ខេត្តស្វាយរៀង ៖ មានករណីអ្នកជម្ងឺម្នាក់បានស្លាប់ក្រោយពីអ្នកជម្ងឺម្នាក់នោះត្រូវបានក្រុមគ្រួសារយកមកធ្វើការសង្គ្រោះបឋមរួចហើយក៏បានធ្វើការបញ្ជូនជនរងគ្រោះបន្តតាមរយៈរថយន្តសង្គ្រោះរបស់គ្លីនិកដើម្បីយកអ្នកជម្ងឺមកកាន់មន្ទីរពេទ្យខេត្តស្វាយរៀងប៉ុន្តែជនរងគ្រោះបានដាច់ខ្យល់ស្លាប់តាមផ្លូវ ។
ដែលហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោងជាង៥ទៀបភ្លឺ ឈានចូលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ ២០១៨ នៅលើរថយន្តសង្គ្រោះបន្ទាន់របស់គ្លីនិកឯកជនឈ្មោះសោភ័័ណអូវ៉ាងស្ថិតនៅក្នុងសង្កាត់បាវិតក្រុងបាវិតខេត្តស្វាយរៀង។
មន្ត្រីមន្ទីរសុខាភិបាលខេត្តស្វាយរៀងបានអោយដឹងថា៖ ក្រោយពីទទួលដំណឹងថាមានករណីមនុស្សស្លាប់កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨ នៅមន្ទីរសម្រាកព្យាបាល សោភ័ណអូវ៉ាង នៅក្រុងបាវិត ដែលបើកពិនិត្យព្យាបាលអត់ច្បាប់អនុញ្ញាតមក នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ នេះ ក្រុមការងារលេខាធិការដ្ឋានលុបបំបាត់ឱសថក្លែងក្លាយ និងសេវាសុខាភិបាលភិបាលខុសច្បាប់ និងមន្ត្រីនគរបាលយុត្តិធម៌មន្ទីរសុខាភិបាលខេត្តស្វាយរៀង ដឹកនាំដោយលោកវេជ្ជបណ្ឌិត វន វិណារ៉ា ប្រធានលេខាធិការដ្ឋាន និងជាមន្ត្រីនគរបាលយុត្តិធម៌មន្ទីរសុខាភិបាល និងមានការចូលរួមសហការពីលោក គង់ ច័ន្ទខេមរិទ្ធ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត និងលោក ម៉ែន ចាន់រ៉ា អភិបាលរងក្រុងបាវិត និងជាប្រធានអនុគណៈកម្មការលុបបំបាត់ឱសថក្លែងក្លាយ និងសេវាសុខាភិបាលភិបាលខុសច្បាប់ក្រុងបាវិត បានចុះធ្វើការបិទមន្ទីរសម្រាកព្យាបាល សោភ័ណអូវ៉ាង នៅក្រុងបាវិត ដែលបើកពិនិត្យព្យាបាលអត់ច្បាប់អនុញ្ញាតជារៀងរាល់ថ្ងៃ ។
មន្ត្រីលេខាធិការដ្ឋាន បានប្រាប់អ្នកសារព័ត៌មានយើងឱ្យដឹងថា ៖ កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ មន្ទីរសុខាភិបាលខេត្តស្វាយរៀង បានអញ្ជើញម្ចាស់សេវាមន្ទីរសម្រាកព្យាបាល សោភ័ណអូវ៉ាង ដែលបើកពិនិត្យព្យាបាលអត់ច្បាប់អនុញ្ញាត មកបំភ្លឺ បង់ប្រាក់ផាកពិន័យ និងធ្វើកិច្ចសន្យាបញ្ឈប់ការផ្តល់សេវាសិន រហូតដល់មានការអនុញ្ញាតច្បាប់ពីក្រសួងសុខាភិបាល ម្តងរួចមកហើយ។ ប៉ុន្តម្ចាស់សេវាខុសច្បាប់មួយនេះ មិនព្រមមកបង់ប្រាក់ពិន័យ ហើយនៅតែបន្តការផ្តល់សេវា ដោយមិនខ្លាចញញើតនឹងច្បាប់បន្តិចសោះឡើយ ។
