កំភេម គឺជាសត្វស្លាបខ្នាតតូច មានជើង ៦ ស្លាបរលោងពណ៌ខៀវ និងមានទ្រូងភ្លឺដូចពណ៌ទឹកមាសអីចឹង ។ ហេតុនេះ វាជាសត្វត្រូវបានប៉ាន់មួយ ក្នុងការយកទៅបំពេញតម្រូវការជាមួយគ្រឿងអលង្ការផ្សេងៗ ។ ទោះយ៉ាងណា សត្វមួយប្រភេទនេះ ត្រូវបានចាត់ទុកជាសត្វដ៏ពិបាករក ហើយសព្វថ្ងៃនេះ វាស្ទើរផុតពូជ លែងសូវឃើញមានដូចសត្វកញ្ចែទៅហើយ ។
ជាមួយការផ្តល់អត្ថប្រយោជន៍ដ៏គួរឲ្យភ្ញាក់ផ្អើលនេះ កសិករម្នាក់នៅក្នុងប្រទេសថៃ ក្រៅពីប្រកបរបរធ្វើស្រែចម្ការ គាត់បាននឹកឃើញរកមុខរបរថ្មីបន្ថែម គឺដើរចាប់កំភេមលក់ឲ្យអ្នកផលិតគ្រឿងអលង្ការ ។ ប៉ុន្តែ ដោយស្វែងរកចាប់វា កាន់តែពិបាកទៅៗ ពុំអាចបំពេញតម្រូវការទីផ្សារទាន់ គាត់ក៏សម្រេចចិត្តព្យាយាមរកវាមកចិញ្ចឹម ។ ដោយសារពុំដឹងពីរបៀបចិញ្ចឹមវាពុំបានគង់វង្សនោះទេ ព្រោះកំភេមខ្លះបានងាប់ និងខ្លះទៀតក៏ហើរចេញទៅបាត់វិញ ។ ប៉ុន្តែ យូរៗទៅ គាត់អាចចិញ្ចឹមយ៉ាងស្រួល តាមរយៈការដើររកស្លឹកឈើឲ្យពួកវាស៊ីដែលក្នុងនោះមានដូចជា៖ ស្លឹកអំពិលទឹក ស្លឹកសាប៊ួ ស្លឺកម្ទេស ។
កសិករវ័យ ៦២ ឆ្នាំ រូបនេះ បានបង្ហើបឲ្យដឹងថា រាល់ខែកញ្ញា មេៗកំភេមក្នុងចំណោម ១ ពាន់ក្បាល នឹងងាប់ធ្លាក់ចុះពីលើដើមឈើអស់ហើយៗ គាត់ក៏រើសយកពួកវាទៅលក់ ។ ការប្រមូលផលកំភេមដែលបានងាប់ទៅតាមរដូវកាល ឬ ងាប់តាមអាយុរបស់វា យកទៅលក់ប្រាក់ចំណូលយ៉ាងតិច 30,000 $ ក្នុង១ឆ្នាំៗ ៕ ដោយ៖ ឧត្តម