ឆ្នាំជូត ៖ រាសីស្រុតចុះ។ ថ្ងៃនេះជីវិតរបស់អ្នកមានភាពរអាក់រអួលអាចនឹងត្រូវទៅធ្វើការឆ្ងាយ ឬត្រូវប្តូរការងារថ្មី គប្បីត្រៀមបម្រុងផ្លូវចិត្ត។ ថ្ងៃនេះដែរ ប្រសិនបើមានមិត្តភក្តិយូរហើយដែលអ្នកពុំបានជួប ស្រាប់តែមកខ្ចីលុយនោះ អ្នកត្រូវប្រយ័ត្ន។ មនោសញ្ចេតនា រាល់ទំនាក់ទំនងទាំងឡាយមិនដូចបំណងប្រាថ្នាឡើយ។ ទិសនាំលាភ ទិសខាងលិច តំណមទិសខាងកើត។ ពណ៌នាំសំណាង ស។ អ្នកយកអាសាឆ្នាំវក៕
ឆ្នាំឆ្លូវ ៖ រាសីល្អមធ្យម។ អ្នកមានឱកាសទទួលបានការងារថ្មី។ ប៉ុន្តែត្រូវប្រយ័ត្ន មិនត្រូវលោភលន់ធ្វើឲ្យខាតបង់យូអង្វែង។ មនោសញ្ចេតនា គប្បីចងចាំថាពេលខ្លះនិយាយត្រង់ តែនាំមកផលអាក្រកវិញ ដូច្នេះត្រូចជ្រើសរើពាក្យពេចន៍និយាយឲ្យសមស្រប។ ទិសនាំលាភទិសអាគ្នេយ៍ តំណមទិសនិរតី។ ពណ៌នាំសំណាង លឿង។ អ្នកយកអាសាឆ្នាំម្សាញ់៕
ឆ្នាំខាល ៖ រាសីឡើងខ្ពស់។ អ្នកមានអារម្មណ៍ស្វាហាប់ក្នុងកិច្ចការងារត្រូវប្រឹងប្រែងរក្សាឲ្យបាន។ យីអ៊ុនឡើង រាល់ផែនការហិរញ្ញវត្ថុរបស់អ្នកចាប់ផ្តើមផ្តល់ផល។ មនោសញ្ចេតនា អ្នកអាចជយបមនុស្សល្អនិងមានរឿងរីករាយស្មានមិនដល់។ ទិសនាំលាភទិសពាយ័ព្យ តំណមទិសអាគ្នេយ៍។ ពណ៌នាំសំណាង ស។ អ្នកយកអាសាឆ្នាំចរ៕
ឆ្នាំថោះ ៖ រាសីល្អមធ្យម។ ថ្វីត្បិតថ្ងៃនេះអ្នកជួបការលំបាកច្រើន តែនឹងអាចដោះស្រាយបានយ៉ាងគាប់ប្រសើរ។ ចំណូលថ្ងៃនេះរក្សានៅធម្មតា។ មនោសញ្ចេតនា អ្នកគប្បីយកចិត្តទុកដាក់ដល់គ្រួសារសំខាន់ជាង។ ទិសនាំលាភទិសពាយ័ព្យ តំណមទិសអាគ្នេយ៍។ ពណ៌នាំសំណាង ស្លាបកំភេម។ អ្នកយកអាសាឆ្នាំកុរ៕
ឆ្នាំរោង ៖ រាសីធ្លាក់ចុះ។ ថ្ងៃនេះអ្នកអាចប្រឈមនឹងការស្តីបន្ទោសពីអ្នកដទៃ ជាហេតុនាំឲ្យមានអារម្មណ៍នឿយណាយ ព្រងើយកន្តើយនឹងការងារ គួរគប្បីព្យាយាមអំណត់ទើបអាចទទួលជោគជ័យ។ ថ្ងៃនេះប្រសិនបើចង់បោះទុនរកស៊ី គឺអាចធ្វើបានចំពោះមុខរបរយូរអង្វែង។ មនោសញ្ចេតនា អ្នកត្រូវមានសេចក្តីក្លាហានក្នុងការប្រាស្រ័យទាក់ទងជាមួយដៃគូរ។ ទិសនាំលាភទិសខាងត្បូង តំណមទិសខាងកើត។ ពណ៌នាំសំណាង ខ្មៅ និងពណ៌ស្លាបកំភេម។ អ្នកយកអាសាឆ្នាំជូត៕
ឆ្នាំម្សាញ់ ៖ រាសីស្រុតចុះ។ ពាក្យចរចាមអារាមបង្កឲ្យអ្នកមានអាមរ្មណ៍មិននឹងធ្វើឲ្យឥទ្ធិពលដល់ការងារ។ គប្បីចៀសចេញឆ្ងាយពីល្បែងស៊ីសង។ មនោសញ្ចេតនា ត្រូវចេះថែរក្សាទំនាក់ទំនងដែលអ្នកកំពុងមាន។ ទិសល្អទិសខាងកើត តំណមទិសពាយ័ព្យ។ ពណ៌នាំសំណាង លឿង។ អ្នកយកអាសាឆ្នាំឆ្លូវ៕
