Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជួយ​ស៊ែរ​ឲ្យ​អ្នកដទៃ​បាន​ដឹងផង​! សម្រាប់​អ្នកជិះ​តាមផ្លូវ​ជាតិ​លេខ​៣​ត្រង់ «​ម្តុំ​ដើម​ត្រាំ​ង​ដល់​វត្ត​អង្គ​សេរី​» សូម​ប្រយ័ត្ន​ណា៎….!!

spot_img

​ក្រៅពី​ប្រុងប្រយ័ត្ន ដើម្បី​បញ្ចៀស​បាន​នូវ​ថ្នាក់​ចរាចរណ៍​កើតឡើង នោះ​សុខ​សុវត្ថិភាព​នៅ​ជុំវិញ​ដងផ្លូវ គឺជា​រឿង​មួយ​ដ៏​សំខាន់​ខ្លាំងណាស់ សម្រាប់​អ្នកបើកបរ​ទាំងឡាយ ក៏ដូចជា​ពលរដ្ឋ​រស់​នៅក្នុង​មូលដ្ឋាន ព្រោះថា ប្រសិន​តំបន់​ណាមួយ​នោះ​មិនមាន​សុខ​សុវត្ថិភាព​ទេ ប្រជាជន​ប្រាកដ​ណាស់​ជាមាន​ភាពភ័យខ្លាច និង​បាត់បង់​ជំនឿ​ចិត្ត​យ៉ាងខ្លាំង​តែម្តង ចំពោះ​អាជ្ញាធរ​គ្រប់គ្រង​ដែនដី​នៅ​ទីនោះ ។​

​ជាក់ស្តែង​ណាស់ កាលពីពេល​កន្លងទៅ​ថ្មីៗ​នេះ នារី​ស្រស់ស្អាត​ម្នាក់ ខណៈពេលដែល​កំពុងតែ​ធ្វើដំណើរ​តាមផ្លូវ​ជាតិ​លេខ​៣ ក្នុង​គោលបំណង​ត្រលប់មក​ផ្ទះ​វិញ ស្រាប់​តែមាន​អ្នក​គប់​កញ្ចក់​ឡាន បានធ្វើ​ឲ្យ​មានការ​ភ័យខ្លាច​ជាខ្លាំង ប៉ុន្តែ សំណាងល្អ​ហើយ ដែល​នាង និង​អ្នករួមដំណើរ​ដទៃទៀត ពុំ​ទទួល​រងរបួស​ប៉ះពាល់​អ្វី​នោះទេ ។​

​យោងតាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Nara Daroth បាន​បង្ហោះ​រូបភាព​២​សន្លឹក​បង្ហាញ​ឲ្យ​ឃើញ​បំណែក​កំទេចកម្ទីរ​កញ្ចក់​រាយ​ប៉ាយ​នៅលើ​កៅអី​តៃកុង បន្ទាប់​រង​ការ​គប់​ដុំថ្ម និង​សរសេរ​រៀបរាប់​យ៉ាង​ដូច្នេះ​ថា​៖ «​សម្រាប់​អ្នក​ដែល​ជិះ​កាត់​ផ្លូវជាតិ​លេខ​3 ម្ដុំ​ដើម​ត្រាំ​ង​ដល់​វត្ត​អង្គ​សេរី មិន​ថា​ត្រូវ​ជិះ​កាត់​ដោយមាន​ការងារ​បន្ទាន់ ដើរលេង ឬ​ជិះ​កាត់​ធម្មតា​នៅពេល​យប់​មេត្តា​ប្រុងប្រយ័ត្ន​ផង​.​យប់មិញ​ម៉ោងជាង​11​យប់ ពេល​ជិះ​តាមផ្លូវ​នេះ ត្រឡប់មកផ្ទះ​វិញ មានការ​លួ​ុ​ច​ស្ទាក​គប់​បែក​កញ្ចក់​ឡាន​ខាង​តៃកុង​ឡាន​តែម្ដង មិនដឹងថា​វា​មានបំណង​គប់​លេង​ឬ​ករណី​ប្លន់​យ៉ាងណា​នោះទេ​.​ចឹ​ង​បើ​បាន​ជិះ ឬ​ត្រូវ​ជិះ​កាត់​ផ្លូវ​នោះ​យប់​ព្រលប់​រាល់ថ្ងៃ សូមមេត្តា​ប្រុងប្រយ័ត្ន​ឨ្យ​បាន​ខ្ព្​ស់ ព្រោះ​ឥឡូវ​ជិះ​ម៉ូតូ​ក៏​ខ្លាច ជិះឡាន​ក៏​ខ្លាច​ដែរ​.» ៕ ដោយ​៖ ឧ​ត្ត​ម​

spot_img
×