ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចេញសេចក្តីសម្រេចស្តីពីការជ្រើសរើសក្របខ័ណ្ឌថ្មី សម្រាប់បំពេញឲ្យបញ្ជាការដ្ឋានអង្គរក្ស ។
យោងតាមសេចក្តីសម្រេច អនុញ្ញាតឲ្យក្រសួងការពារជាតិ ជ្រើសរើសក្របខ័ណ្ឌថ្មីចំនួន ២០៩នាក់ សម្រាប់បំពេញក្របខ័ណ្ឌឲ្យបញ្ជាការដ្ឋានអង្គរក្ស អគ្គបញ្ជាការដ្ឋាន។ សម្តេចតេជោ ក៏បានណែនាំដល់រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ រដ្ឋមន្ត្រី រដ្ឋលេខាធិការ គ្រប់ក្រសួងស្ថាប័នដែលពាក់ព័ន្ធ ត្រូវអនុវត្តន៍សេចក្តីសម្រេចនេះ៕ ដោយ ៖ បញ្ញាស័ក្តិ