បន្ទាប់មក នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៨ មន្ទីរសុខាភិបាលបានចេញលិខិតអញ្ជើញមួយទៀត អញ្ជើញម្ចាស់សេវាខុសច្បាប់មួយនេះ មកបង់ប្រាក់ពិន័យ និងទទួលការណែនាំជាលើកចុងក្រោយ ក្នុងការស្នើសុំច្បាប់បើកសេវាឯកជនមួយនេះទៅក្រសួងសុខាភិបាល និងបញ្ឈប់ការផ្តល់សេវាមួយរយៈសិន រហូតដល់មានការអនុញ្ញាតច្បាប់ពីក្រសួងសុខាភិបាល ។
ទោះបីជាបានធ្វើកិច្ចសន្យា ចំនួន ០២ដង រួចមកហើយក្តី មន្ទីរសម្រាកព្យាបាល សោភ័ណអូវ៉ាង នៅតែមិនព្រមបញ្ឈប់ការផ្តល់សេវារបស់ខ្លួនទេ ថែមទាំងទទួលព្យាបាលជំងឺធ្ងន់ៗ និងបង្កឲ្យមានអ្នកជំងឺស្លាប់ទៀតផង។
ប្រភពខាងលើបានបន្តទៀតថា ៖ ជាក់ស្ដែងនៅថ្ងៃទី១៥ ខែ១២ ឆ្នាំ២០១៨ អ្នកជម្ងឺឈ្មោះ គឹម ធារ៉ា ភេទប្រុស អាយុ៥១ឆ្នាំ ទីលំនៅ ភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង មានអាការៈ ចុកពោះ បានចូលមកសម្រាកព្យាបាលនៅមន្ទីរសម្រាកព្យាបាល សោភ័ណ្ឌអូវ៉ាង គ្មានច្បាប់នេះ ប្រហែលម៉ោង ៤ភ្លឺ ។ ចូលមកដំបូង គ្រូពេទ្យបានដាក់សេរ៉ូម ប៉ុន្តែចាក់សរសៃមិនចូលសោះ រហូតដល់ម៉ោង ៥ជាង ទើបចាក់សេរ៉ូមចូល រួចចាក់ថ្នាំ ១ម្ជុល អោយថ្នាំលេបម្តង ។ មួយសន្ទុះអ្នកជម្ងឺមានអាការៈ ចុកខ្លាំង ចាប់ផ្តើមប្រកាច់លេសឡះ គ្លីនិកក៏បញ្ជូនតាមរថយន្តសង្គ្រោះទៅស្វាយរៀង ។ ប៉ុន្តែទៅដល់ជីភូ អ្នកជម្ងឺក៏ដាច់ខ្យល់ស្លាប់ទៅ រួចក៏ដឹកសពត្រឡប់មកវិញ ។ នៅថ្ងៃទី១៦ ខែ១២ ឆ្នាំ២០១៨ ក្រុមការងារលេខាធិការដ្ឋានលុបបំបាត់ឱសថក្លែងក្លាយនិងសេវាសុខាភិបាលខុសច្បាប់ ដឹកនាំដោយលោកវេជ្ជបណ្ឌិត វន វិណា អនុប្រធានមន្ទីរសុខាភិបាលខេត្ត បានចុះទៅស្រាវជ្រាវករណីនេះដល់ផ្ទះសព និងដល់គ្លីនិក ដើម្បីប្រមូលព័ត៌មានករណីស្លាប់នេះ ។ រហូតដល់ព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ នេះ មន្ទីរសុខាភិបាលបាន សហការជាមួយព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត និងអាជ្ញាធរដែនដី ចុះបិទគ្លីនិកនេះតែម្តង ។
មន្ត្រីលេខាធិការដ្ឋាននេះបញ្ជាក់ថា ដើម្បីលុបបំបាត់សេវាសុខាភិបាលខុសច្បាប់នេះឱ្យមានប្រសិទ្ធភាព ត្រូវតែមានការចូលរួមសហការពី ព្រះរាជអាជ្ញា អាជ្ញាធរខេត្ត សមត្ថកិច្ចមូលដ្ឋាន និងភាគីពាក់ព័ន្ធ ដោយអនុវត្តតាមគោលការណ៍ច្បាប់ជាធំ បើពុំដូច្នោះទេ សេវាសុខាភិបាលខុសច្បាប់នៅក្នុងខេត្តស្វាយរៀងនឺងរីកស្គុះស្គាយដូចផ្សិតជាក់ជាមិនខាន ។
