Saturday, July 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រាជរដ្ឋាភិបាល ហៅ​អង្គការ HRW ថា ធ្វើ​យុទ្ធ​ការ​បែប​វិទ្ធង្សនា ប្រឆាំង​នឹង​ចលនា​យុវជន​ខ្មែរ ទាំងអស់ ក្នុង​វិស័យ​កីឡា​នៅ​កម្ពុជា​

​ភ្នំពេញ ​៖ រាជរដ្ឋាភិបាល​កម្ពុជា សម្តែង​នូវ​ក្តីសោកស្តាយ​យ៉ាងខ្លាំង ចំពោះ​បុគ្គល​ដែល​មិន​ស៊ីវិល័យ ដោយ​តាំង​ខ្លួនឯង​ជា​តម្រួត​អន្តរជាតិ និង​មាន​និន្នាការ​នយោបាយ​ចក្រពត្តិ​ទាក់ទង​ទៅនឹង​សិទ្ធិមនុស្ស ។ អង្គការ​នេះ​មានឈ្មោះ​ថា អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស (Human Rights Watch) បានលើកឡើង បែប​ជា​ការ​ប្រឌិត​វាយប្រហារ និង​ប្រមាថ​បំពាន​ដល់​ការខិតខំ​ប្រឹងប្រែង​របស់ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សៅ សុខា ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា និង​ជា​ស្ថាបនិក​ស្ម័គ្រចិត្ត ដែល​បាន​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន ក៏ដូចជា ពេលវេលា​ដ៏​មាន​តម្លៃ​របស់​លោក ក្នុង​ការរៀបចំ​និង​ធ្វើឲ្យ​ដំណើរការ​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា នេះ​ឲ្យទទួល​បាន​ជោគជ័យ​ជា​បន្តបន្ទាប់​។​

អ្នកនាំពាក្យ​រាជរដ្ឋាភិបាល បានបញ្ជាក់​ថា “​ការលើកឡើង​របស់​អង្គការ​នេះ គឺជា​ការ​ធ្វើ​យុទ្ធ​ការ​បែប​វិទ្ធង្សនា ប្រឆាំង​នឹង​ចលនា​យុវជន​ខ្មែរ​ទាំងអស់ ក្នុង​វិស័យ​កីឡា​តែប៉ុណ្ណោះ​”​។​

​រាជរដ្ឋាភិបាល​កម្ពុជា នៅ​ថ្ងៃ​ទី​២១ ខែ​ធ្នូ ឆ្នាំ​២០១៨​នេះ បាន​ប្រតិកម្ម​យ៉ាងខ្លាំង​ចំពោះ អង្គការ Human Right Watch ដោយ​ចាត់ទុកថា អង្គការ​នេះ បាន​ប្រឌិត​ព័ត៌មាន​វាយប្រហារ​បំពាន​ដល់​ការខិតខំ​ប្រឹងប្រែង​របស់ នាយ​ឧត្តមសេនីយ៍សៅ សុខា ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​។ នេះ​បើ​តាម​សេចក្តីថ្លែងការណ៍​របស់ អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា ។​

​សេចក្តីថ្លែងការណ៍ បាន​លើកឡើង​ថា ដូច្នេះ​ការលើកឡើង​របស់ នាយក​ប្រតិបត្តិ​ប្រចាំ​អាស៊ី នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស (Human Rights Watch) ជា​អង្គការ​ឯកជន​តាំងខ្លួន ជា​អ្នកត្រួតពិនិត្យ​សិទ្ធិមនុស្ស​អន្តរជាតិ​ប្រចាំ​តំបន់​អាស៊ី ជា​ការបង្ហាញ​កាន់តែ​ច្បាស់​ថា ខ្លួន​ជា​អង្គការ​មាន​ចរិត​បែប​ប្រទូសរ៉ាយ ជា​ទង្វើ​ដែល​គួរឲ្យ​ស្អប់ខ្ពើម និង​ដ៏​អាម៉ាស់ របស់​អង្គការ​នេះ ដែល​មិន​អាច​ទទួលយកបាន​ដោយ​ប្រជាជន​កម្ពុជា​។​

​ប្រតិកម្ម​របស់​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល បាន​ធ្វើឡើង​បន្ទាប់​ពី នាយក​ប្រតិបត្តិ​ទទួលបន្ទុក​កិច្ចការ​តំបន់​អាស៊ី របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូ​មែន រ៉ៃ​ត៍ វ៉​ច្ឆ លោក ប្រ៊ែ​ដ អាដាម (Brad Adams) បាន​រិះគន់​តារាបាល់ទាត់​លំដាប់​ពិភពលោក​របស់​ជប៉ុន លោក ហុងដា កេស៊ូ​កិ (Keisuke Honda) ដែល​បាន​ចាប់ដៃ នាយ​ឧត្តមសេនីយ៍ សៅ សុខា​។ Human Rights Watch បាន​ប្រមាថ​ដល់ មេបញ្ជាការ​កង​រាជ​អាវុធ​លើ​ផ្ទៃ​ប្រទេស​កម្ពុជា ថា​ជា​ជន​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​៕ ដោយ ​៖ ​កូឡាប​

×