ខេត្តស្វាយរៀង ៖ ជនជាតិចិនពីរនាក់ជិះម៉ូតូចូលចាក់សាំងស្ងាត់គម្រាមយកលុយអស់ជាង១លានរៀលរួចជិះម៉ូតូគេចខ្លួនដោយសុវត្ថិភាពនៅស្រុកចន្ទ្រា។ដែលហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី១៧ខែធ្នូឆ្នាំ២០១៨នេះ។
បើតាមសម្តីរបស់ ម្ចាស់ការ៉ាស់សាំង ឈ្មោះ អង សុជា អាយុ៣៨ រស់នៅនៅភូមិពោធិ៍ ឃុំមេ.ស.ថ្ងក ស្រុកចន្ទ្រា ខេត្តស្វាយរៀងបានប្រាប់ក្រុមអ្នកសារព័ត៍មានឱ្យដឹងថាៈ នៅវេលាម៉ោងកើតហេតុខាងលើមានជនជាតិចិនពីរនាក់ ជិះម៉ូតូ មកចាក់សាំង ១ដុល្លារ ហើយបានហុចលុយក្រដាស់៥០ដុល្លារ ហើយពេលរូបគាត់ដកយកកាបូប អាប់លុយ៤៩ដុល្លារឲ្យវិញ វាគ្រវីក្បាល ថា យកលុយរៀលៗដល់ពេលគាត់បើកកាបូប ដកយកលុយរៀល ស្រាប់តែជនជាតិនោះដណ្តើមយកលុយ រួចជិះម៉ូតូគេចខ្លួនតែម្តងទៅ។
លោក អង សុផា ជាម្ចាស់ ការ៉ាស់សាំង ដេប៉ូសាំងតេលា អង សុជាពោធិ៍ បន្តថា ជនជាតិចិនដែលដណ្តើមយកលុយពីគាត់ ដោយសារពេលកើតហេតុនោះស្ងាត់ពេកមានតែគាត់ម្នាក់ឯង ឪពុក និងប្រពន្ធមិននៅ ហើយឆ្ងាយពីផ្ទះអ្នកស្រុក ខណះដែលបែបឃើញឪកាសល្អស្ងាត់បែបនេះ ទើប ជនជាតិចិនទាំងពីរនាក់ធ្វើសកម្មភាពដណ្តើមយកលុយ រួចបើកម៉ូតូគេចខ្លួន។ ពួកគេដណ្តើម យកលុយអស់ ១លាន ១សែន២មុឺនរៀល ។
ប្រជាពលរដ្ឋបន្តថា សកម្មភាពរបៀបនេះបានកើតឡើងញឹកញាប់ហើយ ពិសេស ផ្លូវឆ្លងកាត់ពីក្រុងបាវិត ទៅ មក ច្រកព្រំដែនសំរោង ស្រុកចន្ទ្រា ចន្លោះ តំបន់កាស៊ីណូ ទាំងពីរ ហើយជូនកាលជនជាតិចិនទាំងនោះលេងល្បែងចាញ់ ក៍ហ៊ានប្រព្រឹត្តបទល្មើសតែម្តង ហើយករណីខាងលើ សង្ឃឹមថា សមត្ថកិច្ចជួយតាមរកជនល្មើសយកមកផ្តន្ទាទោសតាមច្បាប់ ៕ ដោយ ៖ វ៉ៃគោ