Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រថយន្ត​ក្រុមហ៊ុន ឡា​រីតា ដឹក​អ្នកដំណើរ បើក​បុក​ឆ្កែ បណ្តាលឲ្យ​ក្រឡាប់ រងរបួស ធ្ងន់​ស្រាល ៧​នាក់​

spot_img

​កំពង់ធំ ​៖ ពិត​ជា​សំណាង​មែន ដែល​មិន​មាន​អ្នក​បាត់បង់​ជីវិត ក្នុង​ឧបទ្ទេវហេតុ គ្រោះថ្នាក់​ចរាចរ រថយន្ត​ក្រុមហ៊ុន ឡា​រីតា ដឹក​អ្នក​ដំណើរ អ្នកបើកបរ​មិន​ប្រយ័ត្ន បើក​បុក​ឆ្កែ បណ្តាលឲ្យ​ក្រឡាប់ រងរបួស​អ្នកដំណើរ​ធ្ងន់​ស្រាល ៧​នាក់ នៅ​ស្រុក​សន្ទុក ខេត្ត​កំពង់ធំ​។​

​ថ្ងៃ​សុក្រ ទី​១៤ ខែ​ធ្នូ ឆ្នាំ​២០១៨ វេលា​ម៉ោង ១៦:៥៥​នាទី មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រថយន្តហ្វត របស់​ក្រុមហ៊ុន​ឡា​រីតា ដឹក​អ្នកដំណើរ ផ្ទុក​ដោយ​អ្នកដំណើរ​ចំនួន ១៥​នាក់ បាន​ក្រឡាប់​ធ្លាក់​ផ្លូវ បណ្តាល​អោយ​អ្នកដំណើរ រងរបួស​ធ្ងន់​ស្រាល ចំនួន​៧​នាក់ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ចន្លោះ​គីឡូម៉ែត្រ​លេខ ១៤២-១៤៣ ស្ថិតក្នុង​ភូមិ​ទួល​វិហារ ឃុំ​ជ្រាប់ ស្រុក​សន្ទុក ខេត្ត​កំពង់ធំ ។

អ្នករងរបួស​៧​នាក់ ១-​ឈ្មោះ សាក់​.​ណា​រី ភេទ​ស្រី អាយុ​៣០​ឆ្នាំ នៅ​ខេត្ត​សៀមរាប​(​របួសធ្ងន់​)​។ ២-​ឈ្មោះ ជា​.​លក្ខ​ណា ភេទ​ស្រី អាយុ​៣២​ឆ្នាំ នៅ​រាជធានី​ភ្នំពេញ (​របួសធ្ងន់​)​។ ៣-​ឈ្មោះ ជា​.​ហៀ​ង ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ នៅ​រាជធានី​ភ្នំពេញ​(​របួសធ្ងន់​)​។ ៤-​ឈ្មោះ ម៉ៃ​.​សត្ថា ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ នៅ​រាជធានី​ភ្នំពេញ​(​របួសធ្ងន់​)​។ ៥-​ឈ្មោះ ឃិន​.​ស្រីមុំ ភេទ​ស្រី អាយុ​៣២​ឆ្នាំ នៅ​រាជធានី​ភ្នំពេញ​ (​របួស​ស្រាល​)​។ ៦-​ឈ្មោះ សម​.​សុីន​ន ភេទ​ស្រី អាយុ​៤៧​ឆ្នាំ នៅ​រាជធានី​ភ្នំពេញ​(​របួសស្រាល​) និង​៧-​ឈ្មោះ បូរី​.​ណា ភេទ​ស្រី អាយុ​២៨​ឆ្នាំ នៅ​រាជធានី​ភ្នំពេញ​(​របួសស្រាល​)​។ មូលហេតុ​បឋម បង្កដោយ​អ្នកបើកបរ​រថយន្ត​បើកបរ មាន​ល្បឿន​លឿន បាន​បុក​សត្វ​ឆ្កែ ហើយ​រេ​ចង្កូត​ធ្លាក់​ពី​ផ្លូវថ្នល់ ។ វត្ថុតាង​យក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សន្ទុក​៕​ ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

 

spot_img
×