ឆ្នាំមមី ៖ រាសីឡើងខ្ពស់។ ភ័ព្វសំណាងល្អនឹងមកដល់អ្នកពុំត្រូវបោះបង់ឱកាសនេះទេ។ ចំណូលស្ថិរភាព ជាថ្ងៃដែលអ្នកអាចចំណាយទិញរបស់ដែលអ្នកចូលចិត្ត។ មនោសញ្ចេតនា គប្បីរក្សាចំណងទាក់ទងជាមួយសាច់ញាតិគ្រួសារឲ្យបានរឹងមាំ។ ទិសល្អអាគ្នេយ៍ តំណមទិសខាងជើង។ ពណ៌នាំសំណាង ផ្ទៃមេឃ។ អ្នកយកអាសាឆ្នាំខាល៕
ឆ្នាំមមែ ៖ រាសីឡើងខ្ពស់។ ការងាររកស៊ីរៀនសូត្រទទួលបានទិន្នផលខ្ពស់។ អ្នកអាចវិនិយោគរយកស៊ីបាន តែកុំលោភលន់។ មនោសញ្ចេត ជាថ្ងៃល្អសម្រាប់ការរក្សាទំនាក់ទំនងថ្មី ។ ទិសល្អទិសខាងត្បូង តំណមទិសខាងជើង។ ពណ៌នាំសំណាងក្រហម។ អ្នកយកអាសាឆ្នាំមមី៕
ឆ្នាំវក ៖ រាសីធ្លាក់ចុះ។ ឧបសគ្គហ៊ុមព័ទ្ធអ្នកការងារសប្វសារពើរាំងស្ទះ ហេតុនេះអ្នកគប្បីរក្សាស្មារតីឲ្យនឹងនរ គ្មានគំនិតសុទិដ្ឋិនិយមថាអ្វីៗនឹងប្រសើរឡើង។ ការងាររកស៊ីមានសំពាធច្រើនគប្បីកុំមានមហិច្ឆិតាលោភលន់។ មនោសញ្ចេត អ្នកត្រូវមានសេចក្តីក្លាហានក្នុងការប្រាស្រ័យទាក់ទងជាមួយដៃគូរ។ ទិសល្អទិសខាងជើង តំណមទិសខាងត្បូង។ ពណ៌នាំសំណាង ពណ៌ទឹកដោះ។ អ្នកយកអាសាឆ្នាំរោង៕
ឆ្នាំរកា ៖ រាសីឡើងខ្ពស់ ។ ថ្ងៃនេះអ្នកនឹងមានសំណាងបានជួបរបត់ថ្មីក្នុងការងារដែលអំណោយផលល្អដល់មុខតំណែង។ ចំណូលមានការកើនឡើង។ មនោសញ្ចេតនា ត្រូវបានគ្រួសារសាច់ញាតិផ្តល់ការលើកទឹកចិត្តបន្ថែម។ ទិសល្អទិសនិរតី តំណមទិសខាងកើត។ ពណ៌នាំសំណាង ទឹកដោះគោ។ អ្នកយកអាសាឆ្នាំឆ្លូវ៕
ឆ្នាំចរ ៖ រាសីធ្លាក់ចុះ។ ការងារថ្ងៃនេះអ្នកត្រូវប្រយ័ត្នពាក្យសម្តី និងសកម្មភាពរបស់ខ្លួនអាចបង្កជាជម្លោះ។ ពេលដើរចេញក្រៅពុំគប្បីយកប្រាក់តាមខ្លួនច្រើនឡើយ ព្រោះអ្នករងការការខាតបង់។ មនោសញ្ចេតនា រាល់ទំនាក់ទំនងនានាគប្បីរក្សាឲ្យបានល្អ ។ ទិសល្អទិសខាងត្បូង តំណមទិសខាងលិច។ ពណ៌នាំសំណាង ក្រហម។ អ្នកយកអាសាឆ្នាំមមី៕
ឆ្នាំកុរ ៖ រាសីឡើងខ្ពស់។ ការងារទាំងឡាយសុទ្ធតែទទួលបានផលដូចបំណង។ ថ្ងៃនេះអ្នកមានឱកាសដាក់ទុនរកស៊ី និងទទួលបានផលចំណេញ។ មនោសញ្ចេតនា ក្នុងទំនាក់ទំនងគប្បីហ៊ាននិយាយសម្តែងការពិតចំពោះដៃគូរបស់អ្នក នោះនឹងទទួលចម្លើយបានដូចបំណងប្រាថ្នា។ ទិសល្អទិសកើត តំណមទិសនិរតី។ ពណ៌នាំសំណាង ផ្ទៃមេឃ។ អ្នកយកអាសាឆ្នាំថោះ៕