ឆ្នាំជូត ៖ ការងារ មិនល្អ កើតមានបញ្ហាច្រើន ល្អបំផុតគួរប្រមូលផ្តុំតែក្នុងកិច្ចការរបស់ខ្លួន ។ លុយកាក់ មិនល្អ មានខ្ទង់ត្រូវចំណាយច្រើន តែចំណូលបែរជាមិនកើន ប្រយ័ត្នត្រូវចាញ់បោកអ្នកដទៃ ។ មនោសញ្ចេតនា ងាយកើតមានទំនាស់ ឈ្លោះប្រកែកគ្នា ។
ឆ្នាំឆ្លូវ ៖ ការងារ អំណោយផលល្អ ទទួលបានលទ្ធផលហួសពីការស្មាន ។ លុយកាក់ គួរបោះទុនវិនិយោគនឹងទទួលបានប្រាក់ចំណេញធំ ។ មនោសញ្ចេតនា មានឱកាសរកឃើញគូព្រេង ។
ឆ្នាំខាល ៖ ការងារ ល្អប្រសើរ ត្រូវបានថ្នាក់លើវាយតម្លៃខ្ពស់ ។ លុយកាក់ មានលទ្ធភាពបានឡើងប្រាក់ខែរ ប្រាក់រង្វាន់ ។ មនោសញ្ចេតនាពោរពេញដោយភាពរីករាយ កក់ក្តៅ ។
ឆ្នាំថោះ ៖ ការងារ សត្ថភាពធ្វើការល្អ មានគំនិតច្នៃប្រឌិតច្រើន ហេតុនេះ “ធ្វើ១ទទួលបាន២” ។ លុយកាក់ ត្រូវចេះតុល្យភាពចំណូលចំណាយ ។ មនោសញ្ចេតនា គួរលៃពេលវេលាឲ្យបានច្រើនសម្រាប់មនុស្សដែលអ្នកស្រឡាញ់ ។
ឆ្នាំរោង ៖ ការងារ ជាថ្ងៃសមស្របសម្រាប់ការចរចាសហការជំនួញ ។ លុយកាក់ មានបន្ថែមខ្ទង់ចំណូលច្រើន ។ មនោសញ្ចេតនា ផ្អែមល្ហែម សុភមង្គល ។
ឆ្នាំម្សាញ់ ៖ ការងារ ត្រូវបង្កើតទំនាក់ទំនងល្អជាមួយអ្នករួមការងារ ។ លុយកាក់ ចម្រុងចម្រើន មានលទ្ធភាពខ្ពស់បានឡើងប្រាក់ខែ ។ មនោសញ្ចេតនា គួរមានពិធីទទួលទានអាហារដ៏រ៉ូមែនទិកជាមួយគូស្នេហ៍ ។
ឆ្នាំមមី ៖ ការងារ អាចរកឃើញឱកាសជំនួញផ្លាស់ប្តូរពាណិជ្ជកម្មពីការចងមិត្តភាពថ្មីៗ ។ លុយកាក់ ថ្ងៃនេះមិនត្រូវបញ្ចេញប្រាក់រកស៊ីធំ ។ មនោសញ្ចេតនា ងាយកើតទំនាស់ ឈ្លោះប្រកែកគ្នា ។
ឆ្នាំមមែ ៖ ការងារ មានអ្នកជួយយកអាសាដោះស្រាយគ្រប់បញ្ហា ។ លុយកាក់ ចំណូលកើនឡើងថែមទាំងមានអ្នកជួយជ្រោមជ្រែងអំពីលុយកាក់ថែមទៀត ។ មនោសញ្ចេតនា ល្អប្រសើរ ។
ឆ្នាំវក ៖ ការងារ ត្រូវបង្កើតទំនាក់ទំនងល្អក្នុងស្ថាប័ន បញ្ចៀសបង្កទំនាស់ ។ លុយកាក់ មិនត្រូវមានចិត្តលោភលន់ហួសក្នុងរឿងលុយកាក់ ។ មនោសញ្ចេតនា កុំឲ្យបញ្ហាលុយកាក់ឥទ្ធិពលដល់មនោសញ្ចេតនា ។
ឆ្នាំរកា ៖ ការងារ កើតមានបញ្ហាច្រើន តម្រូវឲ្យដោះស្រាយជាបន្ទាន់លុយកាក់ គួរស្វែងរកជំនួយក្នុងបញ្ហាលុយកាក់ ។ មនោសញ្ចេតនា កុំស្តាប់អ្នកដទៃនាំឲ្យឥទ្ធិពលមិនល្អដល់រឿងមនោសញ្ចេតនា ។
ឆ្នាំចរ ៖ ការងារ មិនត្រូវឲ្យរឿងផ្ទាល់ខ្លួនឥទ្ធិពលដល់ការងារ ។ លុយកាក់ ថ្ងៃនេះអំណោយផលល្អសម្រាប់ការរកប្រាក់ តែក៏គួរគិតគូរដល់សុខភាពខ្លួនឯងផង ។ មនោសញ្ចេតនា ប្រយ័ត្នមានវត្តមាន “ជនទី៣” ។
ឆ្នាំកុរ ៖ ការងារ កើតមានស្ថានការណ៍ចៃដន្យធ្វើឲ្យខូចគម្រោងការដំបូង ។ លុយកាក់ ល្អបំផុត មានបន្ថែមខ្ទង់ចំណូល ។ មនោសញ្ចេតនា កើតមានការខ្វែងគំនិតគ្នាជាមួយគូស្នេហ៍៕