ភ្នំពេញ ៖ មន្ត្រីនគរបាលម្នាក់ ចេញពីកន្លែងផឹកស៊ី ស្រវឹងជោក ដកកាំភ្លើងខ្លី បាញ់មួយគ្រាប់ កម្សាន្តលេង ហើយត្រូវ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលឫស្សីកែវ ឃាត់ខ្លួនបាន នៅម៉ោង ១២ យប់ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ ២០១៨ ស្ថិតនៅចំណុចជិតវត្តទួលអស់លោកតាមបណ្ដោយផ្លូវ ៩៩ ក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
មន្ត្រីនគរបាលនោះ មិនត្រូវបានស្គាល់អត្តសញ្ញាណ នៅឡើយដោយសារមន្ត្រីនគរបាលរដ្ឋបាលសង្កាត់ឫស្សីកែវមិនទាន់ប្រាប់។
មន្ត្រីប៉ូលិសម្នាក់ជិះម៉ូតូម៉ាកស៊ីរ៉ូស ពណ៌ក្រហម ពាក់ស្លាកលេខនគរបាល 1.12 13 ស្រវឹងជោកជាំ តាមបណ្ដោយផ្លូវ ៩៩ ទិសដៅពីត្បូង មកដល់ចំណុចកើតហេតុ ស្រាប់តែមន្ត្រីនគរបាលរូបនោះ ឈប់ម៉ូតូបានដកកាំភ្លើង បាញ់ឡើងលើចំនួន ១គ្រាប់ បាន បង្កឱ្យ មាន ការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ ដែលរស់នៅជិតកន្លែងកើតហេតុ ហើយក៏បានរាយការណ៍ ទៅសមត្ថកិច្ចសមត្ថកិច្ចសង្កាត់ឬស្សីកែវ បានចុះទៅដល់កន្លែងកើតហេតុ ចាប់យកជនបង្ក យកមកប៉ុស្តិ៍នគរបាលរដ្ឋបាលឫស្សីកែវ ហើយបានសួរនាំនិងធ្វើកំណត់ហេតុ រួចបញ្ជូន ជនបង្ក ទៅអធិការដ្ឋាន ខណ្ឌឫស្សីកែវ៕ ដោយ ៖ បញ្ញាស័ក្តិ