Saturday, December 21, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់ផ្តើម​បើក​ដំណើរការ​ឡើងវិញ នៃ​ការជ្រើសរើស និង​បញ្ជូន​ពលករ ទៅ​ធ្វើការ នៅ​ប្រទេស​ម៉ាឡេស៊ី​

​ភ្នំពេញ​ ៖ រាជរដ្ឋាភិបាល​កម្ពុជា បាន​ចាប់ផ្តើម​បើក​ដំណើរការ​ឡើងវិញ នៃ​ការជ្រើសរើស និង​បញ្ជូន​ពលករ ទៅ​ធ្វើការ នៅ​ប្រទេស​ម៉ាឡេស៊ី បន្ទាប់​ពី​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ផ្អាក​ការជ្រើសរើស និង​បញ្ជូន​ពលករ​ខ្មែរ ទៅ​ធ្វើការ​នៅ​បរទេស​។​

​សមាគម​ទីភ្នាក់ងារ​ហត្ថ​ពលកម្ម​កម្ពុជា​(MAC) សមាគម​ទីភ្នាក់ងារ​ជ្រើសរើស​ពលករ​កម្ពុជា​(ACRA) បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​ស្តីពី​ការសហការ​ការពា​រព​លករ​កម្ពុជា​ធ្វើការ​នៅ​ម៉ាឡេស៊ី ជាមួយ សមាគម​ម៉ាឡេស៊ី​នៃ​ទីភ្នាក់ងារ​ស្ត្រី​ជំនួយការ​មេផ្ទះ​(PAPA) សមាគម​ជាតិ​ធន​ធន​មនុស្ស​ម៉ាឡេស៊ី (PUSMA) និង សមាគម​ជាតិ​ម៉ាឡេស៊ី​ទីភ្នាក់ងារការងារ​(PIKAP)​ក្រោម​អធិបតីភាព​របស់ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ទីស្តីការ ក្រសួង​ការងារ នា​ថ្ងៃ​ទី​៥ ខែ​ធ្នូ ឆ្នាំ​២០១៨​។​

​គោលបំណង​នៃ​អនុស្សរណៈ​យោគយល់​គ្នា​នេះ សំដៅ​បង្កើត​កិច្ចសហប្រតិបត្តិការ រវាង​សមាគម​ទាំង​ប្រាំ ដើម្បី​ចូលរួម​លើកកម្ពស់​សិទ្ធិ សុខុមាលភាព និង​ការការពារ​ពលក​រ​ទេសន្តប្រទេសន៍​កម្ពុជា​ដែល​ធ្វើការ​នៅ​ប្រទេស​ម៉ាឡេស៊ី​។ បន្ថែម​ពី​នេះ​ទៀត អនុស្សរណៈ​យោគយល់​គ្នា​នេះ ក៏​ជា​យន្តការ​ថ្មី​មួយ នៅក្នុង​ការធ្វើ​សកម្មភាព បង្កើន​អត្ថប្រយោជន៍ ជូនព​លករ​ទេ​សន្ត​ប្រវេសន៍​កម្ពុជា ដែល​ទៅ​ធ្វើការ​នៅ​ប្រទេស​ម៉ាឡេស៊ី​។​

​ការបើក​ដំណើរការ​ឡើងវិញ​នៃ​ការជ្រើសរើស និង​បញ្ជូន​ពលករ​ទៅ​ធ្វើការ​នៅ​ប្រទេស​ម៉ាឡេស៊ី​ ​បន្ទាប់​ពី​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ផ្អាក​ការជ្រើសរើស និង​បញ្ជូន​ពលករ​ខ្មែរ​ទៅ​ធ្វើការ​នៅ​បរទេស​រួច​មក រាជរដ្ឋាភិបាល​កម្ពុជា បាន​រៀបចំ​យន្តការ និង​បទដ្ឋាន​គតិយុត្តិ​ជាច្រើន​សម្រាប់​ការពារ គ្រប់គ្រង និង​លើកកម្ពស់​សិទ្ធិ​ដល់​ពលករ​ខ្មែរ​ទាំងអស់ ដែល​កំពុង​ស្នាក់នៅ និង​ធ្វើការ​នៅ​ប្រទេស​ម៉ាឡេស៊ី។​

​សូមបញ្ជាក់​ថា បច្ចុប្បន្ន​ទីភ្នាក់ងារ​ជ្រើសរើស​ឯកជន​កម្ពុជា​ដែល​ទទួលបាន​កា​អនុញ្ញាត​ពី​ក្រសួង​មាន​ចំនួន ១០៣ ឱ្យ​ធ្វើ​ការជ្រើសរើស បណ្តុះបណ្តាល បញ្ជូន និង​គ្រប់គ្រង​ពលករ​ខ្មែរ​ទៅ​ធ្វើការ​នៅ​បរទេស​។ ក្នុង​នោះ​ប្រទេស​ម៉ាឡេស៊ី មាន​ចំនួន ៦៩ ក្រុមហ៊ុន (​គិត​ត្រឹម ខែតុលា ឆ្នាំ​២០១៨)៕ ​ដោយ​ ៖​ បញ្ញា​ស័ក្តិ​

×