ខេត្តស្វាយរៀង ៖ យ៉ាងហោចណាស់ក៏មន្ត្រីនគរបាលចំនួន២នាក់បានរងរបួសហើយបុរស២នាក់ទៀតដែលជាអ្នករួមដំណើរបានភ័យទាំងព្រលឹងចុងសក់នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលបង្កឡើងដោយខ្លួនឯងបើករថយន្តបុកចូលផ្ទះរបស់ប្រជាពលរដ្ឋតែសំណាងល្អពុំបានបណ្តាលឱ្យមានអ្នកគ្រោះថ្នាក់ដល់ជីវិតនោះទេ។
ហេតុការណ៍នៃគ្រោះថ្នាក់ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង២៣:៣៦ នាទី យប់ថ្ងៃ ព្រហស្បតិ៍ ១៤ រោច ខែ កត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនិងថ្ងៃទី ០៦ ខែ ធ្នូ ឆ្នាំ ២០១៨ ស្ថិតលើផ្លូវជាតិលេខ ១៣ ក្នុងភូមិ ព្រះទន្លេ សង្កាត់ សង្ឃ័រ ក្រុង ស្វាយរៀង។
សមត្ថកិច្ចបានឱ្យដឹងថា:រថយន្តបង្កហេតុម៉ាកហាយឡែនឌឺ ពណ៏ ទឹកមាស ពាក់ផ្លាកលេខ ភ្នំពេញ ២AS ៩៤៩០ បើកបរដោយឈ្មោះ សូ រីណា ភេទ ប្រុស អាយុ ២៨ ឆ្នាំ មុខរបរ ជាមន្ត្រីនគរបាល រស់នៅភូមិ ធំ ឃុំ ពោធិ៍រាជ ស្រុក ស្វាយជ្រំ ខេត្ត ស្វាយរៀង បើកបរពីជើងទៅត្បូង (រងរបួសស្រាល )(រថយន្ដខូចខាតធ្ងន់)។
ប្រភពដដែលបានឱ្យដឹងទៀតថាៈអ្នករួមដំណើរមាន ៖
ទី ១.ឈ្មោះ នាង សុវណ្ណចាន់រ៉ា ភេទ ប្រុស អាយុ ៣០ ឆ្នាំ មុខរបរមន្ត្រី នគរបាល រស់នៅភូមិ ពងទឹក ឃុំ ពងទឹក ស្រុក រំដួល ខេត្ត ស្វាយរៀង រងរបួសស្រាល។
ទី២.ឈ្មោះ ជ័យ ឡងឌី ភេទ ប្រុស អាយុ ២៣ ឆ្នាំ មុខរបរ កម្មករ រស់នៅភូមិ បឹងវែង ឃុំ ស្វាយជ្រំ ស្រុក ស្វាយជ្រំ ខេត្ត ស្វាយរៀង គ្មានរបួស។
ទី៣.ឈ្មោះ ជួប ចិន្ដា ភេទ ប្រុស អាយុ ២៣ មុខរបរ នៅផ្ទះ រស់នៅភូមិ ចក ឃុំ ចក ស្រុក រំដួល ខេត្ត ស្វាយរៀង គ្មានរបួស។
ដោយឡែកម្ចាស់ផ្ទះដែលត្រូវរថយន្តបើកបុកចូលនោះ ឈ្មោះ ហុង ពៅ ភេទ ប្រុស អាយុ ៤០ ឆ្នាំ មុខរបរ កសិករ រស់នៅភូមិ ព្រះទន្លេ សង្កាត់ សង្ឃ័រ ក្រុង ស្វាយរៀង ខេត្ត ស្វាយរៀង (គ្មានបួស) ខូចខាតផ្ទះអស់មួយចំនួន។
ប្រភពខាងលើបានបន្ថែមទៀតថា ៖ បច្ចុប្បន្នមធ្យោបាយបានរក្សាទុកនៅកន្លែងកើតហេតុជាបណ្ដោះអាសន្ន។
ហើយអ្នករបួសបានមកសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង។ ចំពោះមូលហេតុ ដែលបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះគឺបណ្តាលមកពីអ្នកបើកបររថយន្ដមានសភាពងងុយដេក ៕ ដោយ ៖ វ៉ៃគោ