Friday, May 3, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម្តាយ ត្រូវ​ឪពុក​បាញ់​ស្លាប់​ហើយ តែ​នៅសល់​លុយ​តុងទីន ត្រូវ​គេ​ប្តឹង​ឲ្យ​កូន​សង​ជំនួស​

spot_img

​ភ្នំពេញ ​៖ ប្រធាន​គណបក្ស​យុវជន​កម្ពុជា បាន​ថ្លែងថា ករណី​ដែល​ប្តី​បាញ់​សម្លាប់​ប្រពន្ធ ហើយ​បាញ់​សម្លាប់​ខ្លួន​តាម​ក្រោយ​នោះ ឥឡូវនេះ កូន​តុងទីន​ជាច្រើន​នាក់ បាន​ដាក់ពាក្យ​ប្តឹង​កូនៗ​របស់​ពួកគាត់​ដែល​ស្លាប់​ទៅ​នោះ ដើម្បី​ទារ​លុយ​តុង​ទីន ដូចជា​អយុត្តិធម៌​ពេក​ហើយ ខ្ញុំ​នឹង​តាមដាន​ករណីនេះ អោយ​ដល់​ទីបញ្ចប់ ដើម្បី​មើល​អ្នក​អនុវត្ត​ច្បាប់​សម្រេច យ៉ាងណា​ចំពោះ​ក្មេង​កំព្រា​ពីរ​នាក់​នោះ។

​ករណី​ឃាតកម្ម ដែល​ប្តី​ដក​កាំភ្លើងខ្លី បាញ់​ប្រពន្ធ​សម្លាប់ រួច​បាញ់​សម្លាប់​ខ្លួន​តា​ម​ក្រោយ កាលពី​វេលា​ម៉ោង ៨​និង​៣០​នាទី​ព្រឹក ថ្ងៃទី​១៣ ខែ​ធ្នូ ឆ្នាំ​២០១៨ នៅផ្ទះ​ឈ្មោះ ហេង សុវណ្ណារ៉ា ភូមិ​បល្ល័ង្ក​លិច សង្កាត់​ដំរី​ជាន់ខ្លា ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ ដោយ​បន្សល់​នូវ​កូនប្រុស​ស្រី​២​នាក់​បងប្អូន​។ កូនៗ​ចំនួន​២​នាក់ ដែល​ទើប​ក្លាយខ្លួន​ជា​ក្មេង​កំព្រា ដោយសារ​ឳ​ពុក​ម្តាយ​លាចាក​លោក ឥឡូវ​កូនប្រុស​ច្បង​ក្នុងចំណោម​កូន​ទាំង​២ ត្រូវ​ចេញ​មុខ​ដោះស្រាយ​បំណុល​តុងទីន​ជួស​ម្តាយ​ទៀត ។​

យោងតាម​លិខិត​អញ្ជើញ របស់​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ធំ ការិយាល័យ​បទល្មើស​ព្រហ្មទណ្ឌ ចេញ​ថ្ងៃ​ទី​១៧ ខែ​ធ្នូ ឆ្នាំ​២០១៨ បាន​កោះអញ្ជើញ​ឈ្មោះ ហេង ដា​វីដ អាយុ​២១​ឆ្នាំ ចូល​មក​ដោះស្រាយ​នៅ​ថ្ងៃ​ទី​២០ ខែ​ធ្នូ​នេះ ដើម្បី​ដោះស្រាយ​ដំណើររឿង តុង​ទីន ពាក់ព័ន្ធ​ជាមួយ​ឈ្មោះ អ៊ឹង សៀវ​ហៀ​ង អាយុ​៤០​ឆ្នាំ​ជា ម្តាយ​ទើប​ស្លាប់ ។​

​លោក​ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា បាន​សរសេរ​នៅ​ផេក​ហ្វេស​ប៊ុ​កនៅ​ថ្ងៃទី​២០​ខែ​ធ្នូ​ឆ្នាំ​២០១៨​នេះ​ថា “​បងប្អូន​នៅ​ចាំ​ទេប្តី​សម្លាប់​ប្រពន្ធ ហើយ​សម្លាប់​ខ្លួនឯង​ទៀត​ទុក​ឲ្យ​កូន​ពីរ​នាក់​កំព្រា​ទៀត​នោះ ឥឡូវនេះ​ប្អូន ៗ ទាំងពីរ​​នាក់​នេះ​​មិនមែន​តែ​កំព្រា​តែមួយ​មុខ​ទេ ថែម​ទាំង​រងារ​ទៀត​ដោយសារ​ត្រូវ​ជាប់​បណ្តឹងជំនួស​ឪពុក ម្តាយ ករណី​តុងទីន​ ​ករណី​កូន​ត្រូវតែ​ទទួល​បន្ទុក​បទល្មើស​ពី​ឪពុក ម្តាយ បើ​តាម​ខ្ញុំ​ដឹង​គ្មាន​ច្បាប់​ចែង​ទេ ប៉ុន្តែ​មិនដឹង​ពេល​នេះ​ច្បាប់​បែប​នោះ​​ចែង​ហើយ​ឬ​នៅ ? ផ្លូវច្បាប់​បុគ្គល​ទី​២ ទី​៣ មិន​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​ទេ បើ​មិន​បាន​ចូលរួម​កសាង​បទល្មើស​នោះ​។ ចុះ​កូន​ពីរ​នាក់​នេះ​វិញ អាច​ក្លាយជា​ជន​ចូលរួម​កសាង​នូវ​បទ​ល្មើស​ដែរ​ទេ ករណី​ឪពុកម្តាយ របស់​គាត់​លេង​តុងទីន​នោះ​? ​ហើយ​ត្រូវ​ឲ្យ​កូនៗ​ទទួលបន្ទុក​ជំនួស​ឪពុក​ម្តាយ​ខ្លួន​នោះ​…​។ ច្បាប់​គ្មាន​នូវ​មនោសញ្ចេតនា​ទេ ប៉ុន្តែ​ច្បាប់​មាន​គុណធម៌ គឺ​​ធានា​ភាពយុត្តិធម៌​ជូន​មនុស្ស​ជាប់​កាតព្វកិច្ច​គោរព​ច្បាប់ បើ​យើង​និយាយ​ពី​កូនៗ​ទាំង​២​នាក់​នេះ​វិញ សូម្បី​តែ​អាយុ​ក៏​មិន​​ទាន់​ជាប់​កាតព្វកិច្ច​ទទួលខុសត្រូវ​នូវ​ចំពោះ​មុខ​ច្បាប់​ឲ្យ​ពេញលេញ​ផង​។ ឪពុក ម្តាយ ស្លាប់​ចោល​ហើយ ខ្លួន​ត្រូវ​ជាប់​នូវ​ពាក្យបណ្តឹង​ករណី ឪពុក ម្តាយ លេង​តុងទីន​ទៀត ដូចជា អយុត្តិធម៌​ពេក​ហើយ ខ្ញុំ​នឹង​តាមដាន​ករណីនេះ​អោយ​ដល់​ទីបញ្ចប់ ដើម្បី​មើល​អ្នក​អនុវត្ត​ច្បាប់​សម្រេច​យ៉ាងណា​ចំពោះ​ក្មេង​កំព្រា​ពីរ​នាក់​នោះ “​។​

