Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនជាតិ​ចិន​ជាង​២៣០​នាក់ ករណី​ចាប់ជំរិត​ទារប្រាក់ ត្រូវ​បញ្ជូន​ទៅ​ចិន​វិញ​

spot_img

​ភ្នំពេញ​ ៖ ជនជាតិ​ចិន ចំនួន​២៣២​នាក់ ក្នុងនោះ​ស្រី​៣៨​នាក់ ពាក់ព័ន្ធ​ករណី​ឆបោក គំរាម​គំហែង និង​ជំរិត​ទារប្រាក់ ត្រូវ​​បណ្ដេញចេញ​ពី​កម្ពុជា នៅ​ថ្ងៃ​ទី​៦ ខែ​ធ្នូ ឆ្នាំ​២០១៨ តាម​ជើង​យន្តហោះ​របស់​ប្រទេស​ចិន​។​

​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី នៃ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ សហការ​ជាមួយ​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ រួមជាមួយ​សមត្ថកិច្ច​ចិន បាន​បណ្តេញ​ចេញ​ជនជាតិ​ចិន​ចំនួន​២៣២​នាក់ ក្នុងនោះ​ស្រី​៣៨​នាក់ ចេញពី​កម្ពុជា ពាក់ព័ន្ធ​ករណី​ឆបោក គំរាម​គំហែង និង​ជំរិត​ទារប្រាក់ តាម​ប្រព័ន្ធ​ទូរគមនាគមន៍​(VOIP) តាម​ជើង​យន្តហោះ​ពិសេស​ទៅ​ប្រទេស​ចិន​វិញ តាម​ច្រកទ្វារ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​។​

​ជនជាតិ​ចិន​ទាំង​២៣២​នាក់​ខាងលើ ត្រូវបាន​សម្ថ​កិច្ច​កម្ពុជា​បង្ក្រាបបាន កាលពី​ថ្ងៃ​ទី​២៦ ខែវិច្ជិកា ឆ្នាំ​២០១៨ នៅ​ទីតាំង​ប្រព្រឹត្ត​បទល្មើស​ក្នុង​ទឹកដី​ខេត្តតាកែវ​។​

​ក្រុម​ជនជាតិ​ចិន​ទាំងនេះ បាន​លួចលាក់​ប្រព្រឹត្ត​បទល្មើស​មួយ​នេះ ដែល​និយាយ​ស្រួល​ស្តាប់ទៅ គឺ​ចាប់ជំរិត​ទារប្រាក់​តាម​ប្រព័ន្ធ Internet ស្ថិតនៅ​ស្រុក​ត្រាំកក់ និង​ស្រុក​បាទី ខេត្តតាកែវ ដោយ​នៅ​៤​ទីតាំង​ផ្សេងគ្នា​ក្នុងនោះ ​៖

​ទី​តាំងទី​១៖ ស្ថិតនៅ​ភូមិ​បុស្ស​តា​ផង់ ឃុំ​ត្រពាំង​ក្រញូង ស្រុក​ត្រាំកក់ ឃាត់ខ្លួន​ជន​ជាតិចិន​ជាង​៦០​នាក់

​ទី​តាំងទី​២៖ ស្ថិតនៅ​ភូមិ​បុស្ស​តា​ផង់ ឃុំ​ត្រពាំង​ក្រញូង ស្រុក​ត្រាំកក់ ឃាត់ខ្លួន​ជន​ជាតិចិន ជាង​១០​នាក់​(​ប្រុស​)

​ទី​តាំងទី​៣៖ ស្ថិតនៅ​ភូមិ​តាំង​ដូង ឃុំ​តាំង​ដូង ស្រុក​បាទី ឃាត់ខ្លួន​ជន​ជាតិចិន ប្រមាណ​៧០​នាក់

​ទី​តាំងទី​៤៖ ស្ថិតនៅ​ភូមិ​ព្រៃ​ក្រាយ ឃុំ​តាំង​ដូង ស្រុក​បាទី ឃាត់ខ្លួន​ជន​ជាតិចិន​ប្រមាណ​៩០​នាក់ សរុប​ទាំង​៤​ទីតាំង ជាង​២៣០​នាក់ ស្រី​ជិត​៤០​នាក់​៕​ ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×