ខេត្តព្រះសីហនុ ៖ មន្ត្រីមន្ទីរសុខាភិបាល បានឱ្យដឹងថា អាគាជំងឺរបេង នៃស្រុកព្រៃនប់ កាលពីព្រឹកថ្ងៃទី៧ ខែធ្នូ២០១៨នេះ បាន ប្រារព្ធទិវាពិភពលោកប្រយុទ្ធ នឹងជំងឺអេដស៍១ ធ្នូ ២០១៨ ក្រោមប្រធានបទ “យើងប្តេជ្ញារួមគ្នា បញ្ចប់បញ្ហាអេដស៍ នៅឆ្នាំ២០២៥”។
ពិធីនេះ ក្រោមអធិបតីភាព លោក ឈិន សេងងួន អភិបាលរងខេត្តព្រះសីហនុ និង លោក សំ សំអាត អនុប្រធានគណៈកម្មាធិកាកាកបាទក្រហមសាខាខេត្តព្រះសីហនុ ព្រមទាំងមន្ត្រីសុខាភិបាល និងមន្ត្រីរាជការស្ថាប័នពាក់ព័ន្ធ សិស្សានុសិស្សជាច្រើននាក់ទៀតបានចូលរួម៕ ដោយ៖ ដែន សីមា