ឆ្នាំជូត ៖ ការងារ ល្អប្រសើរ ថ្ងៃនេះប្រសិនធ្វើការចរចា ឬសហការជំនួយនឹងសម្រេចជោគជ័យ ។ លុយកាក់ មានលទ្ធភាពបង្កើនថែមចំណូល តែត្រូវរៀបចំឡើងវិញហិរញ្ញវត្ថុផ្ទាល់ខ្លួន ។ មនោសញ្ចេតនា ពោរពេញដោយភាពរីករាយកក់ក្តៅ ។
ឆ្នាំឆ្លូវ ៖ ការងារ ត្រូវយកចិត្តទុកដាក់ក្នុងកិច្ចការរបស់ខ្លួន មិនត្រូវជ្រៀតជ្រែកចូលជ្រៅក្នុងរឿងអ្នកដទៃ ។ លុយកាក់ ប្រយ័ត្នត្រូវចាញ់បោកអស់ប្រាក់កាស ។ មនោសញ្ចេតនា ងាយកើតមានទំនាស់ ឈ្លោះប្រកែកគ្នា ។
ឆ្នាំខាល ៖ ការងារ គួរបង្កើតទំនាក់ទំនងល្អជាមួយអ្នករួមការងារ អាចអញ្ជើញគេទៅទទួលទានបាយដើម្បីរឹតចំណងមិត្តភាពឲ្យកាន់តែសិទ្ធស្នាល ។ លុយកាក់ មានឱកាសបានឡើងប្រាក់ខែ ប្រាក់រង្វាន់ ។ មនោសញ្ចេតនា ត្រូវការពារថែរក្សាមនោសញ្ចេតនាបច្ចុប្បន្ន ។
ឆ្នាំថោះ ៖ ការងារ អំណោយផលល្អ គ្រប់យ៉ាងសម្រេចបានយ៉ាងឆ្នើម ។ លុយកាក់ រីកចម្រើន មានបន្ថែមខ្ទង់ចំណូលច្រើន ។ មនោសញ្ចេតនា មានឱកាសបានជួបមនុស្សដែលខ្លួនពេញចិត្ត ។
ឆ្នាំរោង ៖ ការងារ ផ្លូវចិត្តមិនសប្បាយឥទ្ធិពលអាក្រក់ដល់ការងារ ។ លុយកាក់ ស្ថិរភាព។ មនោសញ្ចេតនា មានរឿងខ្វែងគំនិតគ្នាជាមួយគូស្នេហ៍ ។
ឆ្នាំម្សាញ់ ៖ ការងារល្អបំផុត ត្រូវបានថ្នាក់លើពេញចិត្តកោតសរសើរ ។ លុយកាក់ មានលទ្ធភាពបានឡើងប្រាក់ខែ ប្រាក់រង្វាន់ ។ មនោសញ្ចេតនា ជាថ្ងៃដ៏ប្រសើរសម្រាប់ការណាត់ជួបសារភាពស្នេហ៍ ។
ឆ្នាំមមី ៖ ការងារ មានអ្នកជួយយកអាសាជ្រោមជ្រែងក្នុងការងារ ។ លុយកាក់ មិនស្ថិរភាព មិនត្រូវខ្ជះខ្ជាយ ។ មនោសញ្ចេតនា គួរលៃពេលវេលាឲ្យបានច្រើនជាងនេះទៀតសម្រាប់មនុស្សដែលខ្លួនស្រឡាញ់ ។
ឆ្នាំមមែ ៖ ការងារ មានអ្នកច្រណែនឈ្នានីស ប៉ងវាយផ្តួលអ្នក ។ លុយកាក់ ថ្ងៃនេះត្រូវចំណាយច្រើន ត្រូវមានផែនការគ្រប់គ្រងលុយកាក់ឲ្យសមស្រប ។ មនោសញ្ចេតនា ត្រូវមានភាពច្បាស់លាស់កុំស្ទាក់ស្ទើរ អល់អែក ។
ឆ្នាំវក ៖ ការងារ គួររៀបចំផែនការឲ្យបានត្រឹមត្រូវ កុំធ្វេសប្រហែស ។ លុយកាក់ ចម្រុងចម្រើនអាចបោះទុនវិនិយោគជោគជ័យ ។ មនោសញ្ចេតនា មានឱកាសបានជួបគូព្រេង ។
ឆ្នាំរកា ៖ ការងារ ប្រយ័ត្នពាក្យសម្តីបញ្ចៀសបង្កជម្លោះក្នុងការងារ ។ លុយកាក់ ត្រូវចំណាយច្រើន តែចំណូលមិនកើនឡើង ។ មនោសញ្ចេតនា ត្រូវសកម្ម ម្ចាស់ការក្នុងមនោសញ្ចេតនា ។
ឆ្នាំចរ ៖ ការងារ មិនត្រូវអភិរក្សជ្រុល គួរបង្កើតទំនាក់ទំនងល្អជាមួយមនុស្សនៅជុំវិញខ្លួន ។ លុយកាក់ មានខ្ទង់ចំណូលបន្ថែម ។ មនោសញ្ចេតនា ផ្អែមល្ហែម សុភមង្គល ។
ឆ្នាំកុរ ៖ ការងារ ត្រូវប្រមូលផ្តុំក្នុងកិច្ចការរបស់ខ្លួន កុំលូកដៃក្នុងការងារអ្នកដទៃ បញ្ចៀសការមិនពេញចិត្តពីថ្នាក់លើ ។ លុយកាក់ ប្រយ័ត្នកុំជឿសម្តីគេ ក្រែងត្រូវខាតបង់ប្រាក់កាស ។ មនោសញ្ចេតនាងាយកើតទំនាស់ឈ្លោះប្រកែកគ្នា ៕