Friday, May 3, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទិន្នផល​ផលិតកម្ម​ដំណាំ​ស្រូវ ផលិតកម្ម​បន្លែ និង​ដំណាំ​ក​សិ​-​ឧស្សាហកម្ម បង្កើន​ប្រាក់ចំណូល​គ្រួសារ និង​ចូលរួម​អភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ​

spot_img

​ភ្នំពេញ​ ៖ ​លោក​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម បានបញ្ជាក់​ថា ប្រសិនបើ​គម្រោង​ស្តីពី​ប្រព័ន្ធ​ធានា​សាស្ត្រ​បូមទឹក ដោយ​ប្រើ​ថាមពលព្រះ អាទិត្យ​បម្រើឲ្យ​វិស័យ​កសិកម្មង​ទទួលបាន​ជោគជ័យ នោះ​វា​នឹង​ជួយ​យ៉ាងច្រើន​ដល់​ផលិតកម្ម​ដំណាំ​ស្រូវ ផលិតកម្ម​បន្លែ និង​ដំណាំ​ក​សិ​-​ឧស្សាហកម្ម​មួយចំនួនធំ​ទៀត ដែល​វា​នឹង​រួមចំណែក​លើកកម្ពស់​ផលិតភាព​ផលិតកម្ម​ក្នុងស្រុក ការបង្កើន​ទិន្នផល បង្កើន​ប្រាក់ ចំណូល​គ្រួសារ និង​ចូលរួម​អភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ ដើម្បី​ចូលរួម​ចំណែក​សម្រេច​ឲ្យបាន​តាម​ចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាល​គឺ​ប្រែក្លាយ​កម្ពុជា​ឲ្យទៅ​ជា​ប្រទេស​ដែល​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នា​ឆ្នាំ​២០៣០​។​

​នា​ទីស្តីការ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ នា​រសៀល​ថ្ងៃ​អង្គារ ទី​១១ ខែ​ឆ្នូ ឆ្នាំ​២០១៨ លោក រដ្ឋមន្ត្រី វេង សាខុន បាន អនុញ្ញាត​ឲ្យ​សាស្ត្រាចារ្យ Ma Chengxiang នាយក​វិទ្យាស្ថាន​ស្រាវជ្រាវ​ប្រព័ន្ធ​ធានា​សាស្ត្រ Gansu នៃ​សាធារណ​:​រដ្ឋ​ប្រជាមានិត​ចិន និង​សហការី​ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​សំខាន់ៗ​មួយចំនួន​ទាក់ទង​នឹង​ប្រធានបទ​ទិ​ី​១- ពិនិត្យ​សើ​សំណើ​គម្រោង​ស្តីពី​ប្រព័ន្ធ​ធានា​សាស្ត្រ​បូមទឹក​ដោយ​ប្រើ​ថាមពលព្រះអាទិត្យ​បម្រើឲ្យ​វិស័យ​កសិកម្ម ទី​២- ធ្វើ​កិច្ចសហប្រតិបត្តិកា​ររ​វាង​វិទ្យាស្ថាន​នេះ ជាមួយ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ នាពេល​អនាគត​ដ៏​ខ្លី​ខាងមុខ ដើម្បី​រួមចំណែក​អភិវឌ្ឍន៍ វិស័យ​កសិកម្ម។​

​លោក រដ្ឋមន្ត្រី​បាន​សម្តែង​នូវ​ការគាំទ្រ​ចំពោះ​គម្រោង​ស្តីពី​ការបង្កើត​ប្រព័ន្ធធារាសាស្ត្រ​បូមទឹក​ដោយ​ប្រើ​ថាមពល​ពន្លឺព្រះអាទិត្យ​បម្រើឲ្យ​វិស័យ​កសិកម្ម ដោយសារ​គម្រោង​នេះ​នឹង​ផ្តល់​ប្រយោជន៍​យ៉ាងច្រើន​ដល់​អ្នក​ផលិត ពិសេស​ផលិតកម្ម​កសិកម្ម​ខ្នាត​តូច​តាមរយ​:​ការកាត់បន្ថយ​ថ្លៃដើម ប្រេង ពលកម្ម ពេលវេលា រក្សាបាន​នូវ​បរិស្ថាន​ល្អ និង​ធានាបាន​នូវ​និរន្តរភាព​នៃ​ការផលិត​ឆ្លើយតប​តាម​សេចក្តីត្រូវការ​ទីផ្សារ​។​

