Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បើ​មាន​រោគសញ្ញា​ទាំងនេះ អ្នក​ប្រហែលជា​មាន​ជំងឺ​ទឹកនោម​ផ្អែម​ហើយ​

​ខាងក្រោម​នេះ CEN នឹង​បង្ហាញ​ពី​រោគសញ្ញា​សំខាន់ៗ​មួយចំនួន ដែល​បញ្ជាក់​ថា​អ្នក​ប្រហែលជា​មាន​ជំងឺ​ទឹកនោម​ផ្អែម​ហើយ​។ តើ​មាន​អ្វី​ខ្លះ​ទៅ​?

– បាតជើង​អ្នក​ស្រាប់តែ​មាន​ដំបៅ ដោយ​មិន​ដឹង​ពី​មូលហេតុ អ្នក​គួរតែ​វាស់​មើល​កម្រិត​ជាតិ​ស្ករ​ក្នុង​រាងកាយ​អ្នក ព្រោះ​អ្នក​អាច​កំពុងតែ​កើត​មាន​ជំងឺ​ទឹកនោម​ផ្អែម​នេះ​។​

– ម្រាមជើង​អ្នក​ប្រែ​ជាស អ្នក​គួរតែ​ប្រយ័ត្ន​ពី​ជំងឺ​ទឹកនោម​ផ្អែម​នេះ ដោយ​គួរតែ​ពិនិត្យ​កម្រិត​ជាតិ​ស្ករ​អ្នក​ឲ្យបាន​ល្អ ទើប​អាច​ព្យាបាល​ជំងឺ​មួយ​នេះ​បាន​ទាន់ពេល​។​

– នៅពេល​ដែល​អ្នក​ទើបតែ​ប្រឈមមុខ​នឹង​ជំងឺ​ទឹកនោម​ផ្អែម​ដំណាក់កាល​ដំបូង ជើង​អ្នក​អាច​ប្រែជា​ត្រជាក់ ដោយ​មិន​កក់ក្តៅ​សោះ​។ ដូចនេះ អ្នក​គួរតែ​ពិនិត្យ​ឲ្យបាន​ច្បាស់ ទើប​អាច​បង្ក្រាប​ជាតិ​ស្ករ​របស់​អ្នក ​។

– ប្រសិន​ជា​ជើង​អ្នក​ស្រាប់តែ​មាន​អាការៈ​ស្ពឹក ឈឺ ឬ​ដ៏​ថ្នាក់​ដើរ​មិន​រួច នោះ​មានន័យ​ថា អ្នក​អាច​នឹង​មាន​ជំងឺ​ទឹកនោម​ផ្អែម​នេះ​។ ដូចនេះ អ្នក​គួរតែ​ប្រយ័ត្ន​ឲ្យបាន​ខ្ពស់ ទើប​អាច​ជា​ពី​ជំងឺ​នេះ​បាន​ ៕ សុភ័ក្ត្រ

​ប្រភព​៖ health​

×