Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទិដ្ឋភាព​ខាងក្នុង​ភោជនីយដ្ឋាន​អាក្រាត​ដំបូង​គេ នា​ប្រទេស​បារាំង​

spot_img

Paris រដ្ឋធានី នៃ​ប្រទេស​បារាំង បាន​ស្វាគមន៍​កំណើត​ហាង​អាក្រាតកាយ​ដំបូង​មានឈ្មោះ​ថា O’naturel​។ ថ្វី​ត្បិត​តែ​ទើប​សម្ភោ​ធ​កាលពី​ខែ​មុន​ក៏ដោយ តែ​ហាង​នេះ​ពិតជា​មាន​ភ្ញៀវ​មក​បរិភោគ​យ៉ាងច្រើន​កុះករ​។​

​ក្រោយ​ពី​រៀបចំ​ពិធីជប់លៀង​រាត្រី​ឯកជន​មួយ​ឲ្យ​សហព័ន្ធ Naturist Paris នា​យប់​ដំបូង​គេ​ភោជនីយដ្ឋាន​នេះ បន្ត​បើកទ្វារ​ឲ្យ​មហាជន​និយ​ម​អាក្រាតកាយ​ចូល​មក​បរិភោគ​អាហារ​។ ពេល​ចូល​ក្នុង​ហាង​ភ្ញៀវ​ទាំងអស់​ត្រូវ​ជំ​រុះ​សម្លៀកបំពាក់​ចោល រួច​អង្គុយ​លើ​កៅអី​បរិភោគ​អាហារ​ភេសជ្ជៈ​បែប​ធម្មតា​។​

​ថ្វី​ត្បិត​តែ​ភ្ញៀវ​ត្រូវ​ជំ​រុះ​សម្លៀកបំពាក់​ចោល ហើយ​ដើរ​ចុះ​ឡើង​ដោយ​សេរី​ក្នុង​ហាង​នេះ​ក្តី ប៉ុន្តែ​ចុងភៅ និង​អ្នកបំរើ​ត្រូវ​ស្លៀក​បំពាក់​ដើម្បី​ធានា​អនាម័យ​ចំណីអាហារ​។​

O’naturel ស្ថិតនៅ​កណ្តាល​ក្រុង​ប៉ារីស ហើយ​គេ​សង្ឃឹមថា នឹង​នាំមក​នូវ​ក្តីរីករាយ​បរិភោគ​អាហារ​រាត្រី ដែល​គោរព​លើកតម្កើង​តម្លៃ​ធម្មជាតិ​”​។​

​ម្ចាស់​ភោជនីយដ្ឋាន​គឺជា​បងប្អូន​ភ្លោះ​ឈ្មោះ Mike និង Stephane Saada អាយុ​៤២​ឆ្នាំ ហើយ​បាន​នាំយក​គោល​គំនិត​ភោជនីយដ្ឋាន​អាក្រាតកាយ ពី​ក្រុង​ឡុង និង​តូ​ក្យូម​ក​កែច្នៃ​៕ ចន្ទ្រា​

 

spot_img
×