Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ប៉ូលិស​សេដ្ឋកិច្ច​ខេត្ត​ស្ទឹងត្រែង ដេញ​បាញ់​រថយន្ត​ដឹក ទ្វារ បង្អួច ហើយ​គេចខ្លួន​បាត់ បន្សល់​ទុក​រថយន្ត​និង​កាំភ្លើងខ្លី​

spot_img

​ក្រចេះ​៖ ប៉ូលិស​សេដ្ឋកិច្ច​ខេត្តស្ទឹងត្រែង​ម្នាក់ បើក​រថយន្ត​កាមរី​បា​ឡែន​មួយគ្រឿង ដេញ​រថយន្ត​សាំង​យ៉ុង​ទ្វារ បង្អួច ចូល​ទឹកដី​ខេត្ត​ក្រចេះ ហើយ​ទាញ​កាំភ្លើង​ដក​បាញ់​គំរាម ហើយ​បាន​រត់គេចខ្លួន​បាត់ស្រមោល បន្សល់​ទុក​រថយន្ត​និង​អាវុធ​ខ្លី​មួយ​ដើម ក្រោយ​ពេល​ក្រុម​សមត្ថកិច្ច​អន្តរាគមន៍ មក​ដល់​ទីតាំង​កើតហេតុ​។​

​ហេតុការណ៍​នេះ​កើតឡើង​នៅ​ល្ងាច​ថ្ងៃ​ទី​៤ ខែ​ធ្នូ ឆ្នាំ​២០១៨ បង្ក​មាន​ការភ្ញាក់ផ្អើល​មួយ ដល់​ប្រជាពលរដ្ឋ​នៅ​ចំណុច ខាងត្បូង​ស្ពាន អូ​ចា​ឡង់ ក្នុងភូមិ​អូ​កណ្តៀរ ថ្មី ឃុំ​អូ​គ្រៀង ស្រុក​សំបូរ ខេត្ត​ក្រចេះ​។​

​ម្ចាស់​រថយន្ត​សាំ​យ៉ុង​ដឹក​ទ្វារ បង្អួច បានឲ្យដឹងថា នៅ​ម៉ោង​ប្រហែលជា​៥​និង​៣០​នាទី​ថ្ងៃ​ទី​៤ ខែ​ធ្នូ ឆ្នាំ​២០១៨ មាន​រថយន្ត​បា​ឡែន​១​គ្រឿង​បើកបរ ដោយ​ឈ្មោះ ផល្លា ជា​ប៉ូលិស​សេដ្ឋកិច្ច​ខេត្ត​ស្ទឹង​ត្រែ បាន បើករថយន្ត​ដេញ​តាម ពី​ទឹកដី​នៃ​ខេត្ត​ស្ទឹងត្រែង រហូតមក​ដល់​ឆ្លងស្ពាន​អូ​ចា​ឡង ក្នុង​ទឹកដី​ខេត្ត​ក្រចេះ បាន​ដក​កាំភ្លើងខ្លី​ម៉ាក​កា​៥៤ បាញ់​ចំ​កង់​រថយន្ត​សាំ​យ៉ុង​ចំនួន​២​គ្រាប់ បណ្តាលឲ្យ​រថយន្ត​សាំ​យ៉ុង បែក​កង់ ទៅមុខ​លែងរួច​។​

​ដំណឹង​នៃ​ការផ្ទុះអាវុធ ត្រូវបាន​គេ​រាយការណ៍​ដល់​អាវុធហត្ថ ស្នាក់ការ​៧១០ ដែល​មាន​ទីតាំង​នៅ​ឃុំ​អូ​គ្រៀង ហើយ​កម្លាំង​អាវុធហត្ថ ទៅដល់​កន្លែងកើតហេតុ ធ្វើការ​អន្តរា​គម៍​ភ្លាមៗ​។ ចំណែក ជនបង្ក​ដែលជា​ប៉ូលិស​សេដ្ឋកិច្ច​រូបនោះ រត់គេចខ្លួន​បាត់ បន្សល់​នៅ​រថយន្ត​បា​ឡែន​ពណ៌​ស​១​គ្រឿង និង​អាវុធខ្លី​១​ដើម ហើយ​រថយន្ត​សាំ​យ៉ុង ដឹក​សិប្បកម្ម​នោះ​ផង​ដែរ គេ​ពុំ​ទាន់​ឃើញ​កម្លាំង​ជំនាញ ឬ​សមត្ថកិច្ច​មាន​ចំណាត់ការ​ឡើយ ៕ ​ដោយ​៖​រចនា​

 

spot_img
×