កំពង់ស្ពឺ ៖ មុខសញ្ញាសង្ស័យពាក់ព័ន្ធករណីគាស់ ផ្ទះលួចម៉ូតូម្នាក់ត្រូវបានម្ចាស់ផ្ទះឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច កាលពីយប់ថ្ងៃពុធ ទី៥ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង ១រំលងអធ្រាត្រ នៅចំណុចផ្ទះជួលរបស់ក្រុមហ៊ុនMetfone យកម៉ូតូបាន០១ គ្រឿង ម៉ាកឌ្រីម សេ១២៥ សេរី ២០១៥ ស្លាកលេខ តាកែវ1L-0305 មានម្ចាស់ឈ្មោះ ភី ឡាងឌី ភេទ ប្រុស អាយុ ២៤ឆ្នាំ នៅភូមិត្រាំខ្នារ ឃុំស្នំក្រពើ ស្រុកគងពិសី ជាបុគ្គលិកក្រុមហ៊ុន។
ករណីនេះ ជាក់ស្តែងឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ឆឹង បូ ភេទប្រុស អាយុ ៣៤នាក់ ទីលំនៅភូមិនរាយ ឃុំនិទាន ស្រុកបរសេដ្ឋ មុខរបរ មិនពិតប្រាកដ។
យោងតាមចម្លើយ និងបានការអនុញ្ញាតពីលោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ត មានការសម្របសម្រួលពីលោកស្រីព្រះរាជអាជ្ញា អយ្យការអមសាលាដំបូងខេត្ដកំពង់ស្ពឺ នៅម៉ោង ៧:១៥នាទី កម្លាំងនគរបាលរបស់អធិការដ្ឋានស្រុកបរសេដ្ឋ បន្តធ្វើការឆែកឆេរផ្ទះរបស់ជនសង្ស័យ ជាមុខសញ្ញាគាស់ផ្ទះរកឃើញម៉ូតូមិនប្រក្រតីចំនួន ២គ្រឿង ម៉ាកស្កុបពី ស្លាកលេខភ្នំពេញ1CE-2534 និងម៉ាកឃ្លីក ពាក់ស្លាកលេខ ស្វាយរៀង1K-4553។
បច្ចុប្បន្នមុខសញ្ញាសង្ស័យ រួមជាមួយនិងវត្ថុតាង ស្រុកបានកសាងសំណុំរឿង បញ្ជូនមកការិយាល័យជំនាញព្រហ្មទណ្ឌខេត្ដ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ ដោយ ៖ បញ្ញាស័ក្តិ