Saturday, February 8, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ពុលបាយ​នៅ​ឥណ្ឌា ស្លាប់ ១១​នាក់ និង​ធ្លាក់ខ្លួន​ឈឺ​ជាង ៧០​នាក់​

​មនុស្ស​ចំនួន ១១​នាក់​បាន​ស្លាប់ និង​ជា​ច្រើន​នាក់​ទៀត​ពុល បន្ទាប់ពី​ពួកគេ​បរិភោគ​បាយ នៅ​ព្រះវិហារ​មួយកន្លែង ក្នុង​ប្រទេស​ឥណ្ឌា​។ នេះ​បើ​តាម​ការបញ្ជាក់​របស់​ប៉ូលិស​ឥណ្ឌា​ក្នុង​តំបន់​នោះ​។​

​មនុស្ស​ចំនួន ៧០​នាក់​បាន​ពុល និង​ត្រូវបាន​គេ​ដឹក​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ បន្ទាប់​ពី​បរិភោគ​បាយ ក្នុង​ពិធីបុណ្យ​មួយ ស្ថិត​ក្នុង​រដ្ឋ Karnataka ភាគ​ខាងត្បូង​ប្រទេស​ឥណ្ឌា​។​

​អ្នកនាំពាក្យ​ប៉ូលីស​បាន​ថ្លែងប្រាប់ BBC ថា ជនរងគ្រោះ​ចំនួន ១១​នាក់​កំពុង​ស្ថិតក្នុង​ស្ថានភាព​​ធ្ងន់ធ្ងរ​ខ្លាំង​។​

​បន្ទាប់ពី​ហេតុការណ៍​កើតឡើង មនុស្ស​ចំនួន ២​នាក់​ត្រូវបាន​ចាប់ខ្លួន​។ មន្ត្រី​សុខាភិបាល​ម្នាក់​​បាន​ថ្លែងថា ចំណី​អាហារ​ដែល​ជនរងគ្រោះ​បរិភោគ​នោះ ប្រហែល​មាន​ជាតិពុល​។​

​មនុស្ស​ម្នាក់​ដែល​បាន​ចូលរួម​ក្នុង​ពិធីបុណ្យ​បាន​ថ្លែងថា “​ពួក​យើង​ត្រូវ​គេ​អោយ​បាយ​ប៉េង​ប៉ោះ​ហូប ដែល​មាន​ធំក្លិន​ទៅហើយ​”​។​

​គាត់​ថ្លែងប្រាប់​អ្នក​សារពត៌មាន​បន្តថា “​អ្នក​ដែល​បោះ​វា​ចោល មិន​អី​ទេ​។ ប៉ុន្តែ​អ្នក​ដែល​ហូប​វា​​ចាប់ផ្តើម​មាន​អា​ការៈក្អួត និង​ឈឺពោះ​”។​

​បាយ​នោះ​ត្រូវបាន​គេ​អោយ​ទៅ​ដល់​អ្នក​ដែល​ចូលរួម ខណៈ​ពួកគេ​ចេញពី​វិហារ​ទៅផ្ទះ​៕ សុភ័ក្ត្រ

​ប្រភព​៖ BBC​

×