នេះជារឿងដ៏គួរឲ្យភ្ញាក់ផ្អើល និងហួសចិត្តបំផុតមួយ ដែលនារីម្នាក់បានធ្វើការសងសឹក ឆូតរថយន្តអតីតមិត្តប្រុសឡើងសុះ បន្ទាប់ពីពួកគេចែកផ្លូវគ្នា ។ ហើយរឿងរ៉ាវនេះ ត្រូវបានគណនីហ្វេសប៊ុកឈ្មោះ Jerome Boltron Gustillo បានបង្ហោះរូបភាពរថយន្ត១គ្រឿងត្រូវបានឆ្កូតស្ទើរទាំងស្រុង អមជាមួយចំណងថា៖ “Potangina kasi pag break na walang siraan kingina mo” ។
រូបភាពមួយ បានបង្ហាញស្នាមឆូតនៅផ្នែកខាងស្តាំរថយន្ត និងរូបភាពមួយទៀត បានបង្ហាញស្នាមឆូតឡើងសុះនៅគូទរថយន្ត ។ ចំណែកនៅលើកញ្ចក់វិញ ក៏ត្រូវបានឃើញសរសេរនូវពាក្យមិនសមស្របផ្សេងៗ ។
ដោយឡែក រូបភាពចុងក្រោយ ក៏បានបង្ហាញទូរស័ព្ទ iPhone ១គ្រឿង ក៏ត្រូវបានបោកបំផ្លាញបែកអេក្រង់ខ្ទេចផងដែរ ។ ហើយអេក្រង់របស់វា អាចត្រូវបានមើលឃើញត្រឹម ២៥% ប៉ុណ្ណោះ ៕ ដោយ៖ ចន្ទី