Sunday, December 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រៃផ្សៃ​ណាស់ អ្នកបើកបរ​រថយន្ត​កិន​សម្លាប់​ក្មេងស្រី ក្រោយពេល​ការប៉ះទង្គិច បំណង​បញ្ចៀស​ការ​សងជំងឺចិត្ត​យូរអង្វែង​

​អ្នកបើកបរ​រថយន្ត​ម្នាក់ នៅ​តំបន់​ភាគខាងត្បូង​ប្រទេស​ចិន ត្រូវបាន​ចោទប្រកាន់​ពី​ទង្វើ​សម្លាប់​ក្មេងស្រី​វ័យ ៩​ឆ្នាំ បំណង​បញ្ចៀស​ការ​សងជំងឺចិត្ត និង​ថ្លៃ​ព្យាបាល​យូរអង្វែង ក្រោយពេល​វា​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​នេះ -SCMP ចុះ​ផ្សាយ​ថ្ងៃ​៨/១២​។ ក្មេងស្រី​ត្រកូល Tao រស់នៅ​ភូមិ Shaling ខេត្ត​ហ៊ី​ប៉ី បាន​បាត់​ខ្លួន​នៅ​ថ្ងៃ ២៥/១១ ។ ក្រោយមក​ប៉ូលិស​បាន​រកឃើញ​សាកសព​របស់ Tao ក្នុង​គុម្ពោត​ព្រៃ​មួយ​នៅ​ជិត​ភូមិ​។​

ក្មេងស្រី​ដែល​ជា​ជនរងគ្រោះ​

​សាក្សី​ម្នាក់​ឲ្យដឹងថា ខ្លួន​បាន​ឃើញ​បុរស​ម្នាក់​បី​ក្មេង​ស្រី​ឡើង​រថយន្ត​ពណ៌​ស រូ​ច​ប្រញាប់ប្រញាល់​បើក​ចេញ​ទៅ​នៅ​អំឡុង​ពេល​ថ្ងៃត្រង់​។ សាក្សី​រូបនោះ​ក៏បាន​ផ្តល់​ព័ត៌មាន​ពី​រាងរៅ​រថយន្ត លេខ​រថយន្ត​។​ល​។​

​ប៉ូលិស​បាន​បើក​ការស៊ើបអង្កេត​នឹង​ចាប់ខ្លួន​ឧក្រិដ្ឋជន​ត្រកូល ហ៊ី នៅ​ថ្ងៃ​ទី​៧/១១​។ ត្រកូល​ហ៊ី​បាន​សារភាព​ថា ខ្លួន​បាន​បុក​ចំ​ក្មេងស្រី​ត្រកូល Tao ដោយ​អ​ចេតនា ពេល​បើក​រថយន្ត​ឆ្លងកាត់​ភូមិ​នេះ​។ ព្រោះតែ​ភ័យខ្លាច​ការសង​ថ្លៃ​ព្យាបាល​ខ្ពស់ វា​ក៏​នាំ​ក្មេងស្រី​ទៅកាន់​វាលស្រែ​មួយ រួច​សម្លាប់​បំបិទ​តាង​។ ច្បាប់​នៅ​ប្រទេស​ចិន អ្នកបើកបរ​បង្ក​គ្រោះ​ថ្នាក់​មាន​បន្ទុក ត្រូវ​សង​ថ្លៃ​ព្យាបាល​ទោះបី​ចេតនា ឬ​អ​ចេតនា​ក្តី​។ ចំនួន​ទឹកប្រាក់​នោះ​អាច​ព្រមព្រៀង​ជាមួយ​គ្រួសារ​ជនរងគ្រោះ ឬ​សម្រេច​ដោយ​តុល​ការ​។​

​ប៉ុន្តែ​ក្នុង​ករណី​ជនរងគ្រោះ​ស្លាប់​នៅនឹងកន្លែង នោះ​គេ​គ្រាន់តែ​ចំណាយ​សំណង​តែ​ម្តង​គត់​។ ម្យ៉ាងទៀត ការបង្ក​របួសស្នាម​ធ្ងន់ធ្ងរ​អ្នកបើកបរ​តម្រូវ​ឲ្យ​សង​ថ្លៃ​ព្យាបាល ឬ​ថែទាំ​សុខាភិបាល​អស់​មួយ​ជីវិត​របស់​ជនរ​ង​គ្រោះ​។​

​បែប​នេះ​ឯង ទើប​មាន​ករណី​អ្នកបើកបរ​បង្ក​គ្រោះថ្នាក់​មួយ​ចំនួន​បាន​បន្ត​បើក​កិន​បន្ថែម​ឲ្យ​អ្នក​រងគ្រោះ​ស្លាប់​តែ​ម្តង​៕ សូ​យ​ន​

×