Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

៣​នាក់​ស្លាប់​ភ្លាមៗ បន្ទាប់​ពី​រថយន្ត​កាម​រី​ឆ្លាម ប៉ះគ្នា​ជាមួយ​ម៉ូតូ ហើយ​ជ្រុល​ទៅ​បុក​ដើម​ចាន់​គី​រី​

spot_img

សៀមរាប ​៖ សមត្ថកិច្ច​នគរបាល​ស្រុក​ពួក បានឲ្យដឹងថា ករណី​គ្រោះថ្នាក់​ចរាចរ រវាង​រថយន្ត​កាមរី​ឆ្លាម​ជិះ​គ្នា​២​នាក់ និង ម៉ូតូ ហុងដា​ឌ្រី​ម​១​គ្រឿង ជិះ​ម្នាក់ឯង ហើយ​រថយន្ត​បាន​បន្ត​ទៅ​បុក​ផ្ទុប​នឹង​ដើម​ចាន់គិរី បណ្តាលឲ្យ​ស្លាប់​ទាំង​៣​នាក់ នៅ​កន្លែងកើតហេតុ​​ចំណែក​រថយន្ត​និង​ម៉ូតូ​ខូចខាត​ខ្ទេច​ទាំងស្រុង​។ ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​២២​និង​៤៥​នាទី នៅ​ថ្ងៃ​ទី​៥ ខែ​ធ្នូ ឆ្នាំ​២០១៨​នេះ នៅលើ​ផ្លូវជាតិ​លេខ​៦ ចំណុច​មុខ​វត្ត​ខ្នាត ក្នុងភូមិ​ខ្នាត ឃុំ​ខ្នាត ស្រុក​ពួក ខេត្តសៀមរាប ។​

​សមត្ថកិច្ច បានឲ្យដឹង​ទៀតថា ករណីនេះ គឺ​រថយន្ត​ម៉ាក​កា​ម៉ា​រី​ឆ្លាម ពណ៌​ប្រផេះ ពាក់​ស្លាក​លេខ​ភ្នំពេញ 2R.1916 បើកបរ​ដោយ​ឈ្មោះ ជាម សំណាង ហៅ​សុខ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ស្លាប់ នៅ​ភូមិ​គោក​ស្រុក ឃុំ​ពួក ស្រុក​ពួក រួម​ដំណើរ​ដោយ​ឈ្មោះ​ភាន់ សា​វីន ភេទ​ប្រុស អាយុ​២២​ឆ្នាំ ស្លាប់ នៅ​ភូមិ​ចំបក់​ហែ ឃុំ​ពួក ស្រុក​ពួក បើកបរ​ទិសដៅ​ពី​លិច​ទៅ​កើត​ក្នុង​ល្បឿន​លឿន បាន​បុក​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ផលិត​ឆ្នាំ​២០០៨ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ សៀមរាប 1k.0324 បើកបរ​ដោយ​ឈ្មោះ ខឿម វិចិត្រ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ស្លាប់ នៅ​ភូមិ​តា​ទក ឃុំ​ពួក ស្រុក​ពួក មុខរបរ​ធ្វើស្រែ បើកបរ​ទិសដៅ​ពី​លិច​ទៅ​កើត ក្រោយ​ពី​បុក​ម៉ូតូ​រួច​ហើយ រថយន្ត​បាន​ជ្រុល​ទៅ​បុក​ដើម​ចាន់គិរី រីឯ​រថយន្ត​និង​ម៉ូតូ បាន​ខូចខាត​ធ្ងន់ធ្ងរ ។​

​សមត្ថកិច្ច បានឲ្យដឹង​ទៀតថា ក្រោយពេល​កើតហេតុ កម្លាំង​នគរបាល​ជំនាញ​ស្រុក បាន​ចុះ​វាស់វែង​កន្លែងកើតហេតុ​និង កសាង​សំណុំរឿង ព្រមទាំង​ដកហូត​វត្ថុតាង​ពាក់ព័ន្ធ រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​។​

​សូម​រំលឹក​ថា នៅត្រង់​ចំណុច​ចន្លោះ​វត្ត​ខ្នាត លើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ក្នុង​ភូមិសាស្ត្រ​ស្រុក​ពួក តែង​កើតមាន​គ្រោះថ្នាក់​ចរាចរ​​ញឹកញាប់​ព្រោះ ផ្លូវ​មាន​សណ្ឋាន​កោង រាង​អក្ស N ហើយ​ងងឹត បើ​អ្នកបើកបរ​ឆ្លងកាត់ ប្រើ​ល្បឿន​លើស​កំណត់​​ច្បាស់​ជា​មិន​អាច​គ្រប់គ្រង​យានយន្ត​បាន អាច​បណ្តាលឲ្យ​មាន​គ្រោះថា្នក់​ចរាចរ​កើតឡើង ជា​យក​ថា​ហេតុ​៕ ដោយ ​៖ ​បញ្ញា​ស័ក្តិ​

 

spot_img
×