Sunday, December 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បើ​អាមេរិក ហ៊ាន​បិទ​ច្រក​សមុទ្រ កូរ៉េ​ខាងជើង​នឹង​វាយ​តបត ដោយ​គ្មាន​…​អាណិតអាសូរ​ឡើយ​!

​សេចក្តីប្រកាស​មួយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​ជាតិ​កូរ៉េខាងជើង (KCNA) នៅ​ថ្ងៃ​ទី ៨/១២ ម្សិលមិញ​នេះ ឲ្យដឹងថា ៖ “​រាល់​ទង្វើ​បិទ​ច្រក​សមុទ្រ​របស់​អាមេរិក នឹង​ពុំ​ត្រូវបាន​លើកលែង​ឡើយ ព្រោះ​វា​បំពាន​យ៉ាង​ច្បាស់ក្រឡែត ដល់​អធិបតេយ្យភាព និង​តម្លៃ​នៃ​ប្រទេស​ជាតិ​ឯករាជ្យ​មួយ​”​។​

សមយុទ្ធ​មួយ​របស់​កូរ៉េខាងជើង កាលពី​ថ្ងៃ​ទី ២៦/៤

​ប្រកាស​ខាង​លើ​របស់ KCNA បាន​ប្រតិកម្ម​ភ្លាមៗ ក្រោយពេល​ដែល​ប្រមុខ​ការទូត​អាមេរិក Rex Telleson ថ្មីៗ​នេះ​បាន​និយាយ​ដល់ “​សិទ្ធិ​ទប់ស្កាត់​គមនាគមន៍​ផ្លូវ​សមុទ្រ​” បំណង​ត្រួតពិនិត្យ​ការដឹកជញ្ជូន​ទំនិញ​ចេញ​-​ចូល​កូរ៉េខាងជើង​។ វា​ជា​វិធានការ​មួយ​ក្នុងចំណោម​វិធានការ​ដាក់​ទណ្ឌកម្ម​លើ​ប្រទេស​នេះ ក្រោយ​ការសាកល្បង​កាំជ្រួច​មាន​សមត្ថភាព​វាយលុក​អាមេរិក កាលពី​ថ្ងៃ​ទី ២៩/១១​។​

KCNA ស្រែក​ខ្លាំងៗ​ថា ៖ ក្រុម​មន្ត្រី​របស់ Donald Trump (​ប្រធានាធិបតី​អាមេរិក​) ត្រូវ​ចង​ចាំ​ថា ប្រសិន​បើ​ពួកគេ​ហ៊ាន​ធ្វើ​សូម្បី​ទង្វើ​តូចតាច​មួយ​ក្តី ដែល​ស្តែង​ចេញ​គំនិត​បិទ​ច្រក​សមុទ្រ​ឲ្យទៅ​ជា​ការពិត​នោះ ពួកគេ​នឹង​ប្រឈមមុខ​នឹង​ការវាយប្រហារ​ភ្លាមៗ និង​ពុំ​មាន​អាណិតអាសូរ ក្នុង​គោលបំណង​ស្វ័យការពារ​របស់​កូរ៉េខាងជើង​”​។​

KCNA នៅ​បាន​ដកស្រង់ “​សន្ធិសញ្ញា​ក្រុង​ឡុង​” ដែល​ឲ្យនិយមន័យ​ពី​ការឈ្លានពាន និង​សេចក្តីសម្រេចចិត្ត ៣៣១៤ របស់ UN ដោយ​ចាត់ទុកថា វិធានការ​ដាក់​ទណ្ឌកម្ម​ដោយ​ហ៊ុំព័ទ្ធ​សំដៅលើ​ប្រទេសមួយ​មាន​អធិបតេយ្យភាព​ក្នុង​យុគ្គសម័យ​សន្តិភាព​បច្ចុប្បន្ន​នេះ ជា​ទង្វើ “​ឈ្លានពាន និង​ខុសច្បាប់​”៕ សូ​យ​ន​

×