ព្រះវិហារ ៖ នគរបាលអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានសហការជាមួយកម្លាំងអន្តោប្រវេសន៍ នៃអធិការដ្ឋាននគរបាលស្រុកជាំក្សាន្ត បានឃាត់ខ្លួន ជនជាតិ វៀតណាម ចំនួន៤នាក់ ស្រី ២នាក់ ដែលបានលួចឆ្លងដែនចូលមកស្នាក់នៅ និងប្រកបរបររកសុីខុសច្បាប់ក្នុងភូមិសាស្ត្រ ភូមិស្រអែមត្បូង ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ថ្ងៃទី ១៦ ខែ ធ្នូ ឆ្នាំ ២០១៨ ។
នគរបាលអន្តោប្រវេសន៍ បានឲ្យដឹងថា ជនជាតិវៀតណាមទាំង៤នាក់ រួមមាន ទី១-ឈ្មោះ vo hoang long ភេទប្រុស អាយុ ១៥ ឆ្នាំ, ទី២-ឈ្មោះ duong thi phuong lin ភេទស្រី អាយុ ៣៨ ឆ្នាំ, ទី៣ duong minh thu ភេទស្រី អាយុ ១៥ ឆ្នាំ និងទី៤ ឈ្មោះ trom Quang thuy ភេទប្រុស អាយុ ៣៣ ឆ្នាំ ។បច្ចុប្បន្នកម្លាំងជំនាញ កំពុងរៀបចំឯកសារ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ និងបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍៕ ដោយ ៖ បញ្ញាស័ក្តិ