Thursday, February 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទំនាស់​ដីធ្លី​រ៉ាំរ៉ៃ ក្នុង​ភូមិ​ព្រៃ​ឈើទាល ឃុំ​ប្រសូត្រ​ស្រុក​ស្វាយទាប ដោះស្រាយ​មិន​ចេញ លើកគ្នា​មក​វាយ​កំទិច​បង្គោលរ​បង​

​​ខេត្ត​ស្វាយរៀង ៖ ទំនាស់​ដី​ដ៏​រ៉ាំរ៉ៃ​រវាង​ប្រជាពលរដ្ឋ​និង​ប្រជាពលរដ្ឋ​ស្ថិត​នៅ​ភូមិ​ព្រៃ​ឈើទាល​ឃុំ​ប្រសូត្រ​ស្រុក​ស្វាយទាប​ខេត្ត​ស្វាយរៀង​បាន​ក្លាយទៅជា​ការ​វាយបំផ្លាញ​ទ្រព្យសម្បត្តិរ​បស់​អ្នកដទៃ ក្រោយពី​បាន​ស្នើ​ពី​អាជ្ញាធរ​ភូមិ​ឃុំ​ស្រុក​ខេត្ត​ដែល​ពាក់ព័ន្ធ​ឲ្យមក​ចុះ​ជួយ​ដោះស្រាយ​ផ្លូវលំ​ចូល​ផ្ទះ​ដោយ​ប្រជាពលរដ្ឋ​ចំនួន​៥ គ្រួសារ​ដែល​បាន​ស្នើសុំ​បើក​ផ្លូវលំ​ចូល​ផ្ទះ​មាន​ទំហំ​ទទឹង​៣​ម៉ែត្រ​និង​ប្រជាពលរដ្ឋ​មួយ​គ្រួសារ​ដែល​ជា​ម្ចាស់​ដី​នៅ​ផ្លូវ​ដើមទី​ដី​ចូល​ភូមិ​នា​ពេលកន្លងមក​។​

​ភាគី​ទាំងពីរ​បាន​ព្រមព្រៀង​នឹង​ទទួលយក​ដោយ​មាន​ចុះ​កិច្ចសន្យា​ត្រឹមត្រូវ​អស់ហើយ​តែ​មកដល់​បច្ចុប្បន្ន​ខណៈ​ដែល​ភាគី​ខាង​ម្ចាស់​ដី​ចាប់ផ្តើម​ធ្វើរ​បង​ទៅ​តាម​ប្លង់​ដី​ដែល​មាន​ស្រាប់​ចេញ​ដោយ​មន្ទីរ​ដែនដី​នគររូបនីយកម្ម​សំណង់​និង​សុរិយោដី​ខេត្ត​ស្វាយរៀង​នោះ​បែរជា​ភាគី​ចំនួន​៥​គ្រួសារ​បាន​បដិសេធ​មិន​ទទួលយក​ដោយ​យក​ការដោះស្រាយ​ទាំងនោះ​ទេ​​បែរជា​នាំគ្នា​យក​កាំបិត​.​ពូថៅ​មក​វាយ​បំផ្លាញ​បង្គោលរបង​របស់​ភាគី​ខាង​ម្ចាស់​ដី​ទៅវិញ​។​

​តាម​ប្រភព​ព័ត៍មាន​ពី​ប្រជាពលរដ្ឋ​ដែល​ជា​ម្ចាស់​ដី​ភូមិ​ផ្លូវ​ដើមទី​ឈ្មោះ លោក ជិន ឌឿ​ន រស់​នៅ​ទីកន្លែង​ទំនាស់​នោះ​បាន​ឱ្យ​ក្រុម​អ្នក​សារព័ត៍មាន​ដឹងថាៈ​ប្រជាពលរដ្ឋ​ទាំង​៥​គ្រួសារ​ ​ដែល​បាន​បដិសេដ​នោះ​មានឈ្មោះ​ដូចខាងក្រោម ទី​១.​ឈ្មោះ​កុយ សាវ៉ុន ទី​២.​ឈ្មោះ ហាយ ម​ន្ថា​.​ទី ៣. ឈ្មោះ កុយ សារ៉ាន់ ទី​.៤ ឈ្មោះ​ចាន់ ង៉ៅ និង​ទី ៥.​ឈ្មោះ ហាយ ចន្នា​ត់ ជា​អ្នកតំណាង​ដែលជា​អ្នក​បដិសេធ​មិន​ទទួលស្គាល់​ទៅវិញ​។​

