Monday, July 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចង់​ឈាម​ច្រមុះ​ហើយ​! ល្បែង​ស៊ីដាច់​ខ្សែក «jewelry-stealing prank» ដែល​ធ្វើ​ឲ្យ​អ្នកលក់​ស្ទើរ​ដាច់​ផ្ងារម្តងៗ កំពុង​ឆ្លង​រោគ​នៅ​ចិន (​វីដេអូ​)

​ល្បែង​លេងសើច​មាន​ឈ្មោះថា «shoe-stealing prank» (​លេង​លួច​ស្បែកជើង​) ដ៏​ពេញនិយម​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី បាន​រាលដាល​នៅក្នុង​ប្រទេស​ចិន​ហើយ ជាមួយ​ស្ទីល​ថ្មី គឺ​លេង​លួច ឬ ស៊ីដាច់​គ្រឿងអលង្ការ «jewelry-stealing prank» ទៅលើ​បណ្តា​បុគ្គលិក​លក់​មាស​ពេជ្រ​ដែល​ពុំមាន​ការសង្ស័យ​ជាច្រើន ។​

​នៅក្នុង​វីដេអូ​ឃ្លី​ប មនុស្សម្នា​ក់បាន​ដើរតួ​ជា​អ្នកទិញ​ដ៏​ហំ​ហាន​បំផុត សម្រាប់​គ្រឿងអលង្ការ​ថ្លៃៗ ។ នៅ​ចំពោះមុខ​អ្នកលក់ ពួកគេ​បានស្នើ​សុំ​លពាក់​ខ្សែក ហើយ​នៅពេល​ពាក់​រួច អ្នកលេង​នោះ​ក៏បាន​ដាក់​មេ​ប្រូច​តែម្តង ដែលជា​ហេតុ​ធ្វើ​ឲ្យ​បុគ្គលិក​ដែល​ពុំមាន​ការប្រុងប្រយ័ត្ន​ខ្លះ ផ្លោះ​ឡើង​ពីលើ​ទូរ​កញ្ចក់ រត់​ដេញតាម​ពួកគេ ដែល​ចុងក្រោយ​រត់ទៅរក​កន្លែង​ឆ្លុះកញ្ចក់​ធ្វើ​ព្រងើយ ៕ ដោយ​៖ ចន្ទី

​តោះ​! ចង់ដឹង​ល្បែង​ស៊ីដាច់​គ្រឿងអលង្ការ ល្អ​សើច​យ៉ាងណា សូម​ទស្សនា​វីដេអូ​ខាងក្រោម​ទាំងអស់គ្នា​៖

×