ភ្នំពេញ ៖ ក្រសួងសុខាភិបាលបានចេញប្រកាសព័ត៌មាន ឲ្យបងប្អូនប្រជាពលរដ្ឋបញ្ឍប់ការទិញ និងប្រើប្រាស់ឱសថសម្រកទម្ងន់ឈ្មោះECOSLIM នេះជាបន្ទាន់ ពីគណនីឈ្មោះ Ecoslim Cambodia ពីព្រោះឱសថប្រភេទនេះ មិនបានត្រួតពិនិត្យគុណភាព និងគ្មានលេខបញ្ជិកា អនុញ្ញាតពីក្រសួងសុខាភិបាលឡើយ ហើយថែមទាំងយកឈ្មោះក្រសួងសុខាភិបាល មកផ្សព្វផ្សាយបំផ្លើស ដើម្បីបោកប្រាស់ ភូតកុហកប្រជាពលរដ្ឋ ៕ ដោយ ៖ កូឡាប