តាមការស្ទាបស្ទង់មតិលើបុគ្គលិកទាំងអស់នៃប្រទេសអាមេរិក ការិយាល័យ Anton Menlo របស់ Facebook ត្រូវបានជ្រើសរើសជាកន្លែងធ្វើការពេញនិយមបំផុត។ ដោយចំណាយអស់ថវិការ ១២០លានដុល្លារ និងផ្ទៃដីជិត 60.000m² Anton Menlo គឺជាវិមានពោរពេញដោយលក្ខណៈវិចិត្រសិល្បៈ។
Anton Menlo មានលំហសម្រាប់ធ្វើការពោរពេញដោយលក្ខណៈវិចិត្រសិល្បៈ អមដោយរចនាបថគួរឲ្យទាក់ចិត្ត។ Facebook បានដាក់ Studio 35 អគារសម្រាក គ្រែ១ចំនួន ២០៨ អគារសម្រាកគ្រែ២ ចំនួន ១៣៩ រួមជាមួយអាគារមានគ្រែ ៣ សម្រាប់បុគ្គលិកជាន់ខ្ពស់។
សាកល្បងចូលទស្សនាមើលប្រិយមិត្ត ៖
១.លំហប្រកបដោយពណ៌ចម្រុះ
២.”ជញ្ជាំង” ពោរពេញដោយហត្ថលេខា មានតំលៃ
“ជញ្ជាំង”នេះ ពណ៌នាសាជាថ្មី នូវគោលគំនិត “ប្រិយមិត្តកំពុងគិតអី” លើ Facebook។
ទិដ្ឋភាពធ្លាក់ចូលក្រសែភ្នែកដំបូង ពេលឈានចូលក្នុងលំហធ្វើការរបស់ Facebook គឺ “ជញ្ជាំង Facebook” ដែលពោរពេញដោយហត្ថលេខាគ្រប់ពណ៌របស់ជនល្បីៗ។
“ជញ្ជាំង”បែបនេះមាននៅគ្រប់បន្ទប់។ យើងខ្ញុំនឹងរៀបចំសារជាថ្មីឲ្យគេអាចចុះហត្ថលេខាបន្ថែម”។
៣.កន្លែង “ឯកជន” របស់ Instagram
គិតត្រឹមខែ១២/២០១៧ ទុនទីផ្សាររបស់ Facebook កើនដល់ ៥០១ប៊ីលានដុល្លារ មានបុគ្គលិក ២៣.១៦៥នាក់។ មនុស្សប្រមាណ ១០០០នាក់ ធ្វើការនៅអគារ Fra Manroton ហើយក៏ជាកន្លែងធ្វើការរបស់ “កងកម្លាំង” Instagram ។
ព្រោះតែការិយាល័យយ៉ាងធំ មានបរិមាណបុគ្គលិកសន្ធឹកសន្ធាប់ និងពិបាកតាមដានមនុស្សម្នាក់ៗ។ Facebook បានបង្កើតផែនទី ដែលអ្នកគ្រាន់តែវាយឈ្មោះបញ្ចូលទៅក្នុងប្រព័ន្ធនោះ នឹងប្រាប់អ្នកថា អ្នកនេះកំពុងអង្គុយនៅទីណា។
៤.បន្ទប់តូចដ៏ល្បីល្បាញ
នៅក្នុង Anton Menlo មាន “បន្ទប់តូច” យ៉ាងល្បីល្បាញ នោះគឺជាលំហមួយរួមមាន ក្បាលប្រើសភ្ជាប់លើជញ្ជាំង ព្រមទាំងកៅអីតូចមួយ។ វាពិសេសព្រោះមានផ្ទាំងឃោសនាតូចៗ ព្យួរក្នុងនោះ ជាអាទិ៍តារាចម្រៀង Selena Gomez និងតារាបង្ហាញម៉ូត Ashley Graham ដែលបានមកថតរូបនៅទីនេះ រួចបង្ហោះវាឡើង Instagram។
CEO Facebook ជួបជាមួយ Selena Gomez “នៅបន្ទប់តូច” ល្បីល្បាញនេះ។
៥.បន្ទប់ឃោសនា
Facebook មានតំបន់ដោយឡែកមួយ សម្រាប់ប្រព័ន្ធឃោសនាព័ត៌មាន។ គេប្រើប្រាស់វាដើម្បីថតការសម្ភាសន៍រួចបង្ហោះលើ Facebook Live។ នៅទីនេះមានវេទិការពេញដោយពន្លឺ ហើយមុំសម្លឹងមើលត្រូវបានរៀបចំតាមរចនាបថបុរាណមុននេះរបស់បុរីញូវយ៉ក។
