ឆ្នាំជូត ៖ ការងារ អំណោយផលល្អ ត្រូវបានថ្នាក់លើពេញចិត្ត កោតសរសើរ ។ លុយកាក់ មានបន្ថែមខ្ទង់ចំណូល ។ មនោសញ្ចេតនា មានឱកាសបានជួបមនុស្សដែលខ្លួនពេញចិត្ត ។
ឆ្នាំឆ្លូវ ៖ ការងារ ធ្លាក់ចុះ គួរបង្ហើយកិច្ចការនៅសេសសល់ឲ្យបានឆាប់ ។ លុយកាក់ ខ្សត់ខ្សោយ ថ្ងៃនេះមិនល្អសម្រាប់ការស្វែងរកលាភ ។ មនោសញ្ចេតនា កើតមានរឿងឈ្លោះប្រកែកគ្នាច្រើន ។
ឆ្នាំខាល ៖ ការងារ ត្រូវម្ចាស់ការសកម្មជាងនេះទៀត ទើបសម្រេចបានសមិទ្ធផលខ្ពស់ ។ លុយកាក់ ប្រយ័ត្នរក្សារបស់របរប្រាក់កាសក្រែងត្រូវចោរលួច ។ មនោសញ្ចេតនា ល្អប្រសើរ ។
ឆ្នាំថោះ ៖ ការងារ ប្រែប្រួលច្រើន កើតមានរឿងខុសបំណងមួយចំនួន ។ លុយកាក់ មិនត្រូវខ្ជះខ្ជាយទៅក្នុងការទិញរបស់ ។ មនោសញ្ចេតនា គួរលៃពេលវេលាឲ្យបានច្រើនសម្រាប់គូស្នេហ៍ ។
ឆ្នាំរោង ៖ ការងារ មិនល្អ កម្លាំងដែលប្រឹងប្រែងទាំងប៉ុន្មានមិនត្រូវបានគេទទួលស្គាល់ ។ លុយកាក់ ត្រូវគ្រប់គ្រងលុយកាក់ឲ្យបានត្រឹមត្រូវ ប្រយ័ត្នមានអ្នកកែបន្លំ ។ មនោសញ្ចេតនា កើតមានទំនាស់ក្នុងមនោសញ្ចេតនា ។
ឆ្នាំម្សាញ់ ៖ ការងារ ផ្លូវចិត្តមិនសប្បាយឥទ្ធិពលមិនល្អដល់ការងារ ។ លុយកាក់ គួរស្តាប់យោបល់គ្រប់គ្នាមុនពេលសម្រេចចិត្តបោះទុនវិនិយោគ ។ មនោសញ្ចេតនា រីករាយកក់ក្តៅ ។
ឆ្នាំមមី ៖ ការងារ មិនត្រូវទទួលទានស្រាច្រើន ពេលពិភាក្សាការងារជាមួយដៃគូ ដើម្បីបញ្ចៀសការនាំពាក្យផ្តេសផ្តាស ។ លុយកាក់ ស្ថិរភាព ។ មនោសញ្ចេតនា មិនល្អប្រយ័ត្នមានវត្តមាន “ជនទី៣” ។
ឆ្នាំមមែ ៖ ការងារ ជួបសម្ពាធច្រើន អារម្មណ៍តានតឹង ។ លុយកាក់ មិនត្រូវប្រញាប់ប្រញាល់ហួសក្នុងបញ្ហាលុយកាក់ គួរថ្លឹងថ្លែងឲ្យល្អិតល្អន់ ។ មនោសញ្ចេតនា មានការអាក់អន់ស្រពន់ចិត្តនឹងគ្នា ។
ឆ្នាំវក ៖ ការងារ ជួបការលំបាក ឧបសគ្គច្រើន ហេតុនេះអារម្មណ៍មិនល្អ ។ លុយកាក់ មិនស្ថិរភាព ត្រូវចេះសន្សំសំចៃ ។ មនោសញ្ចេតនា កុំឲ្យរឿងការងារឥទ្ធិពលដល់មនោសញ្ចេតនា ។
ឆ្នាំរកា ៖ ការងារ ត្រូវប្រមូលផ្តុំក្នុងការងារ ប្រយ័ត្នប្រយែងពាក្យសម្តីកុំឲ្យគេចាប់កំហុស ។ លុយកាក់ ចម្រុងចម្រើន គ្រប់យ៉ាងពាក់ព័ន្ធដល់លុយកាក់ សុទ្ធតែប្រព្រឹត្តទៅដោយរលូន ។ មនោសញ្ចេតនា មានការខ្វែងគំនិតគ្នាក្នុងរឿងមនោសញ្ចេតនា ។
ឆ្នាំចរ ៖ ការងារ លេចឱកាសល្អៗច្រើនក្នុងការងារ ។ លុយកាក់ ជួបសំណាងល្អក្នុងរឿងលុយកាក់ ។ មនោសញ្ចេតនា ពោរពេញដោយភាពសោមនស្សរីករាយ ។
ឆ្នាំកុរ ៖ ការងារ គ្រប់យ៉ាងប្រព្រឹត្តទៅដោយរលូនល្អ មានឱកាសបានឡើងតំណែង ។ លុយកាក់ ធូរធារ ចំណូលកើនឡើងច្រើន ។ មនោសញ្ចេតនា ផ្អែមល្ហែម សុភមង្គល។