Wednesday, December 4, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាល​ក្រុង​ស្វាយរៀង​ចាប់ផ្តើម​រឹតបន្តឹង​ការអនុវត្ត​រៀបចំ​សណ្តាប់ធ្នាប់​សាធារណៈ​ក្នុង​ក្រុង​ ចាប់ពី​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៨​ខាងមុខនេះ​

​ខេត្តស្វាយរៀង ៖ ​កាលពី​ថ្ងៃទី​១១​ខែធ្នូ​ឆ្នាំ​២០១៨​កន្លងទៅនេះ​រដ្ឋបាល​ក្រុង​ស្វាយរៀង​បានចេញ​សេចក្តីជូនដំណឹង​ស្តីពី​ការរៀបចំ​សណ្តាប់ធ្នាប់​តាម​ដងផ្លូវ​នានា ពិសេស​ជុំវិញ​ចំណតរថយន្ត នឹង​ផ្សារ​វាល​យន្ត ក្រុង​ស្វាយរៀង ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ និង​អាជីវក​ទាំងអស់ ចូលរួម​អនុវត្តតាម​ការណែនាំ​នេះ​ដូចជា ត្រូវធ្វើ​ការ​រុះ​រើចេញ និង​បញ្ឈប់​ការ​ដាក់តាំង​លក់ទំនិញ​គ្រប់​ប្រភេទ​ដែល​រំលោភ​មកលើ​ចំណីផ្លូវ​សារ​ធារ​ណៈ​នាំអោយ​បាត់​សោ​ភ័​ណ្ឌ​ភាព និង​សណ្តាប់ធ្នាប់ អោយ​រួចរាល់​ត្រឹម​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៨ ។​

​ក្នុងករណី​ដែល​បងប្អូន​ប្រជាពលរដ្ឋ និង​អាជីវក​មិន​ព្រម​ចូលរួម​អនុវត្តតាម​ខ្លឹមសារ​ណែនាំ​នេះ​របស់ សមត្ថ​កិច្ច ព្រមទាំង​អាជ្ញាធរ​ពាក់ព័ន្ធ​នោះ​នឹង​ចាត់​វិធាន ការរុះរើ​យក​សម្ភារៈ នឹង​ទំនិញ​ផ្សេងៗ​ចេញពី​ទីតាំង​ដែល​បានកំណត់ និង​មិន​ទទួលខុសត្រូវ​រាល់​ការខូចខាត និង​ការបាត់បង់​អ្វី​ឡើយ​។​

​ដូច​យើង​ឃើញស្រាប់​ហើយ​រាល់ថ្ងៃនេះ​បងប្អូន​អាជីវករ​ជា​អ្នក​លក់បាន​យក​របស់របរ​យកមក​ដាក់តាំង​លក់​លើ​ចិ​ញ្ជើ​ម​ផ្លូវ​ចឹ​ង​វា​ធ្វើអោយ​បាត់បង់​សោ​ភ័​ណ្ឌ​ភាព សណ្តាប់ធ្នាប់​សាធារណៈ បង្ក​អោយ​កកស្ទះ​ចរាចរណ៍ និង​ជាពិសេស​រាល់ពេល​កើតមាន​ភ័យ​អាសន្ន​ណាមួយ​នោះ​គឺ​វា​ពិបាក​ក្នុង​ចូល​សង្គ្រោះ​ខ្លាំងណាស់​ ៕ ដោយ ៖ វ៉ៃ​គោ​

×