​បើ​តាម​លោក​ស្រី​មេ​ភូមិ​ព្រៃ​ឈើទាល​.​លោក​មេឃុំ​ប្រសូត្រ​និង​មន្ត្រី​ខាង​អន្តរ​វិស័យ​ដែល​បាន​ចុះ​វាស់វែង​និង​ដោះស្រាយ​សម្រប​សម្រួល​ឲ្យ​ប្រជាពលរដ្ឋ​ទាំង​សងខាង​នោះ​បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៍មាន​ឱ្យដឹង​កាលពី​ចុង​សប្តា​ហ៍​កន្លងទៅនេះ​ថាៈ​កាលពី​ថ្ងៃ​ទី ២៤ ខែ​មិថុនា​ឆ្នាំ ២០១៦ នា​ពេល​កន្លង​មក​ភាគី​ទាំងអស់​បាន​ព្រមព្រៀង​គ្នា​និង​ចុះកិច្ចសន្យា​ព្រម​ទទួលយក​ពី​ភាគី​ដី​ម្ខាង​ទៀត​ដែល​មាន​ដី​ជាប់​និង​ផ្លូវ​ចូល​ភូមិ​ដែរ​នោះ​ឈ្មោះ​លោក ព្រុំ ស៊ីន ក៍​បាន​ឯកភាព​ឲ្យ​ដី​ចំនួន​០.៨ ម៉ែត្រ​ ពី​អ័ក្ស​តាន់​(​ភ្លឺស្រែ​ពី​បុរាណ​)​ហើយ​លោក​ជិន ឌឿ​នក៏បាន​ឯកភាព​ឲ្យ​ដី​ចំនួន ២.២​ម៉ែត្រ ពី​អ័ក្ស​ភ្លឺ​តាន់ ទៅ​ប្រជាពលរដ្ឋ ទាំង​៥​គ្រួសារ​ សម្រាប់​ធ្វើ​ជា​ផ្លូវ​ចូល​ផ្ទះ​គម្រប់​៣​ម៉ែត្រ​តាម​ការស្នើសុំ​ប្រាកដ​មែន​។​

​ប្រភព​ដដែល​បាន​បន្តថា ៖ ក្រោយពេល​ដែល​ភាគី​ទាំង​សងខាង​បាន​ព្រមព្រៀង​និង​ឯកភាព​គ្នា​ដោយ​បាន​ផ្ដិតមេដៃ​ទទួលយក​ផ្លូវ​ចូល​ផ្ទះ​របស់​ខ្លួន​ចំនួន ៣​ម៉ែត្រ​ពិតប្រាកដ​មែន​ក៏​ប៉ុន្តែ​មកដល់​ថ្ងៃ​ទី ២៨ វិច្ឆិកា​ឆ្នាំ ២០១៨​នេះ នៅពេល​ដែល​ភាគី​ឈ្មោះ​ជិន ឌឿ​ន​បាន​ធ្វើ​របង​(​ម្ចាស់​ដី​ភូមិ​ផ្លូវ​ដើមទី​)​បាន​ធ្វើ​របង​ស្រាប់តែ​ភាគី​ទាំង​៥​គ្រួសារ​បាន​នាំគ្នា​យ​កាំបិត​ពូថៅ​​មក​វាយ​បង្គោលរបង​បេតុង​ដែល​បាន​ចាក់​ពុម្ព​រួច​និង​មួ​យ​ដើម​ទៀត​កំពុង​ចាក់ពុម្ព​បណ្តាលឱ្យ​ខូចខាត​ហើយក៏​បាន​ហាមឃាត់​មិន​ឲ្យ​ខាង​លោក​ជិន​ឌឿ​ន​ធ្វើ​របង​នោះ​ឡើយ​។​