ពាក់ព័ន្ធទៅនឹងការចោទប្រកាន់ខាងលើនេះដែរខាងម្ចាស់គ្លីនិកសោភ័ណអូវ៉ាងបានឱ្យដឹងថាៈករណីមន្ទីរសំរាកព្យាបាលសោភ័ណអូវ៉ាងបាវិតគ្លីនិកសោភ័ណអូវ៉ាងបានរៀបចំសំណុំបែបបទសុំការអនុញ្ញាតិពីមន្ទីរសុខាភិបាលនៅពាក់កណ្តាលខែមិថុនាឆ្នាំ២០១៨លិខិតអនុញ្ញាតិមិនទាន់ចេញអោយទេតែយើងចាប់ផ្តើមបើកជាបណ្តើៗដោយសុំការអនុគ្រោះពីអាជ្ញាធរសុខាភិបាលថ្នាក់ខេត្តដើម្បីបំរើការពិនិត្យព្យាបាលជំងឺជាបណ្តោះអាសន្មយើងព្យាយាមរត់ការទៅមន្ទីរសុខាភិបាលជាញឹកញាប់ដើម្បីតាមដាននូវរាល់លិខិតស្នាមដែលខ្វះខាតក្នុងន័យបំពេញបន្ថែមនូវរាល់តម្រូវការរបសមន្ទីរសុខាភិបាលខេត្តស្វាយរៀងរហូតដល់មានការកោះអញ្ជើញទៅចូលរួមប្រជុំដើម្បីរកចំណុចខ្វះខាតរបស់គ្លីនិចយើងខ្ញុំ។បន្ទាប់មកយើងខ្ញុំក៏៏បានយល់ព្រមតាមដោយផ្ញើលិខិតដែលខាងមន្ទីរតម្រូវការហើយខាងមន្ទីរយល់ព្រមរក្សាលិខិតស្នាមនិងបានធានាថារត់ការរហូតដល់ចប់ចេញជាច្បាប់អោយយើងខ្ញុំ។
ប្រភពដដែលបានឱ្យដឹងទៀតថាៈគិតពីថ្ងៃចូលប្រជុំនៅមន្ទីរសុខាភិបាល មានរយះពេល២ខែកន្លងមកទៅហើយលោកតែងទាក់ទងតាមទូរស័ព្ទសួរលោកអនុប្រធានមន្ទីរទទួលបន្ទុកនិងអ្នកមកកាន់លិខិតគាត់ឆ្លើយថាជាប់រវល់បានពិនិត្យរួចហើយលិខិតយើងខ្ញុំមានលក្ខណះ៩៩ភាគរយគ្រប់គ្រាន់ហើយ។លោកបានសួរថាបើគ្រប់គ្រាន់តើនៅមានចំណុចខ្វះខាតអី្វទៀតគាត់នៅតែមិនព្រមអនុញ្ញាតិអោយទៀត។រហូតដល់លឺថាមានមនុស្សស្លាប់នៅគ្លីនិចយើងខ្ញុំ។( ខ្ញំគ្រាន់តែចង់បញ្ជាក់ជូនថាអ្នកជំងឺមិនមែនមកសំរាកព្យាបាលនៅគ្លីនិចយើងខ្ញុំទេ) អ្នកជំងឺនេះគាត់អត់បាយ៤ថ្ងៃហើយៗគាត់ហូបស្រារួចហើយគាត់លោតប្លោះរបងកំពស់២ម៉ែត្រមកដល់គ្លីនិកយើងខ្ញុំបើយើងមិនទទួលវាអមនុស្សធម៍ពេកយើងក៏ទទួលដោយកូនស្រីបង្កើតរបស់គាត់សុំផ្តិតមេដៃសុំអោយយើងជួយបញ្ជូនក្នុងរយះពេលតែកន្លះម៉ោងប៉ុណ្ណាះចេញពីក្រុងបាវិតដល់ព្រៃផ្តៅគ្រូពេទ្យខំប្រឹងប្រែងធ្វើចលនាតែមិនបានយកជីវិតគាត់មកវិញបើជាទេវតាយើងខ្ញុំជប់គាត់អោយរស់ហើយៗយើងខ្ញុំមិនបានយកកំរ៉ៃសូម្បី១សេនពីគាត់ក៏គ្មានដែរ។
ប្រភពខាងលើបានបន្ថែមទៀតថា ៖ ទាក់ទិនដល់បញ្ហានេះទើបថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ ទើបមានខាងមន្ទីរសុខាភិបាលខេត្តស្វាយរៀងនិងតុលាការចុះមកសុំបិទបណ្តោះអាសន្ន ចុះមកឆែកឆេគ្លីនិចយើងខ្ញុំ ដោយគ្មានវត្តមានយើងខ្ញុំអោយអ្នកជំងឺចាកចេញទាំងគ្រោះថ្នាក់ចរាចរចាស់ជរាគ្រុនញ័រញាក់មិនទាន់ជាប្រមាណជាង១០នាក់ ដោយគ្មានមនុស្សធម៌ដល់អ្នកជំងឺទាំងនោះឡើយ។ ពេលខ្ញុំមកដល់សូមអង្វរលោកអ្នកមានអំណាចសុំដល់ថ្ងៃស្អែកក៏លោកមិនព្រមដែរ។ យើងខ្ញំយល់ព្រមថាគ្លីនិចយើងខ្ញុំមិនទាន់មានច្បាប់ខ្ញុំយល់ព្រមតែហេតុអ្វីបានជាគ្លីនិចដ៏កំសត់របស់ខ្ញុំមួយនេះ រហូតដល់ម៉ោងនេះគេនៅស្រែកថា អត់ច្បាប់បើលោកខាងមន្ទីរសុខាភិបាលមិនអើពើនិងលិខិតរបស់គ្លីនិកយើងខ្ញុំតើអោយខ្ញុំធ្វើដូចម្តេចទៀត? ៕ ដោយ ៖ វ៉ៃគោ