Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គិភ័យ​ឆេះ​ផ្ទះ​២​ករណី មនុស្ស​២​នាក់​ស្លាប់ និង​ម្នាក់​រងរបួស​ធ្ងន់​

spot_img

​ភ្នំពេញ ៖ នៅ​យប់ ថ្ងៃទី​៥ ខែ​ធ្នូ ឆ្នាំ​២០១៨ នៅ​រាជធានី​ភ្នំពេញ​ ​មាន​អគ្គិភ័យ​ឆេះ​ផ្ទះ​២​ករណី បណ្ដាល​ឲ្យ មនុស្ស​២​នាក់​ស្លាប់ និង​ម្នាក់​រងរបួស​ធ្ងន់ ។​

​ករណី ទី​១ នៅវេលា​ម៉ោង​១២និង១០​នាទី យប់​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃ​ទី​៥ ខែ​ធ្នូ ស្ថិតនៅ​ក្នុង​បុរី​ចំការមន ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ផ្ទះ​មួយ​ល្វែង​នៅក្នុង​បុរី​ចំការមន ត្រូវបាន​អគ្គិភ័យ​ឆេះ ស្ទើរតែ​ទាំងស្រុង និង​បណ្ដាល​ឲ្យ​បុរស​ម្នាក់​ស្លាប់ ពេល​បញ្ជូន​ទៅ​ដល់​មន្ទី​រ​ពេទ្យ និង​ស្ត្រី​ម្នាក់​កំពុង​សង្គ្រោះបន្ទាន់ ។​

​ករណី​ទី​២ នៅវេលា​ម៉ោង ២២ និង ១០​នាទី យប់​ថ្ងៃ​ទី​៤ ខែ​ធ្នូ ឆ្នាំ​២០១៨ មានផ្ទះ​មួយ​ខ្នង ត្រូវបាន​ភ្លើង​ឆេះ ស្ថិតនៅ​ផ្ទះ​សង់​ថ្មី ផ្លូវលំ ភូមិ​ដំណាក់​ធំ​១ ក្រុមទី​៣ សង្កាត់​ស្ទឹងមានជ័យ​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។​

​មនុស្ស​ស្នាក់នៅ​ក្នុង​ផ្ទះ​មាន​ចំនួន ពីរ​នាក់​ឪពុក​នឹង​កូនស្រី ៖ ឪពុក​ឈ្មោះ ហៅ តា រូ​ម៉ា អាយុ ៦៧ ឆ្នាំ​ហើយ​មាន​សតិ មិន​គ្រប់​
​ចំណែក​​កូនស្រី​រស់នៅ​ជាមួយ​មានឈ្មោះ មុំ អាយុ ៣៧ ឆ្នាំ​ហើយ​មាន​សតិ មិន​គ្រប់ ដូច​ឳ​ពុក​ដែរ ។ នេះ​បើ​តាម​ការរាយការណ៍រ​បស់​មេភូមិ ហើយ​ឪពុក​ឈ្មោះ តា រូ​ម៉ា ត្រូវ​ជាប់​ឆេះ​នៅក្នុង​ផ្ទះ ចំណែក​កូនស្រី​ជួយសង្គ្រោះ​ទាន់ បាន​រួចផុតជីវិត ។ បើ​តាម​ប្រជាពលរដ្ឋ និង មេភូមិ​បាន​ប្រាប់ថា ឆេះ​ដោយសារតែ​ឪពុក​ឈ្មោះ តា​រូ​ម៉ា ជក់បារី ហើយ​បោះ​កន្ទុយ​បារី ចោល​ទើប​បណ្តាល​ឲ្យ​បង្ក​ឲ្យ​មាន​ភ្លើង​ឆេះ​ឡើង ៕ ​ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

spot_img
×