​លោក​បាន​បញ្ជាក់បន្ថែម​ថា ប្រសិនបើ​គម្រោង​ទទួលបាន​ជោគជ័យ នោះ​វា​នឹង​ជួយ​យ៉ាងច្រើន​ដល់​ផលិតកម្ម​ដំណាំ​ស្រូវ ផលិតកម្ម​បន្លែ និង​ដំណាំ​ក​សិ​-​ឧស្សាហកម្ម​មួយចំនួនធំ​ទៀត ដែល​វា​នឹង​រួមចំណែក​លើកកម្ពស់​ផលិតភាព​ផលិតកម្ម​ក្នុងស្រុក ការបង្កើន​ទិន្នផល បង្កើន​ប្រាក់ចំណូល​គ្រួសារ និង​ចូលរួម​អភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ ដើម្បី​ចូលរួម​ចំណែក​សម្រេច​ឲ្យបាន​តាម​ចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាល​គឺ​ប្រែក្លាយ​កម្ពុជា​ឲ្យទៅ​ជា​ប្រទេស​ដែល​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នា​ឆ្នាំ​២០៣០​។​

​ដើម្បី​ឲ្យ​គម្រោង​អនុវត្ត​ទៅ​ដោយ​រលូន និង​ទទួលបាន​ជោគជ័យ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ស្នើសុំ​ឲ្យ​វិទ្យាស្ថាន សហការ​ជាមួយ​អគ្គនាយកដ្ឋាន​កសិកម្ម រក​ទីតាំង​សមស្រប​ណាមួយ​ធ្វើការ​ស្រាវជ្រាវ និង​បង្ហាញ​ដល់​អ្នកប្រើប្រាស់ ជាពិសេស​សហការ​ជាមួយ​សហគមន៍​កសិកម្ម​នៅ​តាម​បណ្តា​ខេត្ត​នានា​ដែល​មាន​សក្តានុពល​លើ​ការផលិត​ដំណាំ​បន្លែ ស្រូវ និង​ឈើ​ហូប​ផ្លែ​។ ក្រៅពីនេះ លោក រដ្ឋមន្ត្រី​បាន​ស្នើ​ឲ្យ​សាស្ត្រាចារ្យ Ma ជួយ​សិក្សា​ស្រាវជ្រាវ និង​វាយតម្លៃ​លើ​គុណភាព​ដី​ដើម្បី​បង្កលក្ខណ​ងាយស្រួល​ដល់​ការ​កំណត់​តំបន់​ដាំ​ដុះ​ដំំ​ណាំ​។​

​ក្នុង​ឱកាស​នេះ សាស្ត្រាចារ្យ Ma បាន​ថ្លែងអំណរគុណ​ចំពោះ​លោក រដ្ឋមន្ត្រី ដែល​បាន​ផ្តល់​កិច្ចសហការ គាំទ្រ​ដល់​គម្រោង​នេះ ហើយ​បាន​ឯកភាព​និង​ទទួលយក​អនុសាសន៍​របស់​លោក រដ្ឋមន្ត្រី​យកទៅអនុវត្ត ហើយ​បាន​សន្យាថា​នឹង​ខិតខំ​ប្រឹងប្រែង​អស់ពី​លទ្ធភាព​ធ្វើយ៉ាងណា​ឲ្យ​គម្រោង​នេះ​សម្រេចបាន​លទ្ធផល​តាម​ការរំពឹង​ទុក ដើម្បី​ចូលរួម​ចំណែក​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​ឲ្យ​កាន់តែ​មាន​ភាព​រីកចម្រើន​។ សាស្ត្រាចារ្យ Ma ក៏​បាន​បញ្ជាក់​ជូន​លោក រដ្ឋមន្ត្រី​ថា អនាគត​វិទ្យាស្ថាន​នេះ មាន​បំណង​បង្កើត​វិទ្យាស្ថាន​ស្រាវជ្រាវ​វិស័យ​កសិកម្ម​នៅ​ជនបទ ដើម្បី​បង្កើន​សមត្ថភាព​ដល់​កសិករ សហគមន៍​តាមរយ​:​ការបណ្តុះបណ្តាល ចែករំលែក​បទពិសោធ​ន៍ និង​ផ្ទេរ​បច្ចេកវិទ្យា​កសិកម្ម​ទំនើបៗ​ឲ្យដល់​ដៃ​អ្នក​ផលិត​៕ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×