Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ករណី​ផ្ទុះអាវុធ​៥​គ្រាប់ ត្រូវ​យុវជន​ម្នាក់​របួស​បាក់​ភ្លៅ ជន​នោះ ជា​មន្ត្រី​យោធា កូន​លោក​ផ្កាយ​បី​

spot_img

​ភ្នំពេញ ​៖ ករណី​មាន​ការផ្ទុះអាវុធ​ដាក់គ្នា​រវាង​សមត្ថកិច្ច​ប៉ូលិស​ស្លៀកពាក់​ស៊ីវិល សមត្ថកិច្ច​ប៉ូលិស​ស្លៀកពាក់​ឯកសណ្ឋាន ជាមួយនឹង​ក្រុម​ជន​ស៊ីវិល មាន​កាន់​កាំភ្លើងខ្លី​នោះ គឺ​ជន​ដែល​មាន​របួស​ដោយ​គ្រាប់កាំភ្លើង គឺជា​មន្ត្រី​យោធា ដែល​មាន​ឪពុក​ពាក់​ផ្កាយ​បី​។​

​ក្រុមគ្រួសារ​ជន​មាន​របួស នឹងដាក់​ប្តឹង​ក្រុមប៉ូលិស ដែល​បាន​ជិះ​ម៉ូតូ​ដេញ​បាញ់​លើ​លោក​ឯល ស៊ឹម​សុភ័ក្ត្រ ទៅ​នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ សម្តេច​ក្រឡស​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​តុលាការ ដើម្បី​យុត្តិធម៌ ដើម្បី​យក​ជនដៃដល់​មក​ផ្តន្ទាទោស​តាមច្បាប់​។​

​ករណី​ប៉ូលិស​ខណ្ឌ​ដង្កោ និង​ខណ្ឌ​មានជ័យ មួយក្រុម​ដេញ​បាញ់​មន្ត្រី​យោធា​នៅ​អង្គរក្ស និង​ត្រូវ​ជា​កូន​ឧត្តមសេនីយ៍​យោធា​ផ្កាយ​បី ចំណុច​ម្ដុំ​ផ្សារ​ដី​ថ្មី ក្នុង​សង្កាត់​ស្ទឹងមានជ័យ​៣ ខណ្ឌមានជ័យ កាលពី​ថ្ងៃ​ទី​៤ ខែ​ធ្នូ ឆ្នាំ​២០១៨ កំពុងតែ​ធ្វើឲ្យ​កក្រើក​ពេញ​បណ្តាញ​សង្គម​ហ្វេ​សប៊ុក​។​

​ជនរងគ្រោះ​ឈ្មោះ ឯល ស៊ឹម​សុភ័ក្ត្រ ជា​មន្ត្រី​យោធា​ស័ក្តិ​បី នៅ​បញ្ជាការដ្ឋាន​អង្គរក្ស ត្រូវ​ប៉ូលិស​បាញ់​បាក់​ភ្លៅ​ខាងស្តាំ និង​របួស​ត្រង់​ត្រគាក​។ ជនរងគ្រោះ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​រុស្ស៊ី រួច​បញ្ជូន​ទៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត​។​

​ជនរងគ្រោះ​បាន​អះអាងថា ខ្លួន​មិន​បាន​បាញ់​តដៃ​ជាមួយ​ប៉ូលិស ដូច​ជា​ការលើកឡើងរ​បស់​ក្រម​ប៉ូលិស​នោះ​ទេ​។ ហើយ​នៅ​ពេល​បាញ់​ត្រូវ​ភ្លាម ខ្លួន​ចង់​ប្រាប់ថា ខ្លួន​ក៏​ជា​សមត្ថកិច្ច​ដែរ តែ​គេ​មិន​ស្តាប់​វ៉ៃ​យកៗ និង​ចាប់​ដាក់​ខ្នោះ​ថែមទៀត​។ ចំណែក​កាំភ្លើង​របស់គាត់ ម៉ា​កឡុក​៩៨ មាន​១២​គ្រាប់​។​

​កាលពី​វេលា​ម៉ោង​៣​រសៀល ថ្ងៃទី​៤ ខែ​ធ្នូ ឆ្នាំ​២០១៨ រហូត​មក​ចំណុច​ម្ដុំ​ផ្សារ​ដី​ថ្មី ក្នុង​សង្កាត់​ស្ទឹងមានជ័យ​៣ ខណ្ឌមានជ័យ មាន​ការផ្ទុះ​អាវុធ​ចំនួន​៥​គ្រាប់ បណ្ដាល​ឲ្យ​មន្ត្រី​យោធា​ម្នាក់​រងរបួស បាញ់​បាក់​ភ្លៅ ដោយ​កម្លាំង​សមត្ថកិច្ច​ខណ្ឌ​ដង្កោ សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​ប៉ុស្ដិ៍​ស្ទឹងមានជ័យ​៣ ធ្វើការ​ដេញចាប់​ជនសង្ស័យ​២​នាក់​តាំងពី សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ ។​