៦.លំហបើក
ពុំគ្រាន់តែជាកន្លែងធ្វើការទេ! ការិយាល័យរបស់ Facebook នៅជាផ្ទះស្នាក់នៅរបស់ក្រុមបច្ចេកទេសអ្នកលក់ទំនិញ បុគ្គលិក ក៏ដូចជាផ្នែកផ្សេងៗ។ មនុស្សម្នាក់ៗអាចអង្គុយធ្វើការបាននៅគ្រប់ទីកន្លែងជាអាទិ៍៖
-អង្គុយធ្វើការលើសាឡុង
-ឬក៏នៅទីនេះ…
-ឲ្យតែបុគ្គលិកទទួលបានអារម្មណ៍ល្អ ថាមពលពេញលេញ…
-បើចូលចិត្តស្ងប់ស្ងាត់ សូមទៅបណ្ណាល័យ
-ម្ហូបអាហារ Canteen គួរឲ្យឆ្ងាញ់ ហើយ Free ទាំងអស់
ហាងតូចៗជុំវិញការិយាល័យមានគ្រប់មុខពុំកំណត់ចំនួន ហូប១ “ស្រឡាញ់” ពិសេសពុំចាំបាច់…ទូទាត់លុយ។
-Canteen មានបំពាក់ឧបករណ៍គ្រប់ធុន និងមានអ្នកជំនាញធ្វើនំផ្អែមម្នាក់ថែមទៀត។
ថ្វីបើអាហារសម្បូរបែបហើយក្តី តែគេនៅផ្លាស់ប្តូររាល់ថ្ងៃ។ យ៉ាងនេះក្តី Facebook បែរជាទូន្មានឲ្យបុគ្គលិក ចេញទៅបរិភោគអាហារខាងក្រៅ ដើម្បីទទួលអារម្មណ៍…ថ្មីៗ។
Facebook កំពុងសាងសង់ហាងកាហ្វេ២នៅការិយាល័យនាបុរីញូវយ៉ក។ ពេលសាងសង់រួច បុគ្គលិករបស់ Facebook នឹងអាចបរិភោគវា ដោយគេបញ្ជូនតាម “ឡានក្រុងអាហារ” យកលំនាំរថភ្លើងក្រោមដី។
៧.លេងហ្គេម “ម៉ាសប្បាយដៃ”…គ្មានកំណត់ម៉ាស៊ីនលក់ស្វ័យប្រវត្តិ រួមមានទាំងអាហារ និង…បរិក្ខារកុំព្យូទ័រអេឡិចត្រូនិច។
៨.លំហប្រកបដោយគំនិតច្នៃប្រឌិតគ្មានដែនកំណត់
បណ្តាស្នាដៃសិល្បៈ មានវត្តមានគ្រប់ទីកន្លែង ផ្តើមចេញពីស្នាដៃផ្ទាល់របស់បុគ្គលិក។ បុគ្គលិកអាចសាងរចនាបថបោះពុម្ព Poster សម្រាប់បុគ្គលខ្លួន រួចយកមកតុបតែងនៅបន្ទប់សម្រាប់ “ការកែច្នៃប្រឌិត”។ ពួកគេអាចសុំជំនួយពីបុគ្គលិកបច្ចេកទេស។
ពេលខ្លះការតុបតែងការិយាល័យក៏នៅបានទុកកន្លែងឲ្យ “លំហ Hack” បំណងប្រើប្រាស់អស់លទ្ធភាព ជាអាទិ៍ ជ្រុងជញ្ជាំនេះ។
ឬរូបពណ៌ស្វាយនោះ
សូម្បីតែជញ្ជាំងក៏មាន បរិក្ខារបង្ហាញម៉ូត
៩.ការិយាល័យរបស់ “អ្នកដឹកនាំ”
នេះជា “Manhattan Memories Map” ក្នុងបន្ទប់របស់នាយកបច្ចេកទេស Reynar។
១០.ជណ្តើរក៏ប្លែកចម្លែកអស្ចារ្យ
ពិសេសគឺជណ្តើរភ្ជាប់ពីជាន់ទី ៧ ទៅទី ៨ មានសរសៃសូត្រគ្រប់ពណ៌តភ្ជាប់ដល់ដំបូល។ វាជះពន្លឺផ្លេកៗធ្វើឲ្យអ្នកទទួលអារម្មណ៍ថា កំពុងស្វ័យចលនាអីចឹង។
១១.កន្លែងធ្វើការរបស់បុគ្គលិក
កន្លែងអង្គុយយ៉ាងទូលាយ ហើយអាចតាមព័ត៌មានដែលអ្នកនិយម បញ្ចៀសការធុញធ្រាន់។
១២.Background…អស់ទាស់
ពីកន្លែងធ្វើការ សម្លឹងឃើញក្រុងញូវយ៉កទាំងមូល៕