ម៉ូតូច្នៃ១គ្រឿង ដែលមើលទៅស្រដៀងនឹងម៉ូតូលក់លៀសហាល ឬ លក់ទឹកអំពៅ ប៉ុន្តែ តាមពិតទៅ វាគឺជាម៉ូតូសម្រាប់ដឹកអ្នកជំងឺសង្គ្រោះបន្ទាន់ប៉ុណ្ណោះ បានកំពុងទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងតែម្តង នៅក្នុងប្រទេសឥណ្ឌា ។
ត្រូវបានសរសេរអក្សរធំៗនៅពីខាងមុខថា Ambulance ដែលមានន័យថា «រថយន្តសង្គ្រោះបន្ទាន់» ម៉ូតូកែច្នៃដ៏អស្ចារ្យនេះ ត្រូវបានគេចាត់ទុកថាជាម៉ូតូជំនួសរថយន្ត Ambulance សម្រាប់តំបន់ជនបទដាច់ស្រយាលដ៏ល្អប្រសើរមួយ ដែលមានតួនាទីដ៏សំខាន់ ក្នុងការដឹកអ្នកជំងឺដែលត្រូវការសង្គ្រោះបន្ទាន់ ទៅកាន់មន្ទីរពេទ្យធំៗបានងាយស្រួល ដោយពុំចាំបាច់រង់ចាំយូររថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យ ទម្រាំចូលមកដល់នោះទេ ។
យ៉ាងណាមិញ នៅក្នុងវីដេអូនេះផងដែរ បានបង្ហាញឲ្យឃើញស្ត្រីមួយក្រុមដែលប្រហែលជាសាច់ញាតិ ក៏ដូចជាអ្នករស់នៅជិតខាង បានជួយគ្រាស្ត្រីពោះធំម្នាក់ដែលកំពុងជិះពោះខ្លាំងបម្រុងនឹងសម្រាលកូន ឡើងលើម៉ូតូសង្គ្រោះបន្ទាន់នេះ ខណៈបុរសវ័យក្មេងម្នាក់ដែលជាតៃកុងកំពុងរង់ចាំត្រៀមដឹកនាងចេញទៅមន្ទីរពេទ្យ ៕ ដោយ៖ ចន្ទី