​យោងតាម​ប្រភព​ព័ត៌មាន​បានឲ្យដឹងថា មុនពេល​កើតហេតុ គេ​ឃើញ​បុរស​ខាងលើ រួម​និង​បក្ខពួក​មាន​គ្នា​៣​នាក់ ជិះ​ម៉ូតូ​២​គ្រឿង រួម​មាន​ម៉ាក Zoomer-X ពណ៌​ខ្មៅ ស្លាក​លេខ​ភ្នំពេញ 1FB-7500 និង​ម៉ាក សង់​សេ​១២៥ បាន​ចូល​ផឹកស៊ី​នៅ​ចំការ​ស្វាយ​មួយ​កន្លែង​ក្នុង​ភូមិ​២៤ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ ក្រោយមក​ស្រាប់តែ​ឃើញ​បុរស​ខាងលើ​បាន​ដក​កាំភ្លើង​អា​ម៉េ ពេលនេះ​ត្រូវបាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ បាន​ឃើញ​ក៏​បោះដៃ​តាម​វិទ្យុ​ទាក់ទង​ទៅ​កាន់​អធិការ​ខណ្ឌ​ដង្កោ ។ កងកម្លាំង​នគរបាល​ខណ្ឌ​ដង្កោ ដែល​មាន​ស្លៀក​ឯកសណ្ឋាន​ត្រឹមត្រូវ ចេញ​ល្បាត​ពួនស្ទាក់​ក្នុង​ភូមិសាស្ត្រ គាប់​ជួប​ក៏​ប្រទះឃើញ​បុរស​ខាងលើ​រួម​និង​បក្ខពួក​សរុបគ្នា​៣​នាក់ ដោយ​ម៉ូតូ​Zoomer-X ជិះ​ឌុប​គ្នា​២​នាក់ និង​ម៉ូតូ​សង់​សេ​១២៥ ជិះ​ម្នាក់ឯង ។ ដោយ​មាន​ការសង្ស័យ សមត្ថកិច្ច​បាន​ហៅ​ឲ្យ​ឈប់​ដើម្បី​ត្រួតពិនិត្យ បែរ​ជា​បុរស​ខាងលើ​រួម​និង​បក្ខពួក​បាន​បន្ថែម​ល្បឿន ជិះ​ម៉ូតូ​គេច​ខ្លួន​តាំងពី​ក្នុង​ភូមិសាស្ត្រ​ខណ្ឌ​ដង្កោ ចូល​ដល់​ភូមិសាស្ត្រ​ខណ្ឌមានជ័យ ត្រង់​ចំណុច​ដី​ថ្មី ក្នុង​សង្កាត់​ស្ទឹងមានជ័យ​៣ ខណ្ឌមានជ័យ ដោយ​មាន​ការសហការ​រវាង​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌ​ដង្កោ និង​នគរបាល​ប៉ុស្តិ៍​ស្ទឹងមានជ័យ​៣ ហើយ​ពេលនោះ​បុរស​ខាងលើ​បាន​ដក​កាំភ្លើងខ្លី​ម៉ា​កឡុក បាញ់​ឡើង​លើ​ចំនួន​៤​គ្រាប់​ដើម្បី​គំរាម​មក​លើ​សមត្ថកិច្ច តែ​ត្រូវបាន​សមត្ថកិច្ច​បាញ់​ការពារ​ខ្លួន​វិញ ពេលនេះ​មិន​ដឹង​គ្រាប់កាំភ្លើង​ខាង​ណា បាន​បាញ់​ចំ​ភ្លៅ​ខាងស្តាំ​របស់​បុរស​ខាងលើ បណ្តាលឲ្យ​ដួល​រងរបួស​ធ្ងន់​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ភ្លាមៗ ។ ចំណែក​បក្ខពួក​២​នាក់​ទៀត​គេចខ្លួន​បាត់​ស្រមោល​។​

ករណីនេះ អ្នកសារព័ត៌មាន​មិនអាច​ទំនាក់ទំនង​លោក​អធិការ​ខណ្ឌ​មានជ័យ និង​ខណ្ឌ​ដង្កោ ដើម្បី​បំភ្លឺ​បានទេ​៕ ​ដោយ ​៖ ​រចនា​

spot_img
×