ដោយទ្រាំលែងបាននឹងការងប់ងល់ហួសហេតុរបស់ប្តីចំពោះតុក្កតាសិច ស្ត្រីជាភរិយាបានចេញឱសានវាទ ឲ្យស្វាមីជ្រើសរើសរវាងខ្លួននិងតុក្កតាសិច។ ចំណងទាក់ទងរវាង Tine និងស្វាមីកំពុងរងការគំរាមកំហែងដោយសារតុក្កតាសិច។
James ជាវិស្វករនៅ Atlanta អាមេរិក ពិតជាស្រឡាញ់ក្រុមតុក្កតាសិចរបស់ខ្លួន ពិសេសគឺនាងតុក្កតាសក់លឿង ភ្នែកខៀវ ឈ្មោះ April។ ពេលខ្លះ James ថែមទាំងសរសើរ April ថាជាស្រីពេញលក្ខណៈ។ ចំពោះភរិយាដែលបានរួមរស់នឹងគ្នារយៈពេល៣០ឆ្នាំមកហើយ ព្រោះតែខឹង នឹងមនោសញ្ចេតនា ដែលប្តីផ្តល់ឲ្យពួកតុក្កតា អ្នកស្រី Tine បានចេញឱសានវាទ ឲ្យប្តីត្រូវជ្រើសរើសយកខ្លួន ឬយកស្រីស្នេហ៍សិប្បនិម្មិត ។
James បង្ហើបថា ៖ ខ្ញុំពុំដឹងថាគួរជ្រើសរើសអ្វីទេ។ ខ្ញុំពុំអាចនិយាយកុហកបានឡើយ ។ វាជាលើកដំបូងហើយដែលខ្ញុំធ្លាក់ក្នុងស្ថានភាពប្រទាញប្រទង់បែបនេះ។
មុននោះ Tine បានវិលទៅផ្ទះម្តាយបង្កើតមួយរយៈដើម្បីថែទាំជំងឺគាត់ ៩ខែក្រោយមក ពេលគាត់ត្រឡប់មកវិញ ពិតជាស្ទើលស់ព្រលឹងពេលឃើញក្រុមតុក្កតាសិច នៅពាសពេញក្នុងផ្ទះ។
Tine បានចែករំលែក “ដំបូងខ្ញុំពិតជាមានការខ្វាយខ្វល់ ហើយក៏បានធូរស្បើយបន្តិចម្តងៗ ប្រសិនបើគាត់នៅមានតណ្ហានោះ គាត់អាចទៅរកអ្នកផ្សេងបាន តែត្រូវមានសាច់មានឆ្អឹងពិតៗ ប៉ុន្តែបែរជាពុំយល់រឿងបែបនេះ ។ គាត់តែងតែស្មោះត្រង់ជាមួយខ្ញុំតាំងពីដើមមក”។
Tine រំលឹកឡើងវិញថា រឿងរ៉ាវទាំងឡាយបានឆ្លងផុតបន្ទាត់ក្រហម ខណៈពេល James ងាកមកអភិវឌ្ឍ និងសម្តែងទំនាក់ទំនងយ៉ាងជ្រាលជ្រៅជាមួយ April។ ដំបូងអាចគាត់ចាត់ទុកវា ជាវត្ថុមួយជំនួសឲ្យប្រពន្ធ ប៉ុន្តែបន្តិចម្តងៗខ្ញុំមានអារម្មណ៍ថា វាហាក់ដូចជាមានការផ្សាភ្ជាប់ដ៏ពិបាកយល់រវាងគាត់ និងនាងតុក្កតាសិច។