Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុវជន​ពីរ​នាក់ ​អះអាង​ពី​ការជួញដូរ​ថ្នាំញៀន​ចំណេញ​ទ្វេដង ត្រូវ​ចាប់ខ្លួន​

spot_img

​ខេត្ត​កណ្តាល ៖ ជនសង្ស័យ​២​នាក់ និង​ថ្នាំញៀន ១០​កញ្ចប់ ត្រូវ​សមត្ថកិច្ច​នគរបាល​ស្រុក​ស្អាង បង្ក្រាបបាន​​ប្រតិបត្តិការ​នេះ ធ្វើឡើង​នៅ ថ្ងៃទី ៥ ខែ ធ្នូ ឆ្នាំ​២០១៨ វេលា​ម៉ោង ១៤ នៅ​ចំណុច ផ្ទះ​របស់​ឈ្មោះ ប៉ាល់ សុភ័​ក្រ ស្ថិតក្នុង​ភូមិ​ឫស្សី​ដាច់ ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ខេត្ត​កណ្តាល ។​

​ជនសង្ស័យ​ចំនួន​២​នាក់ ត្រូវ​ឃាត់ខ្លួន​៖១ / ឈ្មោះ ប៉ាល់ សុភ័​ក្រ ហៅ​បារាំង ភេទ​ប្រុស អាយុ​ ៣០​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ​មិន​ពិតប្រាកដ ទីលំនៅ​បច្ចុប្បន្ន​ភូមិ ឫស្សី​ដាច់ ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ខេត្ត​កណ្តាល ។​២ / ឈ្មោះ ហាក់ តាំង​ទ្រី ភេទ ប្រុស អាយុ ៣៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​លក់ដូរ ទីលំនៅ​បច្ចុប្បន្ន​ភូមិ ឫស្សី​ដាច់ ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ខេត្ត​កណ្តាល ។ វត្ថុតាង​ចាប់​យក​រួមមាន​៖​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យថា​ជា​សារធាតុ​ញៀន​(​ម៉ា​ទឹកកក​) ចំនួន ១០​កញ្ចប់ ក្នុងនោះ ១​កញ្ចប់​ធំ និង តូច ៩​កញ្ចប់​។​

​នៅ​ថ្ងៃ​ទី​ខែ​ឆ្នាំ​វេលា​ម៉ោង​កើតហេតុ ក្រោយ​ទទួលបាន​ព័ត៌មាន ពី​ប្រជាពលរដ្ឋ​ល្អ​ថា មាន​ករណី​ជួញដូរ​គ្រឿងញៀន នៅ​ចំណុច​កើត ហេតុ​ខាងលើ ភ្លាម​នោះ​កម្លាំង​ផ្នែក​ប្រឆាំង​បទល្មើស​គ្រឿងញៀន សហការ​ជាមួយ កម្លាំង​ប៉ុស្តិ៍​នគរបាល​ព្រែក​អំបិល បាន​ចុះ​ដល់​ចំណុចកើតហេតុ ធ្វើការ​ត្រួតពិនិត្យ​ឈ្មោះ ហាក់ តាំង​ទ្រី និង​ឈ្មោះ ប៉ាល់ សុភ័​ក្រ បាន​រកឃើញ​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន​(​ម៉ា​ទឹកកក​)​ចំនួន ៩​កញ្ចប់​តូច នៅ​នឹង​ខ្លួន​ឈ្មោះ ហាក់ តាំង​ទ្រី ដែល​ស្ថិតនៅ​ផ្ទះ​ឈ្មោះ​ប៉ាល់ សុភ័​ក្រ ។ ដោយ​មាន​ការចូលរួម​ពី ក្រុមប្រឹក្សា​ឃុំ​ព្រែក​អំបិល សមត្ថកិច្ច​នគរបាល​បាន​បន្ដ​ធ្វើ​ការត្រួតពិនិត្យ​ឆែកឆេរ​លំនៅដ្ឋាន​របស់​ឈ្មោះ ប៉ាល់ សុភ័​ក្រ ហៅ​បារាំង ប្រទះ​ឃើញ​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន​(​ម៉ា​ទឹកកក​) ចំនួន​១​កញ្ចប់​ធំ រួច​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​ពីរ​នាក់ រួម​នឹង​វត្ថុតាង បញ្ជូន​មក​ប៉ុស្តិ៍​នគរបាល​ព្រែក​អំបិល ដើម្បី​សាកសួរ ។​

​នៅ​ចំពោះមុខ​សមត្ថកិច្ច​នគរបាល ឈ្មោះ ហាក់ តាំង​ទ្រី បាន​សារភាព​ថា គ្រឿងញៀន​(​ម៉ា​ទឹកកក​)​ចំនួន ៩​កញ្ចប់​តូច​នេះ ខ្លួន​បាន​ទិញ​ពី​បុរស​ម្នាក់​មិន​ស្គាល់ឈ្មោះ នៅ​ចំណុច​ភូមិ ឫស្សី​ដាច់ ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ខេត្ត​កណ្តាល តម្លៃ ១៥០.០០០​រៀល ដើម្បី​យក មក​វេច​ខ្ចប់​លក់​បន្ត ក្នុង​១​កញ្ចប់​តូច​តម្លៃ ៣០០០០​រៀល​។​

​ចំណែក​ឈ្មោះ​ប៉ាល់ សុភ័​ក្រហៅ​បារាំង បាន​សារភាព​ថា គ្រឿងញៀន​(​ម៉ា​ទឹកកក​)​ចំនួន ១​កញ្ចប់​ធំ​នេះ ខ្លួន​បាន​ទិញ​ពី​បុរស​ម្នាក់​មិន​ស្គាល់ឈ្មោះ នៅ​ចំណុច វាល​ខ្សាច់ ចាក់អង្រែលើ រាជធានី​ភ្នំពេញ តម្លៃ ២៥០.០០០​រៀល ដើម្បី​យក​មក​វេច​ខ្ចប់​លក់​បន្ត ក្នុង​១​កញ្ចប់​តូច តម្លៃ ២០.០០០​រៀល ។​

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​ពីរ​នាក់ បាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង ដើម្បី​បន្ដ​អនុវត្ដ​តាម​នីតិវីធី ៕ ដោយ ​៖ ​បញ្ញា​ស័ក្តិ​

 

spot_img
×