Sunday, September 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រា​បៀរ​ថៃ​ហ្គ័​រ​បានរៀបចំ​កម្មវិធី​ជូន​ដំណើរ​គូ​ស្វាមីភរិយា​ថ្មី​ទៅ​ប្រទេស​ជប៉ុន​

​ភ្នំពេញ ​៖ កាលពី​រាត្រី​ថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០១៨ ស្រា​បៀរ​ថៃ​ហ្គ័​រ​បានរៀបចំ​កម្មវិធី​ជូន​ដំណើរ​គូ​ស្វាមីភរិយា​ថ្មី​ចំនួន ១៥​គូ នៅឯ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ ដោយមាន​ការចូលរួម​ជូន​ដំណើរ​ពិសេស​ពី​ក្រុមការងារ​ស្រា​បៀរ​ថៃ​ហ្គ័​រ និង​ក្រុមការងារ​ពិសេស​សម្រាប់​ជួយ​សម្រួល​ដល់​ដំណើរ​កម្សាន្ត​ក្រេបទឹក​ឃ្មុំ​លំដាប់​ខ្ពស់​ទៅកាន់​ប្រទេស​ជប៉ុន ។

ដំណើរ​កម្សាន្ត​ក្រេបទឹក​ឃ្មុំ​លំដាប់​ខ្ពស់ VIP ទៅកាន់​ប្រទេស​ជប៉ុន​ជាពិសេស បាន​ផ្តល់ជូន​ការ​ស្នាក់នៅ​សណ្ឋាគារ​លំដាប់​ផ្កាយ​៤​គឺ​សណ្ឋាគារ Mystays Premier Hotel និង​សណ្ឋាគារ Grand Nikko Tokyo Daiba ដំណើរ​កម្សាន្ត​ទៅកាន់​តំបន់​រមណីយដ្ឋាន និង​តំបន់​ប្រវត្តិសាស្ត្រ​ល្បីៗ​នៅលើ​កោះ​ហុក​កៃ​ដូ​ដូចជា​ប្រឡាយ​ព្រែកជីក​អូ​តា​រូ (Otaru Canal) ហាង Kitaichi Glass outlet សារមន្ទីរ​តន្ត្រី​អូ​តា​រូ (Otaru Music Box Museum) តំបន់​រមណីយដ្ឋាន​ជិះ​ស្គី​អន្តរជាតិ សា​ផូ​រ៉ូ (Sapporo International Ski Resort) ឧទ្យាន Shiroi Koibito ផ្សារ​ទំនើប Tanukikoji Shopping Street ប្រាសាទបុរាណ Asakusa និង​តំបន់​ផ្សារ​ទំនើប Ginza នៅក្នុង​ទីក្រុង​តូ​ក្យូ រួមជាមួយ​ទឹកប្រាក់ $1,500 និង​អាហារ​ពេល​ល្ងាច​សម្រាប់​គូ​ស្វាមីភរិយា​ថ្មី​ចំនួន​ដប់​ប្រាំ​គូ ដែល​ដំណើរ​កម្សាន្ត​នេះ​មាន​រយៈពេល ៥ ថ្ងៃ ចាប់ពី​ថ្ងៃទី​១៤ រហូតដល់​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ ២០១៨​។

​ស្រា​បៀរ​ថៃ​ហ្គ័​រ​គឺជា​ស្រា​បៀរ​ដែលមាន​គុណភាព​ខ្ពស់​លំដាប់ថ្នាក់​អន្តរជាតិ​មាន​លក់​ច្រើនជាង ៧០ ប្រទេស​ដែល​កំពុង​ទទួល​បានកា​រ​គាំទ្រ​កាន់តែខ្លាំង​ឡើងជា​រៀងរាល់ថ្ងៃ​ពី​អតិថិជន​ទាំង​នៅលើ​ទីផ្សារ​កម្ពុជា និង ពិភពលោក ហើយ​ជាពិសេស​ជា​ស្រា​បៀរ​ដែល​ស​ក្ត័​សម​បំផុត​សម្រាប់​ទទួលភ្ញៀវ​ក្នុង​ពិធី​អាពាហ៍ពិពាហ៍ និង​កម្មវិធី​ផ្សេងៗ​។

​កាន់តែ​អស្ចារ្យ​សម្រាប់​គម្រោង​អាពាហ៍ពិពាហ៍​ថ្មី​ក្នុង​កម្មវិធី​ប្រូ​ម៉ូ​សិន​អាពាហ៍ពិពាហ៍​រដូវ​កាល​ថ្មី​របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ ចាប់ពី​ខែតុលា ឆ្នាំ 2018 ដល់​ខែកញ្ញា ឆ្នាំ 2019 រាល់​ការ​​ជាវ​ស្រា​បៀរ​ថៃ​ហ្គ័​រ​សម្រាប់​អាពាហ៍ពិពាហ៍​របស់លោក​អ្នក នឹងមាន​ឱកាស​ឈ្នះ​ដំណើរ​កម្សាន្ត​ក្រេបទឹក​ឃ្មុំ​នៅ​ទីក្រុង​ស៊ីដនី​ជាមួយនឹង​ទឹកប្រាក់ 1.500 ដុល្លារ ចំនួន 15 រង្វាន់​។ កម្មវិធី​នេះ​ចាប់ផ្តើម​ពី​ថ្ងៃនេះ​រហូតដល់​ថ្ងៃទី 30 ខែកញ្ញា ឆ្នាំ 2019​។ ចំពោះ​ព័ត៌មាន​បន្ថែម​សូម​ទំនាក់ទំនង​៖ 011 222 400 និង 011 333 500​ ។

ស្តែងចេញ​ថ្ងៃ​ដ៏​អស្ចារ្យ​នៃ​អាពាហ៍ពិពាហ៍​របស់​អ្នកឈ្នះ​ដំណើរ​កម្សាន្ត​ក្រេបទឹក​ឃ្មុំ​នៅ​ទីក្រុង​ស៊ីដនី​ ។​

​សូម​រីករាយ​ពិសា​ថៃ​ហ្គ័​រ​ដោយ​ទទួលខុសត្រូវ​៕ ដោយ​ ៖​ កូ​ឡាប​

spot_img
×