ភ្នំពេញ ៖ ទាក់ទងនឹងរឿងយុវជន និងយុវតីកម្ពុជាជាច្រើននាក់ យកទេយ្យវត្ថុ ចង្ហាន់ទៅវត្ត ដើម្បីឧទ្ទិសកុសលជូនតារាចម្រៀងកូរ៉េខាងត្បូង លោក Kim Jonghyun ដែលជាសមាជិកក្នុងក្រុម SHINEE ត្រូវបានស្លាប់ កាលពីកន្លងទៅ បានធ្វេីឲ្យមហាជនមានការ ភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះរឿងនេះ ហើយជាងនេះទៀត ប្រធានគណបក្សLDP បានបញ្ចេញនូវយោបល់ថាច្បាប់មិនបានកំណត់ថាខុស តែមនុស្សនៅតែដឹងថានោះជាទង្វើខុសឆ្គង មិនសមនឹងប្រព្រឹត្ត។
លោកខឹម វាសនា ដែលមានគណនីហ្វេសប៊ុកឈ្មោះ Veasna Khem ក៏បានចេញមុខមានប្រសាសន៍ថា ៖ “មិនមែនគ្រប់តែរឿងដែលច្បាប់មិនបានកំណត់ថាខុស នោះយើងអាចធ្វើបានទាំងអស់នោះទេ វានៅរឿងត ម្លៃសីលធម៌ និងរឿងមនសិការជាមនុស្សផងដែរ។ ច្បាប់មិនបានកំណត់ថាដើរស្រាតពេញតែផ្ទះ ដោយអត់បានគិតថាមានម៉ែឪ បងប្អូនប្រុសស្រីនៅក្នុងផ្ទះជាមួយនឹងយើង យើងដើរស្រាតពេញតែផ្ទះបានដោយសំអាងថាមិនមានច្បាប់ហាមឃាត់នោះទេ។ មនុស្សស្រីមិនចេះមើលកូន ដើរចូលបារ បនយប់ព្រលប់អោយប្រុសដទៃលូកលើលូកក្រោម ក៏ច្បាប់មិនបានកំណត់ដែរ តែយើងនៅតែដឹងថាទង្វើនេះមិនសមទំនង អ្នកដទៃរិះគន់យើងជារឿងសមហេតុផល ដោយមិនចាំតែច្បាប់កំណត់ថាខុស ប្រព្រឹត្តមិនបាននោះទេ។ មនុស្សមានលុយដើរអួតអាង មើលងាយគេឯងក៏ច្បាប់អត់បានកំណត់ថាខុសដែរ។ មានរឿងរាប់លានរឿងដែលច្បាប់មិនបានកំណត់ថាខុស តែមនុស្សនៅតែដឹងថានោះជាទង្វើខុសឆ្គង មិនសមនឹងប្រព្រឹត្រ។ អ្វីដែលពួក ក្មួយស្រីៗប៉ុន្មាននាក់នេះប្រព្រឹត្តវានៅក្នុងទំរង់នេះ”។
ករណីនេះ មតិយោបល់រិះគន់ជាច្រើន ពីសំណាក់មហាជន ក៏ត្រូវបានលេីកឡើង ក៏បានឆាតទៅផេកសម្តេចតេជោ ហ៊ុន សែន ដេីម្បីសួរសំណួរមួយចំនួន តែអ្វីដែលកាន់តែធ្វើឲ្យហួសចិត្តនោះ គឺពួកគេបានប្រេីពាក្យ“សត្វBodia” ទេីបធ្វើឲ្យមហាជនកាន់តែមានការរិះគន់កាន់តែខ្លាំង។
ដោយឡែក ពាក់ព័ន្ធនឹងរឿងនេះដែរ កាកាអូស្ត្រាលី ដែលមានគណនីហ្វេសបុកឈ្មោះ Monica Dollyka Keat បានចេញមុខនិយាយថា៖ “រឿងដែលមានយុវជន និងយុវតីខ្មែរមួយក្រុម បានយកចង្ហាន់ទៅវត្ត ដេីម្បីធ្វើការឧទ្ទិសកុសលជូនតារាកូរ៉េលោក Kim Jonghyun ដែលជាសមាជិកក្រុម SHINEE គឺមិនមានអីត្រូវរិះគន់នោះទេ ព្រោះប្រទេសខ្មែរយេីង ជាប្រទេសដែលកាន់ព្រះពុទ្ធសាសនា ដូចនេះមិនមានការប្រកាន់នូវពូជសាសន៍នោះទេ។ មួយវិញទៀត យុវជន និងយុវតីខ្មែរមួយក្រុមនោះ គឺពិតជាមានចិត្តប្រពៃណាស់ ដែលចេះធ្វេីបុណ្យបេីទោះជាទេីបតែមានវ័យនៅក្មេងក៏ដោយ ហើយបើទោះជាលោក Kim Jonghyun ដែលជាសមាជិកក្រុម SHINEE មិនមែនជាខ្មែរក៏ដោយ តែគាត់ក៏ជាមនុស្សដែរ មិនដូចយុវជនមួយចំនួននោះទេ ដែលចាំតែទេីស និងមិនដែលស្គាល់វត្តវ៉ាជាដើមនោះ៕ ដោយ ៖ រចនា