បូម​ឈាម​ពិនិត្យ​ធ្វើតេស្ត​មាន​សារធាតុ​ញៀន ហើយ​បុរស​ដែល​ឃាត់​នេះ បាន​បញ្ជូន​ទៅ​ការិយាល័យ​ជនបរទេស ដែល​មាន​ស្នាក់ការ​ក្នុង​ខណ្ឌ​ដូនពេញ ដើម្បី​ចាត់ការ​បន្ត​តាម​នី​ត​វិធី​ច្បាប់ ។ សមត្ថកិច្ច​បញ្ជាក់ថា​ការប្រើប្រាស់​ថ្នាំញៀន​មែនឬ មិន​មែន​ក៏​ដោយ​សំខាន់ សមត្ថកិច្ច​ឃាត់ខ្លួន ដោយ​គ្មាន​ឯកសារ​និង​លិខិតឆ្លងដែន ហួសកំណត់​តាំងពី​ឆ្នាំ​២០១៦​មកម្ល៉ះ នៅ​ជាប់​ខ្លួន​រងចាំ​ឲ្យ​ការិយាល័យ ជនអន្តោប្រវេសន៍​យកទៅ​សាកសួរ​បន្ត​ចុះ ។​

២-​ឈ្មោះ BOWEN DAVIDWAINEAN THONY ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ជនជាតិ​អាមេរិក ពី​កម្លាំង​នគរបាល​ប៉ុស្តិ៍​ផ្សារ​ថ្មី​៣ ខណ្ឌដូន ពេញ រាជធានី​ភ្នំពេញ ពីបទ គ្មាន​លិខិត​ឆ្លងដែន​ជាប់​និង​ខ្លួន និង​មាន​សតិ​មិន​ប្រក្រតី​។ បន្ទាប់​មក​កម្លាំង​ការិយាល័យ​បាន​ធ្វើ​ការ សាកសួរ ឃើញ​ថា​ជន​នេះ​ចូល​មក ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ទី​១៨.១១.២០១៦ តាម​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​។ ស្នាក់​នៅ​បន្ទប់ D1 ជាន់​ទី​៥ ផ្ទះ​លេខ​៤២ ផ្លូវ លេខ​៦៣ សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូពេញ រយៈកាល​ស្នាក់នៅ​ប្រទេស​កម្ពុជា គ្មាន​ការងារ​ធ្វើ គ្មាន​លិខិត​ឆ្លងដែន​ជាប់​នឹង​ខ្លួន និង​មាន​សតិ​មិន​ប្រក្រតី​។​

​ត្រូវបាន​ឃាត់ខ្លួន​បញ្ជូន​ទៅ​អគ្គនាយកដ្ឋាន​ដើម្បី​អនុវត្ត​នីតិវិធី​បន្ត​នីតិ​ធី​នៃ​ច្បាប់​៕ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

 

×