​លោក ជិន ឌឿ​ន ជា​ម្ចាស់​ដី​បានឲ្យដឹងថា លោក​ធ្វើ​របង​នេះ​មិន​បាន​ទៅ​រំលោភ​យក​ដី​បងប្អូន​ប្រជាពលរដ្ឋ​ទាំង​៥​គ្រួសារ​នោះ​ទេ​គឺ​លោក​ធ្វើតាម​ការវាស់វែង​របស់​ភូមិ​-ឃុំ​-​ស្រុក​ ​និង​តាម​ប្លង់​រឹង​ដែល​បាន​ចុះ​អនុវត្ត​ដូច​បាន​រៀបរាប់​ខាងលើ​ហើយ​លោក​ក៏​បាន​សម្បទាន​ដី​ចំនួន ២.២​ម៉ែត្រ​ ឲ្យទៅ​ប្រជាពលរដ្ឋ​​ទាំង​៥ គ្រួសារ​នោះ​ដើម្បី​ធ្វើ​ជា​ផ្លូវ​ចូល​ផ្ទះ ហើយ​លោក​ធ្វើ​របង​នៅក្នុង​ដី​ភូមិ​ផង​ដែល​ខាង​ភូមិបាល​ស្រុក​ស្វាយ​ទាប​និង ខេត្ត​បាន​ចុះ​វាស់វែង​និង​ធ្វើ​ប្លង់រឹង​កម្មសិទ្ធិ​រួចហើយ​ផងដែរ​។​

​ដោយឡែក​បើ​តាម​ការអៈអាង​ពី​ក្រុម​ប្រជាពលរដ្ឋ​ទាំង​៥​គ្រួសារ​នោះ​បាន​ឱ្យដឹងថា​ពួកគាត់​បាន​មក​រស់នៅ​ទី​នេះ​យូរ​ហើយ​តាំងពី​សម័យ​ដើម​ពី​ព្រោះ​ជា​ភូមិ​ដី​កេរ្ត៍​ដោយមាន​ផ្លូវភ្លឺ​តាន់ចូល​ក្នុងហើយ​នៅពេល​ដែល​ខាង​មន្ត្រីជំ​នាញ​ចុះ​មក​ធ្វើ​ប្លង់​ដី​នោះ​ពួកគាត់​ពិតជា​បាន​ស្នើសុំ​បើកផ្លូវ​ទំហំ​៣​ម៉ែត្រ មែន ដោយ​គិត​រួម​ទាំង​ផ្លូវ​ចាស់​ដែល​មាន​ស្រាប់​។​

​ទោះបីជា​យ៉ាងណា​ក៏​ដោយ​រហូតមកដល់​ថ្ងៃទី​៥​ ខែ​ធ្នូ​ ឆ្នាំ​២០១៨​នេះ ​ការសាងសង់​របង​ត្រូវបាន​ផ្អាក​ជា​បណ្តោះអាសន្ន​ហើយ​គេ​នៅ​ពុំទាន់​ឃើញ​មន្ត្រី​ជំនាញ​ពី​ខាង​សាលាខេត្ត​ស្វាយរៀង​លើកទ័ព​ចុះទៅ​ទីតាំង​សមរភូមិ​ដ៏​ក្តៅគគុក​នោះឡើយ​ក្រៅតែពី​ខាង​សាលា ស្រុក​ស្វាយទាប​បាន​កោះហៅ​ភាគី​ទាំងសងខាង​យកទៅ​ធ្វើការ​សម្របសម្រួល​ដោយ​ពុំ​ទទួល​ផល​ជា​ផ្លែ​ផ្កា​នោះ​ឡើយ​៕ ដោយ ៖ ​វ៉ៃ​គោ​
  

×