Wednesday, October 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធ្លាក់​កម្ទេច​ផ្សា​ដែក ឆេះ​ឡស​ម្ងួ​ត​នៅក្នុង​ក្រុមហ៊ុន ហ្គោ​ឌិន​រាយ ស្លាប់ ២​នាក់ របួសធ្ងន់ ៤​នាក់​

​កំពង់ស្ពឺ ៖ ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ បានចេញ​របាយការណ៍​នៅវេលា​ម៉ោង ១៤និង៤៥​នាទី ថៃ្ង​ទី​១៩ ខែធ្នូ ឆ្នាំ​២០១៨ មាន​ករណី​អគ្គីភ័យ​ឆាបឆេះ​នៅ​ទីតាំង​របស់​ក្រុមហ៊ុន ហ្គោ​ឌិន​រាយ ឡស​ម្ងួ​ត​ស្រូវ​ស្ថិតនៅ​ក្នុងភូមិ​ត្រពាំង​ក្រសាំង ឃុំ​ក្សេមក្សាន្ដ ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ បណ្ដាល​ឲ្យ​ខូចខាត សម្ភារៈ ទ្រព្យសម្បត្តិ​ជាច្រើន​និង​ឆក់យក​ជីវិត​មនុស្ស ២​នាក់ របួសធ្ងន់ ៤​នាក់​។​

​កងកម្លាំង​នគរបាល ជំនាញ​អន្ដរាគមន៍​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ និង​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ឧដុង្គ បានចេញ​ប្រតិ​ប​ត្ដិ​ការជួយ​អន្ដរាគមន៍ បាញ់​ទឹក​ពន្លត់អគ្គីភ័យ​ដែល​កំពុងតែ​ឆាបឆេះ​នៅក្នុង​ទីតាំង​ក្រុមហ៊ុន ហ្គោ​ឌិន​រាយ រោង​ម៉ាស៊ីន “​ឡ​សំ​ម្ងួ​ត​ស្រូវ​” ស្ថិតនៅ​ក្នុងភូមិ​ត្រពាំង​ក្រសាំង ឃុំ​ក្សេមក្សាន្ដ ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ ក្នុង​កិច្ចប្រតិបត្តិការ​ខាងលើ​តាម​ការបញ្ជាក់​ពី លោក​វរសេនីយ៍ឯក ខឹម សាម៉ុន អធិការនគរបាល​ស្រុក​ឧដុង្គ ឲ្យ​ដឹងថា​ករណីនេះ​អាច​បណ្ដាល មកពី​ការ​ខ្ទាត​បំណែក​ផ្កាភ្លើង​ផ្សា​ដែក​នៅ​ផ្នែក​ខាងលើ នៃ​ដំបូល​ក្បែរ​ឡស​ម្ងួ​ត​ស្រូវ ដោយសារ​ទីតាំង​នោះ​មាន​កន្ទក់ ទើប​ធ្វើអោយមាន​ការឆាបឆេះ​តែម្ដង ភ្លើង​បាន​បន្ដ​ឆេះ​រថយន្ដ​ស្ទួ​ច​មួយគ្រឿង​ដែល​ចត​ទុក​នៅក្បែរនោះ​ផ្ទុះ​បែក​ផ្កាភ្លើង​កាន់តែ​ធំ ហោះ​ឡើងលើ​រួច​ធ្លាក់​មកក្រោម​វិញ ក្នុង​ហេតុការណ៍​ឆេះ​ទីតាំង​ឡស​ម្ងួ​ត​ស្រូវ​នេះ​បង្ក​អោយ​ខូចខាត​នូវ​ទ្រព្យសម្បត្ដិ សម្ភារៈ រថយន្ត និង​ឆក់យក​អាយុជីវិត​មនុស្ស ២​នាក់​(​ឆេះ​ស្លាប់​)​និង​របួសធ្ងន់​ចំនួន ៤​នាក់ ដោយបាន​ការបញ្ជា​និង​ចង្អុល​ការណែនាំ​ពី​លោក​ឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ ឲ្យ​កំលាំង​ជំនាញ​ត្រូវតែ​ខិតខំ​ប្រើ​អោយអស់​លទ្ធភាព​ដើម្បី​គ្រប់គ្រង​ស្ថានការណ៍​គ្រោះ​អគ្គីភ័យ​ដ៏​អាក្រក់​មួយ​នេះ​អោយបាន​។ វិធានការ​ជួយសង្គ្រោះ​គឺ​បាន​ប្រើប្រាស់​រថយន្ដ​ទឹក​ចំនួន ៩ គ្រឿង បានមកពី​បណ្ដា​អង្គភាព ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ ចំនួន ៣​គ្រឿង អធិការដ្ឋាន​នគរបាល​ស្រុក​ឧដុង្គ ១ គ្រឿង ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង ១​គ្រឿង ក្រុមហ៊ុន​ឯកជន​និង​រថយន្ត​ម្ចាស់​ទីតាំង​ផ្ទាល់​សរុប ៤​គ្រឿង ប្រើ​ទឹក​អស់​ជាង ៧០ ឡាន អគ្គីភ័យ​បាន​ឆាបឆេះ​អស់​រយៈពេល​ជាង​៧ ម៉ោង​ទើប​ស្ថានការណ៍​បាន​ថមថយ​ឈានទៅរក​ការគ្រប់គ្រង​បាន​ទាំងស្រុង​វិញ៕ ដោយ ​៖​ កូ​ឡាប​

×