ភ្នំពេញ ៖ មន្ដ្រីនគរបាលម្នាក់ ដែលជិះរថយន្តទំនើប ហើយថតកាំភ្លើងវែង ខ្លី ២ដើម បង្ហោះសំញែងអួតគេក្នុងផេកហ្វេសប៊ុកខ្លួន ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួន។
មន្ដ្រីនគរបាលនៃអគ្គស្នងការដ្ឋាននគរបាល បានថ្លែងប្រាប់នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨នេះថា មន្ត្រីនគរបាលដែលថតសំញែងកាំភ្លើង AK និងកាំភ្លើងខ្លីទំនើប នៅក្នុងរថយន្ដម៉ាក RangRover ត្រូវកម្លាំងនគរបាលឃាត់ខ្លួនបាន នៅចំណុចស្រុកព្រៃឈរ ខេត្តកំពង់ចាម ដោយ កម្លាំងសមត្ថកិច្ចដកហូតបានកាំភ្លើង AK មួយដើម និងកាំភ្លើងខ្លីមួយដើម គ្រាប់ ៦គ្រាប់ ព្រមទាំងរថយន្ដមួយគ្រឿង ម៉ាក Rang Rover ពាក់ស្លាកលេខភ្នំពេញ2u-0199។
យ៉ាងណាក៏ដោយ ជុំវិញមូលហេតុ នៃការថតកាំភ្លើងបង្ហោះសំញែងតាមបណ្ដាញសង្គមហ្វេសប៊ុកនេះ សមត្ថកិច្ចជំនាញ មិនទាន់បង្ហាញពីអត្តសញ្ញាណមន្ដ្រីនគរបាលខាងលើ មូលហេតុនៅឡើយទេ៕ ដោយ ៖ រចនា