ថៃ៖ ក្រោយពេលឆ្លងកាត់ការប្រកួតប្រជែងដ៏ស្វិតស្វាញអស់រយៈពេលជាច្រើនថ្ងៃទីបំផុតស្រីស្អាតមកពីប្រទេសហ្វីលីពីន CatrionaGray បានគ្រងមកុដបវរកញ្ញាចក្រវាល២០១៨យកឈ្នះបេក្ខនារីជាង៩០ប្រទេសមកពីជុំវិញពិភពលោក។ ចំណែកបវរកញ្ញារងទី១បានទៅបេក្ខនារីមកពីអាហ្រិកខាងត្បូងនិងបវរកញ្ញារងទី២បានទៅលើស្រីស្អាតមកពីVenezuela។
ថ្វីបើបវរកញ្ញាចក្រវាលកម្ពុជា រឿនណាតមិនទទួលបានជោគជ័យក្នុងការប្រកួតសម្រស់ខាង លើក្តីតែកញ្ញាបានខិតខំប្រឹងប្រែងអស់ពី សមត្ថភាពថែមទាំងទទួលបានការកោតសរសើរពីភាពជឿជាក់និងសម្រស់ដ៏លេចធ្លោរបស់នាងក្នុងការប្រកួតលើឆាកអន្តរជាតិ។
សូម ទស្សនិជនគយគន់សម្រស់ បវរកញ្ញាចក្រវាល ២០១៨CatrionaGrayទើបឈ្នះមកុដក្តៅៗខាងក្រោមនេះ ដែលបានប្រារព្វធ្វើឡើង នៅប្រទេសថៃកាលពីរាត្រីថ្ងៃចន្ឌ១០កើត ខែមិគសិរ ឆ្នាំចសំរឹទ្ធិស័ត ព.ស២៥៦២ត្រូវនិងថ្ងៃ១៧ ធ្នូ ឆ្នាំ២០១៨ ៕