Thursday, July 7, 2022

គូស្នេហ៍​វ័យក្មេង នាំគ្នា​លេបថ្នាំ​កណ្តុរ​សម្លាប់ខ្លួន ដោយ​ខឹង​គ្រួសារ​ជំទាស់​

​កោះកុង ​៖ ខឹង​គ្រួសារ​ជំទាស់​មិន​ឲ្យ​យកគ្នា គូរ​ស្នេហ៍​វ័យក្មេង​មួយគូរ បាន​លេបថ្នាំ​កណ្តុរ​សម្លាប់ខ្លួន តែ​មិន​ស្លាប់ រួច​បាន​នាំគ្នា​ទៅ កាន់​មន្ទីរពេទ្យ​បង្អែក​ខេត្ត ដោយ​ខ្លួនឯង ដើម្បី​ឲ្យ​ក្រុម​គ្រូពេទ្យ​ជួយសង្គ្រោះ កាលពី​ម៉ោង​ប្រមាណ​៨​យប់​ថ្ងៃ​ទី​៤​ខែ​ធ្នូ​ឆ្នាំ​២០១៨​។​

​គូរ​ស្នេហ៍​នេះ ខាង​ប្រុស​ឈ្មោះ ជិន សុខ​ឌី អាយុ​២១​ឆ្នាំ​មុខរបរ​កម្មករសំណង់ បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​១ សង្កាត់​ដងទង់ ក្រុង​ខេមរភូមិន្ទ ខេត្ត​កោះកុង ចំណែក​ខាង​ស្រី​ឈ្នោះ បុត សុភាព អាយុ​២៣​ឆ្នាំ មុខរបរ​លក់​បន្លែ ទីលំនៅ​ភូមិ​២ សង្កាត់​ដងទង់ ក្រុង​ខេមរភូមិន្ទ ខេត្ត​កោះកុង​។ គូរ​ស្នេហ៍​វ័យក្មេង​មួយគូរ​នេះ បាន​ស្រឡាញ់គ្នា​អស់​រយៈពេល​ជា​យូរ​មក​ហើយ តែ​ដោយសារ​គ្រួសារ​ខាង​ស្រី​មិន​ពេញចិត្ត ពួកគេ​ទាំង​ពីរ​នាក់ នាំគ្នា​គិត​ខ្លី​សម្រេចចិត្ត​ផឹក​ថ្នាំ​កណ្តុរ​ដើម្បី​សម្លាប់ខ្លួន ប៉ុន្តែ​ប្រហែលជា​មាន​ការពិបាក​ខ្លាំង​នៅក្នុង​ខ្លួន​។ ពួកគេ​ក៏​នាំគ្នា​មក​កាន់​មន្ទីរពេទ្យ​ដើម្បី​ឲ្យ​ក្រុម​គ្រូពេទ្យ​ជួយសង្គ្រោះ​។ រហូតមកដល់​ពេលនេះ ពួកគេ​ទាំង​ពីរ​បាន​រួចផុត​ពី​គ្រោះថ្នាក់​ដល់​អាយុជីវិត​ហើយ បន្ទាប់​ពី​ក្រុមគ្រូពេទ្យ ជួយសង្គ្រោះ​បាន​ទាន់ពេលវេលា​៕ ដោយ​ ៖ ​បញ្ញា​ស័ក្តិ​