​ករណីនេះ មិន​ត្រឹមតែ​លោក​ពេជ្រ ស្រស់ នោះទេ ដែល​ឈឺឆ្អាល​និង​បាន​បញ្ចេញ​ប្រតិកម្ម​យ៉ាងខ្លាំង សូម្បី​តែ​មហាជន ក្នុង​សង្គម​ហ្វេ​សប៊ុក​ភាគច្រើន ក៏​បាន​សម្តែង​នូវ​ការភ្ញាក់ផ្អើល​បំផុត និង​អាណិត​ក្មេងៗ ទាំង​២​នាក់​នេះ ។ ក្នុង​បណ្តាញ​សង្គម​ហ្វេ​សប៊ុក​ជាច្រើន​គណនី រៀបរាប់ថា ៖ ខោអាវ​រ៉ូប អន​ឡាញ បាន​លើកឡើង​ថា មានអី​ពាក់ព័ន្ធ​កូន​មែន​អ្នកលេង​ឯណា​។ Jing Jing ៖ លេង​តុង​ទីង​គ្នាន​ច្បាប់​ណា​ចែង​ទេ បុគ្គល​ណា​ធ្វើ​គឺ​បុគ្គល​នោះ​អ្នកទទួល វា​មិន​ដែល​ម៉ែ​ចាយលុយ​តុងទីន​គេ ហើយ​មក​ដាក់​ឈ្មោះ​កូន​អ្នកលេង​នោះទេ បើ​ច្បាប់​ធ្វើ​អ៊ីចឹង​មែន គឺ​ច្បាប់​ស៊ីសំណូក នឹង​ម្ចាស់​តុង​ទីន​ ​វា​មិន​ដែល​លេងល្បែង​តុងទីន​ដោយ​គ្មាន​ច្បាប់​ចែង​ចេញមក មក​ចាប់​អ្នក​មិន​ដឹង​កុំហុស​នោះទេ ខាង​អាជ្ញាធរ​ត្រូវ​ពិនិត្យ​ម្តងទៀត​។​

Chen Da ៖ បើ​ចង់បាន​លុយ​មក​វិញ ទៅតាម​ទារ​អ្នកស្លាប់​ទៅ​។ Bin Samath ៖ ល្បែង​តុងទីន​គ្មាន​ច្បាប់​ណា ចែង​ជា​ល្បែង​ស្របច្បាប់​នោះទេ ហើយ​បុគ្គល​ណា​ប្រព្រឹត្ត បុគ្គល​នោះ ជា​អ្នកទទួលខុសត្រូវ ហើយក៏​មិន​ត្រូវ​យក​ឈ្មោះ​កូន ដែល​ស្ថិត​ក្នុង​វ័យ​សិក្សា មក​ទទួល​ថ្មបាក់​មក​ជំនួស​ដែរ​។ Nana Love ៖ បង​ជួយ​ពួកគាត់​ផង​ទៅ អានិត​ក្មេង​ណាស់​។ Seng Rean Sey ៖ ល្បែង​តុងទីន​នុង អត់​មានច្បាប់​អ្វី​គ្រប់គ្រង​ទេ​បង អត់​មាន​ចុះ​កុងត្រា​ទទួលស្គាល់ ពី​និតិ​បុគ្គល​ឡើយ បង​ជួយ​ពួកគាត់​ផង​។ Sreymom Seng ៖ គាំទ្រ​ឯក​ឧត្តម សូម​ឯកឧត្តម មេត្តា​ជួយ​រក​យុតិ្ត​ធម៌ ឣោ​យ​ក្មេង​កំព្រារ​នៅ​កំពង់ធំ​នោះ​ផង ។ Ngan Tit ៖ វា​មិន​ដែល​ទៅប្តឹង​កូន​អោយ​សង​មេច​វិញ បើ​គ្នា​កំពុងតែ​រងារ ព្រោះតែ​ភ្លើងកំហឹង​ឪពុក​មួយ​ឆាវ​ផង​។ Meas Mithona ៖ សូម​បង​ពេជ្រ ស្រស់​ជួយ​មើល​ក្មេង​ទាំងពី​ផង​៕​ ​ដោយ ​៖​ កូឡាប​

   

spot_img
×